
យោងតាមការចែកចាយព័ត៌មានថ្មីចុងក្រោយរបស់ Ice Universe កាលពីពេលថ្មីៗនេះ គឺមានទម្លាយចេនូវរូបភាពដែលបង្ហាញពីគំរូឌីស្សាញទៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold6 ហើយ។ បើតាមរូបភាពខាងលើនេះ គឺត្រូវបានប្រភពខាងក្នុងបញ្ជាក់ថា រូបភាពគំរូរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold6 គឺមានការបង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវម៉ូឌុលកាមេរ៉ា ដែលបន្តការយកលំនាំតាមស្មាតហ្វូនអេក្រង់បត់បានជំនាន់មុន Galaxy Z Fold5 ដដែល។
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានការបំពាក់នូវកាមេរ៉ាគោលដែលមានទំហំ 50MP គាំទ្រដោយសិនស័រកម្រិត 1/1.56 អ៊ីង ម៉ូដែល ISOCELL GN3 ប្រភេទ wide angle និងគ្រាប់ទីពីរមានទំហំ 10MP កម្រិតសិនស័រ 1/3.94 អ៊ីង ហ៊្សូមបាន 3x zoom និងមួយគ្រាប់ចុងក្រោយមានទំហំ 12MP សិនស័រកម្រិត 1/3.06 អ៊ីង ជាឡែន ultrawide shooters។ សម្រាប់កាមេរ៉ាមុខមានទំហំ10MP សិនស័រ 1/3 អ៊ីង ស្ថិតនៅក្នុងរន្ធមួយគ្រាប់លើអេក្រង់ខាងក្រៅ និងមួយគ្រាប់ទៀតមានទំហំ 16MP សិនស័រ 1/3 អ៊ីង ប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាក្រោមអេក្រង់។

ប្រភពខាងលើបានបន្តថា សម្រាប់ម៉ូដែល Galaxy Z Fold6 Ultra វិញ អាចនឹងមានការអាប់ដែតទៅលើប្រព័ន្ធកាមេរ៉ា។ ដោយសារតែម៉ូដែលនេះ មានភាពប្រណិត និងសមត្ថភាពខ្ពស់ជាងគេនោះ មានការរំពឹងថា ស្មាតហ្វូននេះ នឹងមានការតម្លើងនូវប្រព័ន្ធកាមេរ៉ាខ្លាំងជាង Z Fold6 ដែលជាម៉ូដែលបង្ហាញវត្តមានជាមួយគ្នា។ គួរបញ្ជាក់ថា មុននេះមានពាក្យចចាមអារ៉ាមនិយាយថា Galaxy Z Fold6 Ultra នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំដល់ទៅ 200MP ISOCELL HP2 ដែលធ្លាប់ប្រើប្រាស់នៅលើ Galaxy S24 Ultra អញ្ចឹងដែរ។
