ស្វែងរកពួកយើង:

Galaxy Z Fold7 ត្រូវគេរាយការណ៌ថា នឹងមានគែមអេក្រង់ស្តើងជាងគេបំផុត

ដោយ

Koun Jab Luffy

12 ឧសភា 2025 10:14 ព្រឹក

អាន 2 នាទី

Article image
កាលពីប៉ុន្មានមុននេះ បើយោងតាមការចែកចាយព័ត៌មានថ្មីពី Ice Universe ដែលមានប្រភពចេញពីប្រទេសចិន បានបង្ហាញពីកម្រាស់របស់ស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Z Fold7 ហើយមានពេលលាតអេក្រង់ពេញគឺត្រឹមតែ 3.9mm ខណៈដែលបត់អេក្រង់មានកម្រ៉ាស់ 8.9mm។ តាមរយៈកម្រ៉ាស់នេ អាចនិយាយបានថា នេះគឺជាស្មាតហ្វូនអេក្រង់បត់ដែលស្តើងជាងគេបំផុតនៅលើទីផ្សារ ដោយស្តើងជាងកម្រ៉ាស់របសស្មាតហ្វូន OPPO Find N5 4.2mm ដែលកំពុងតែមានលក់នៅលើទីផ្សារពេលនេះទៀតផង។
នៅថ្ងៃនេះ អ្នកទម្លាយរូបនេះបានធ្វើការទម្លាយជាថ្មីថែមទៀតហើយពី Fold7 ដោយលើកនេះ គឺមានការបញ្ជាក់ពីទំហំស្មាតហ្វូននេះវិញម្តង។ ស្មាតហ្វូននេះនឹងមានតួខ្លួនទំហំ 158.4x143.1x3.9mm នៅពេលដែលលាតអេក្រង់ពេញ ប្រៀបធៀបជាមួយនិងម៉ូដែលមុន គឺមានទំហំអេក្រង់ខ្ពស់ជាង និងមានទទឹងធំជាង ហើយនឹងមានតួខ្លួនស្តើងជាងផងដែរ។ ស្មាតហ្វូនថ្មីនេះ ក៏នឹងមានកម្រ៉ាស់ស្តើងជាង Galaxy Z Fold Special Edition ដែលទើបតែចេញលក់នាពេលថ្មីៗនេះទៀតផង។
Article image
យោងតាមប្រភពដដែលនេះ បានអោយដឹងទៀតថា អេក្រង់ស្មាតហ្វូន Galaxy Z Fold7 ក៏នឹងមានគែមស្តើងជាងម៉ូដែលមុនដូចគ្នា។ បើតាមការបញ្ជាក់មុននេះបានអោយដឹងថា គែមអេក្រង Fold7 នឹងមានកម្រ៉ាស់ស្តើងជាង Fold6 កម្រិត 1mm ខណៈដែល Flip7 នឹងមានកម្រិត 1.2mm។ ស្មាតហ្វូននេះត្រូវបានគេរាយការណ៌ថា នឹងនៅតែបន្តប្រើប្រាស់នូវ 4,400mAh ដដែលសម្រាប់ស្មាតហ្វូនអេក្រង់បត់បាន Fold7 នេះ។
Galaxy Z Fold7 ត្រូវគេរាយការណ៌ថា នឹងមានគែមអេក្រង់ស្តើងជាងគេបំផុត