
និយាយពីវត្តមានស្មាតហ្វូនអេក្រង់បត់បានដែលកំពុងតែមានវត្តមាននៅលើទីផ្សារសកលនាពេលនេះ ឃើញថា ស្មាតហ្វូន អេក្រង់បត់បានរបស់ក្រុមហ៊ុន Samsung គឺហាក់មានរូបរាង និងមានកម្រ៉ាស់ក្រាស់ជាងគេ ប្រៀបធៀបជាមួយនិងដៃគូរ របស់ខ្លួនដែលភាគច្រើនជាក្រុមហ៊ុននៅក្នុងប្រទេសចិន។ ជាក់ស្តែង បើមើលទៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Honor Magic V2 គឺមានកម្រ៉ាស់ត្រឹមតែ 10.1 mm ប៉ុណ្ណោះ ប្រៀបធៀបជាមួយនិង Galaxy Z Fold5 គឺមានកម្រ៉ាស់ 13.4 mm។
បន្ទាប់ពីមានការរអ៊ូរទាំពីការឌីស្សាញកម្រ៉ាស់ក្រាស់បែបនេះ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា មានការងាក មកផ្តោតលើការរូបរាងស្មាតហ្វូនដែលមានកម្រ៉ាស់ស្តើងៗវិញហើយ។ បើតាមពាក្យចចាមអារ៉ាមថ្មីៗនេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold6 របស់ក្រុមហ៊ុន Samsung នឹងមានការឌីស្សាញរូបរាងថ្មី មានកម្រ៉ាស់ ស្តើងមិនធ្លាប់មាននោះទេ។ ថ្មីៗនេះ មានការបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាននេះ មានកម្រ៉ាស់ត្រឹមតែ 11 mm។ ជាមួយ និងគំរូថ្មីនេះ បើទោះបីជាមិនអាចស្តើងជាងដៃគូរបស់ខ្លួនក៏ដោយ ប៉ុន្តែវាក៏មានការបង្ហាញពីការផ្លាស់ប្តូររូបរាងថ្មី សម្រាប់ក្រុម ហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះផងដែរ។

សូមជំរាបថា រូបភាពខាងលើនេះ គឺមិនមែនជារូបភាពផ្លូវការស្មាតហ្វូនអេក្រង់បត់បាន Fold6 នោះទេ រូបភាពនេះ គឺអាចជា ការប្រៀបធៀបកម្រ៉ាស់ជាមួយនិងស្មាតហ្វូន Fold5 ដោយភ្ជាប់និងការបញ្ជាក់ពីកម្រ៉ាស់ 11 mm ប៉ុណ្ណោះ។ Galaxy Z Fold6 is ត្រូវបានគេទម្លាយថា នឹងមានការប្រកាសចេញនៅលើទីផ្សារនាខែកក្កដាខាងមុខនេះហើយ ដោយមានការ បង្ហាញចេញនូវ Galaxy Ring ដែលធ្លាប់មានវត្តមាននៅក្នុងព្រឹត្តិការណ៌ Galaxy S24 launch event ម្តងរួចមកហើយ។
