ស្វែងរកពួកយើង:

Galaxy Z Fold7 នឹងមានការប្រើប៊ិក S Pen ក្រាស់ជាងមុនផ្តល់នូវបទពិសោធន៌កាន់តែអស្ចារ្យ

ដោយ

Koun Jab Luffy

22 កុម្ភៈ 2025 09:56 ព្រឹក

អាន 2 នាទី

Article image
និយាយពី Galaxy Z Fold 7 មកដល់ពេលនេះ គឺមានការជជែកវែកញែកជាច្រើនរួចមកហើយទាក់ទងទៅនឹងការឌីស្សាញរូបរាង ជាពិសេសគឺទៅលើរឿង ការប្រើប្រាស់នូវប៊ិក S-Pen តែម្តង។ កន្លងមក ធ្លាប់មានការទម្លាយមួយចំនួននិយាយថា នៅលើស្មាតហ្វូនអេក្រង់បត់បាននេះ គឺអាចនឹងមានការតម្លើងមកជាមួយប៊ិករួចជាស្រេចផងដែរ។ នៅថ្ងៃនេះយោងតាមអ្នកទម្លាយ PandaFlashPro បានអោយដឹងថា ក្រុមហ៊ុន Samsung បានធ្វើការឌីស្សាញប៊ិកថ្មីដែលមានការម្រ៉ាស់ជាងប៊ិកដែលប្រើប្រាស់នៅលើ Galaxy Z Fold 6។ របាយការណ៏ខាងលើនេះ បញ្ជាក់ថា ប៊ិកនេះ នឹងផ្តល់នូវបទពិសោធន៌កាន់តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់។
ជាមួយនិងការផ្លាស់ប្តូររូបរាងប៊ិក S Pen កម្រ៉ាស់សម្រាប់ Galaxy Z Fold 7 ត្រូវបានគេបញ្ជាក់ថា នឹងធ្វើអោយការបញ្ជានៅលើអេក្រង់បានកាន់តែមានសុក្រិត និងមានភាបរលូនជាងមុន។ មកដល់ពេលនេះបើទោះបីជាគ្មានព័ត៌មានស៊ីជម្រៅទាក់ទងជាមួយប៊ិកនេះក៏ដោយ មានកត់សម្គាល់ជាច្រើននិយាយថា ការផ្លាស់ប្តូររបស់ក្រុមហ៊ុន Samsung នៅពេលនេះ គឺនឹងធ្វអោយការប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បាននេះកាន់តែមានភាពសំបូរបែបជាងមុន។
យោងតាមការទម្លាយកន្លងមក បាននិយាយថា ក្រុមហ៊ុន Samsung ក៏បានបញ្ចប់នូវការងារទៅលើការឌីស្សាញគន្លឹះបត់ ដែលគេជឿជាក់ថា នឹងធ្វើអោយស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានកម្រ៉ាស់ស្តើងជាងជំនាន់មុន។ ស្មាតហ្វូនថ្មីនេះត្រូវបានគេរំពឹងថា នឹងកម្រាស់ត្រឹមតែ 4.2mm ប៉ុណ្ណោះនៅពេលលាតអេក្រង់ ប្រៀបធៀបជាមួយនិង Z Fold 6 ម៉ូដែលមុនមានកម្រ៉ាស 5.6mm។
Article image
Z Fold 7 ត្រូវបានគេរាយការណ៌ថា នឹងមានការបំពាក់នូវបន្ទះឈីប 8-core Snapdragon 8 Elite និងមានថ្មទំហំ 4,400mAh ដូចគ្នាទៅនឹងម៉ូដែលមុនអញ្ចឹងដែរ។ សម្រាប់សង្វាក់ផលិតកម្មទៅលើប៊ិកនេះ ត្រូវបានគេរមពឹងថា នឹងចាប់ផ្តើមនៅខែមិថុណា ហើយនឹងអាចបង្ហាញវត្តមាននៅលើទីផ្សារជាមួយស្មាតហ្វូនអេក្រង់បត់នេះ នៅខែកក្កដាខាងមុខ។
Galaxy Z Fold7 នឹងមានការប្រើប៊ិក S Pen ក្រាស់ជាងមុនផ្តល់នូវបទពិសោធន៌កាន់តែអស្ចារ្យ