ស្វែងរកពួកយើង:

Galaxy Z Fold 7 ប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite នេះបើតាមការបញ្ជាក់នៅលើ FCC

ដោយ

Koun Jab Luffy

14 មិថុនា 2025 10:11 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា នឹងមានរៀបចំនូវព្រឹត្តិការណ៌ Unpacked event របស់ខ្លួននៅពាក់កណ្តាលខែកក្កដាខាងមុខនេះហើយ ដោយក្រុមហ៊ុននេះ នឹងមានការដាក់សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ទី 7 ដែលមានដូចជា Galaxy Z Fold 7, Flip 7 និង Flip 7 FE។
សូមជំរាបថា ក្រុមហ៊ុន Samsung ធ្លាប់បានបញ្ជាក់រូចមកហើយថា Galaxy Z Fold 7 គឺស្មាតហ្វូនអេក្រង់បត់បានដែលមានកម្រ៉ាស់ស្តើង និងមានសមត្ថភាពខ្ពស់ជាទីបំផុត។  បើតាមការវិវត្តិចង់ក្រោយនេះ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានការបញ្ជាក់ ពីស្ថាប័ន្ធវាយតម្លៃ FCC រួចរាលហើយ ដោយថែមទាំងមានការបញ្ជាក់ចំណុចសំខាន់មួយចំនួននៅលើស្មាតហ្វូននេះ ដោយមានទាំងបន្ទះឈីបផងដែរ។
យោងតាមការបង្ហាញនៅលើបញ្ជីនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប SM8750 ដែលគេស្គាល់ច្បាស់ថា ជាបន្ទះឈីប Qualcomm Snapdragon 8 Elite។ ការប្រើប្រាស់ឈីបថ្មីនេះ គឺនឹងធ្វើអោយស្មាតហ្វូននេះ មានសមត្ថភាពខ្ពស់ជាង Galaxy Z Fold 6 ដែលមានវត្តមានកន្លងមក ប្រើប្រាស់ឈីបត្រឹមតែ Snapdragon 8 Gen 3។
ប្រភពខាងលើនេះបន្តថា បន្ទះឈីបថ្មីនេះ គឺនឹងមានការពង្រឹងទៅលើសមត្ថភាពខ្លាំង អាចដំណើរការបានរលូនបំផុត។ Z Fold 7 ត្រូវបានគេរាយការណ៌ថា នឹងមានថ្មទំហំ 4,400mAh។ បើតាមការបញ្ជាក់នៅលើ  Geekbench គឺមានការបង្ហាញថា ស្មាតហ្វូននេះដំណើរការនៅលើ One UI 8 ផ្អែកលើ Android 16។
Article image
ក្រឡេកមើលនៅលើបញ្ជី FCC គឺមានការបញ្ជាក់ថា ស្មាតហ្វូននេះ មានការទ្រទ្រង់នូវ 5G, និង Ultra-Wideband (UWB) ហើយនិង Wi-Fi 7 ដែលផ្តល់ការទំនាក់ទំនងកាន់តែប្រសើរ។ សម្រាប់ការសាកវិញ នៅលើស្មាតហ្វូននេះ មាន Wireless charging និង reverse wireless charging។