ស្វែងរកពួកយើង:

Galaxy Z Fold8, Z Flip8 រួមនិងម៉ូដែលថ្មីទី 3 បានបង្ហាញខ្លួននៅបញ្ជី IMEI Database រួចហើយ

ដោយ

Koun Jab Luffy

08 មករា 2026 10:10 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Series របស់ក្រុមហ៊ុន Samsung ដែលត្រៀមប្រកាសចេញនៅឆ្នាំ 2026 នេះ គឺបានឆ្លងកាត់ការចុះបញ្ជី GSMA IMEI Database ផ្លូវការណ៌ហើយ។ ជាមួយនិងវត្តរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy Z Fold8 និង Galaxy Z Flip8 គឺត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមានជាមួយនិងម៉ូដែលទី 3 មួយទៀតផងដែរ។ យោងតាមរបាយការណ៍ខាងលើនេះបានបន្ថែមថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីទាំងពីរនេះ គឺមានលេខម៉ូដែល SM-F976U និង SM-F776U ដែលគេជឿជាក់ថា គឺជាស្មាតហ្វូន Galaxy Z Fold8 និង Galaxy Z Flip8។
សម្រាន់ម៉ូដែលមានលេខកូដបញ្ចប់ដោយអក្សរ “U,” នេះ គឺប្រើប្រាស់សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ខណៈដែលស្មាតហ្វូនដែលនឹងលក់នៅលើទីផ្សារសកល គឺមានលេខកូដបញ្ចប់ដោយអក្សរ “B” suffix។ បន្ថែមពីនេះនៅលើបញ្ជីនេះ ក៏មានការបញ្ជាក់ពីម៉ូដែលថ្មី Q8 និង B8 ផងដែរ។ សម្រាប់លេខកូដថ្មីនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាម៉ូដែលថ្មីបន្ថែមទៀតស្ថិតនៅក្នុងស្រឡាយស្មាតហ្វូនអេក្រងបត់ Galaxy Z Series ជំនាន់ថ្មីនេះ។
Article image
គួរបញ្ជាក់ថា ជាមួយនិងវត្តមានស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold7 កន្លងមក គឺមានកូដឈ្មោះថា Q7 ខណៈដែល Z Flip7 គឺមានកូដឈ្មោះ B7។ ហើយសម្រាប់ម៉ូដែលទី 3 ដែលបង្ហាញចេញកាលពីខែធ្នូឆ្នាំ 2025 កន្លងទៅនេះ គឺមានលេខម៉ូដែល SM-F971U ជាមួយនិងកូដឈ្មោះ H8។ លេខម៉ូដែលនេះ ត្រូវបានគេជឿជាក់ថា គឺជា Galaxy Z Fold FE។
Article image
ផ្អែកតាមព័ត៌មានថ្មីៗនេះ បាននិយាយថា Galaxy Z Fold8 និង Z Flip8 អាចនឹងប្រកាសចេញនៅលើទីផ្សារនាខែកក្កដា ឬខែសីហា 2026 ខាងមុខនេះហើយ។