ស្វែងរកពួកយើង:

Galaxy Z Fold6 Slim អាចនឹងប្រើប្រាស់នូវខ្នាតអេក្រង់ដូចគ្នាទៅនឹងអេក្រង់ Galaxy S24 Ultra អញ្ចឹង

ដោយ

Koun Jab Luffy

23 កក្កដា 2024 08:30 ព្រឹក

អាន 2 នាទី

Article image
Galaxy Z Fold 6 Slim ដែលជាស្មាតហ្វូនអេក្រង់បត់បានម៉ូដែលពិសេសមួយស្ថិតនៅក្នុងត្រកូល Galaxy Z Fold6 ត្រូវបានគេទម្លាយថា នឹងមានការប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ដូចគ្នាទៅនឹងស្មាតហ្វូន Samsung Galaxy S24 Ultra ដែលចេញលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះដែរ។ សូមជំរាបថា មកដល់ពេលនេះ មានស្មាតហ្វូនអេក្រង់បត់បានជាច្រើន បានបង្ហាញវត្តមាននៅលើទីផ្សារ ដោយម៉ូដែលនិមួយៗ មានការឌីស្សាញរូបរាង និងគន្លឹះបត់ខុសៗគ្នា ។
និយាយពីការប្រើប្រាស់ទៅលើស្មាតហ្វូនអេក្រង់បត់បាននេះ ត្រូវបានគេបញ្ជាក់ថា គឺហាក់បីដូចពិបាកបន្តិចប្រៀបធៀបជាមួយនិងស្មាតហ្វូនបែប Classic ប៉ុន្តែស្មាតហ្វូនអេក្រង់បត់បាននេះ គឺបង្ហាញនូវភាពប្រណិតខ្លាំងប្រសិនបើកាន់ជាប់នឹងដៃ។ គួរបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 ដែលបានបង្ហាញវត្តមាននៅពេលថ្មីៗនេះ ត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់នៅលើខ្នាត 22:9 screen aspect ratio ដែលភាពខុសគ្នាបន្តិចពីស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Samsung នាពេលកន្លងមក។ ស្មាតហ្វូនអេក្រង់បត់បាន Z Fold 6 មានអេក្រង់ខាងក្រៅតូចជាងមុន និងខ្ពស់ជាងមុន ដែលទំហំនេះ អាចនឹងមានការពិបាកពេលកាន់ដៃម្ខាង។
ទាក់ទងទៅនឹងស្មាតហ្វូនអេក្រង់បត់បាននេះ យោងតាមការទម្លាយព័ត៌មានថ្មីពី ITHome បាននិយាយថា Galaxy Z Fold 6 Slim អាចនឹងមានការប្រើប្រាស់នូវខ្នាតអេក្រង់ aspect ratio ដូចគ្នាទៅនឹងខ្នាតអេក្រង់ Galaxy S24 Ultra អញ្ចឹងដែរ។ ដូច្នេះផ្អែកលើការលើកឡើងនេះ អាចនិយាយបានថា នេះគឺជាដំណឹងល្អមួយសម្រាប់ហ្វេនៗ ពីព្រោះថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានខ្នាតអេក្រង់ដូចគ្នាជាមួយនិងស្មាតហ្វូន Classic ដែរ ដោយខុសពីជំនាន់មុនៗ។
Article image
ប្រភពខាងលើនេះ បន្តថា សម្រាប់អេក្រង់ខាងក្រៅរបស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 Slim នេះ អាចនឹងមានទំហំដូចគ្នាទៅនឹងអេក្រង់ម៉ូដែល plus អញ្ចឹង។ ដូច្នេះប្រសិនបើក្រុមហ៊ុន Samsung អាចសម្រេចបាននូវរូបរាងថ្មីរបស់ Galaxy Z Fold 6 Slim អោយមានខ្នាតទាបជាងមុនបន្តិចនោះ ហ្វេនៗ Samsung នឹងមានការពេញចិត្តកាន់តែខ្លាំងទៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីៗកាន់តែច្រើន។