ស្វែងរកពួកយើង:

Galaxy Z Fold 7 និង Z Flip 7 នឹងដាក់ឲ្យដំណើរការជាមួយ One UI8 ចេញពីប្រអប់តែម្តង

ដោយ

Koun Jab Luffy

08 មេសា 2025 02:54 រសៀល

អាន 2 នាទី

Article image
និយាយពី UI នោពេលនេះ ក្រុមហ៊ុន Samsung មិនបានដោះស្រាយការអាប់ដេតលើ One UI 7 បានល្អប្រសើរនោះទេ ដោយសារតែអ្នកប្រើប្រាស់ជាច្រើនត្រូវធ្វើការរង់ចាំការអាប់ដេត ដែលមានស្ថេរភាពជាងកន្លះឆ្នាំបន្ទាប់ពីការចេញការប្រកាសចេញនៃប្រព័ន្ធប្រតិបត្តិការ
Android 15។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ចុងក្រោយដែលចេញផ្សាយដោយបណ្តាញសារព័ត៌មាន SamMobile បង្ហាញថា Samsung នឹងព្យាយាមធ្វើវាឱ្យមានភាពត្រឹមត្រូវ និងល្អប្រសើរឡើងជាមួយនឹងការធ្វើកំណែជំនាន់បន្ទាប់គឺ One UI 8 របស់ខ្លួន។
បើយោងទៅលើព័ត៌មានចចាមអារ៉ាមបាននិយាយថា ក្រុមហ៊ុន Samsung គ្រោងនឹងដាក់លក់ទូរសព្ទ បត់អេក្រង់ជំនាន់ថ្មីរបស់ខ្លួន គឺ Galaxy Z Fold7 និង Z Flip7 ដែលដំឡើងមកជាមួយនឹង One UI 8 ដែលពឹងផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការណ៍ Android 16 ចេញពីប្រអប់តែម្តង។ ជាធម្មតា Google ធ្វើការបញ្ចេញកំណែអាប់ដេតប្រព័ន្ធប្រតិបត្តិការណ៍ Android របស់ខ្លួនជាប្រចាំឆ្នាំនៅពាក់កណ្តាលឆ្នាំនីមួយៗ ដូចនេះមានការ រំពឹងថា Galaxy foldables ជំនាន់ថ្មី នឹងមកដល់នៅចុងខែកក្កដា ឬដើមខែសីហា។
Article image
ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានថ្មីនេះ ទទួលបានការចាប់អារម្មខ្លាំង នោះដោយសារ Samsung ជាធម្មតាមានដំណើរការដំឡើងនូវប្រតិបត្តិការនៃកំណែ One UI បច្ចុប្បន្នជាមុនជាមួយនឹងការធ្វើឱ្យមានដំណើរការប្រសើរឡើងបន្ថែមទៀត។ ដូច្នេះការដាក់ឱ្យប្រើប្រាស់នូវ One UI8 ដែលជាកំណែប្រែថ្មីចុងក្រោយរបស់ខ្លួន អាចមានន័យថា One UI ជំនាន់ថ្មីនេះ ក៏នឹងមានសម្រាប់កំពូលស្មាតហ្វូនជំនាន់មុនដូចជា Galaxy S25 និង S24 Series ក្នុងពេលឆាប់ខាងមុខនេះផងដែរ៕