ស្វែងរកពួកយើង:

Galaxy Z Fold 7 នឹងប្រើប្រាស់អេក្រង់ Galaxy Z Fold SE ខណៈ Galaxy Z Flip 7 នឹងបង្កើនទំហំអេក្រង់ផងដែរ

ដោយ

Koun Jab Luffy

04 ធ្នូ 2024 08:47 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីស៊េរីឆ្នាំ 2025 របស់ Samsung នឹងទទួលបានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ថ្មីមានទំហំធំជាងមុន នេះបើតាមការលើកឡើងពីលោក Ross Young មកពីក្រុមហ៊ុន Display Supply Chain Consultant។ បើតាមការអះអាងពីលោក Young បានឲ្យដឹងថា Samsung Galaxy Z Fold 7 នឹងទទួលបានការបំពាក់នូវអេក្រង់របស់ម៉ូដែល Galaxy  Z Fold Special Edition (SE) ដែលមានទំហំអេក្រង់ខាងក្នុង 8-inch និងអេក្រង់ខាងក្រៅយ 6.5-inch។
រីម៉ូដែល Galaxy Z Flip 7 វិញ នឹងបង្កើនទំហំអេក្រង់ដល់ 6..85-inch កើនពីទំហំ 6.7-inch និងអេក្រង់ខាងក្រៅទំហំ 4-inch កើនពី 3.4-inch នៅលើ Z Flip 6 បច្ចុប្បន្ន។ ដំណឹងនេះ បានកើតឡើងនៅពេលដែលរបាយការណ៍អ្នកវិភាគបង្ហាញថា Samsung មានការដំណើរការលក់ម៉ូដែល Galaxy Flip 6 យឺតជាងការរំពឹងទុកក្នុងអំឡុងត្រីមាសទី 3 ឆ្នាំ 2024 ដោយការនាំចេញបន្ទះអេក្រង់ គឺទាបជាងឆ្នាំមុនប្រមាណ 10% ដោយសារតែផលិតផលនេះមិនទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់នៅក្នុងទីផ្សារអាមេរិក និងប្រទេសចិន។
Article image
ប៉ុន្តែ វានៅតែមានភាពពេញនិយមនៅទីផ្សារអឺរ៉ុប និងកូរ៉េខាងត្បូង។ មិនមានតែ Samsung ទេដែលមានការបញ្ជាទិញអេក្រង់បន្ទះអេក្រង់ស្មាតហ្វូនបត់ធ្លាក់ចុះ ក្រុមហ៊ុន Huawei ក៏មានការបញ្ជាទិញបន្ទះតិចជាងមុនសម្រាប់ទូរស័ព្ទដែលអាចបត់បានរបស់ខ្លួនផងដែរនៅចន្លោះខែកក្កដា និងខែកញ្ញា។
យោងតាមរបាយការណ៍ DSCC បង្ហាញថា ទីផ្សារបន្ទះអេក្រង់បត់បាន អាចនឹងថយចុះនៅឆ្នាំ 2025 ប៉ុន្តែបន្ទះអេក្រង់ប្រភេទនេះ ត្រូវបានគេរំពឹងថា នឹងមានការកើនឡើងវិញម្តងទៀតនៅឆ្នាំ 2026 បន្ទាប់ពីក្រុមហ៊ុន Apple ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញស្មាតហ្វូនអេក្រង់បត់បានដំបូងរបស់ខ្លួន ដែលវានឹងបង្កើត "កំណើនគួរឱ្យកត់សម្គាល់" សម្រាប់ទីផ្សារស្មាតហ្វូនអេក្រង់បត់បាន៕