ស្វែងរកពួកយើង:

Galaxy Z Fold6 និង Z Flip6 ប្រើប្រាស់នូវបន្ទះឈីប Snapdragon តែមួយប៉ុណ្ណោះ!

ដោយ

Koun Jab Luffy

23 ឧសភា 2024 08:52 ព្រឹក

អាន 2 នាទី

Article image
យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន TheElec ដែលមានប្រភពមកពពីប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងមានការប្រើប្រាស់នូវបន្ទះឈីបតែមួយប៉ុណ្ណោះសម្រាប់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន Galaxy Z Fold6 និង Z Flip6 ដែលនឹងគ្រោងនឹងបង្ហាញវត្តមាននៅលើទីផ្សារឆាប់ៗនេះហើយ។
ការលេចចេញនូវរបាយការណ៌ខាងលើនេះ គឺបានលុបចោលនូវការបែកធ្លាយមុននេះថា ក្រុមហ៊ុន Samsung នឹងមានការបំពាក់នូវបន្ទះឈីបចំនួនពីរផ្សេងគ្នានៅលើស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួន។ ប្រភពខាងលើនេះបន្តថា ការសម្រេចចិត្តដាក់អោយប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 នៅ លើស្មាតហ្វូនអេក្រង់បត់បាននេះ ជំនួសអោយការប្រើប្រាស់បន្ទះឈីប Exynos 2400 នេះ គឺមិនមានអ្វីផ្លាស់ប្តូរអនុភាព ឬកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូន ក៏ដូចជាតម្លៃនោះទេ។
ទាក់ទងជាមួយការប្រើប្រាស់នូវបន្ទះឈីបចំនួនពីរផ្សេងគ្នារវាង Exynos 2400 និង Snapdragon 8 Gen 3 នៅលើផលិតផលតែមួយនេះ គឺមានការចំណាយច្រើន ទៅលើធន់ធាននៃការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ក៏ដូចជាការផ្តល់នូវសេវកម្មបន្ទាប់ពីការលក់។ ប៉ុន្តែជាមួយនិងការលើកឡើងនេះ មិនមែនមានន័យថា ការលក់របស់ក្រុមហ៊ុន Samsung មានភាពធ្លាក់ចុះនោះទេ។ គិតមកដល់ពេលនេះ ការលក់ Galaxy Z Fold និង Z Flip គឺមានការហក់ឡើងខ្ពស់ និងគ្រប់គ្រងតំណែងទីផ្សារលើពិភពលោកងថែមទៀតផង។
Article image
បន្ថែមពីនេះ នៅថ្ងៃនេះ លោក Roland Quandt ដែលជាអ្នកទម្លាយដ៏ល្បីមួយរូប ក៏បានចែកចាយនូវូបភាពស្មាតហ្វូនអេក្រង់បត់បាននេះជាមួយ case renders ដែលមានបង្ហាញច្បាស់ពីរូបរាងរបស់ស្មាតហ្វន Galaxy Z Flip6 និង Z Fold6 យ៉ាងច្បាស់ថែមទៀតផង។ ប៉ុន្តែលោកមិនមានការចែកចាយនូវព័ត៌មានលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មីទាំងនេះនៅឡើយទេ។