
កាលពីខែកក្កដាកន្លងទៅនេះ ក្រុមហ៊ុន Samsung បានទម្លាយថា ក្រុមហ៊ុន នឹងប្រកាសចេញនូវស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ខ្លួននៅចុងឆ្នាំនេះ ហើយរបាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ គឺជាម៉ូដែល Galaxy Z TriFold។ របាយការណ៍ថ្មីមួយបានបញ្ជាក់ថា ក្រុមហ៊ុនអាចនឹងបង្ហាញស្មាតហ្វូនថ្មីនេះលឿនជាងនេះ ប៉ុន្តែនឹងមានចំនួនមានកំណត់ប៉ុណ្ណោះ។
យោងតាមរបាយការណ៍មួយចេញពី ET News អោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងបង្ហាញស្មាតហ្វូន Galaxy Z TriFold នៅខែក្រោយនេះ (ខែតុលាឆ្នាំ 2025) ហើយអាចរកទិញបាននៅក្នុងខែវិច្ឆិកា ឆ្នាំ 2025។ យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ អាចនឹងផលិតស្មាតហ្វូននេះត្រឹមតែ 50000 គ្រឿងប៉ុណ្ណោះ សម្រាប់ជំហានដំបូងនោះ ដោយសារតែក្រុមហ៊ុននេះ មានហេតុផល 2 យ៉ាង។
ទី 1 ក្រុមហ៊ុន Samsung ចង់វាស់ស្ទង់ទៅលើចំណាប់អារម្មណ៍នៃការឆ្លើយតបពីអតិថិជន។ ចាប់តាំងពីស្មាតហ្វូន Galaxy Z TriFold នឹងមានទម្រង់នៃការឌីស្សាញថ្មីនោះ អាចនឹងមានការទទួលបានជោគជ័យ ឬអាចនឹងផលអវិជ្ជមានផងដែរ។ ខណៈពេលដែលមនុស្សជាច្រើនមិនទាន់បានទិញ និងបង្ហាញចំណាប់អារម្មណ៍របស់ពួកគេទៅលើស្មាតហ្វូននេះទេនោះ ក្រុមហ៊ុនអាចនឹងចាប់ផ្តើមជាមួយនឹងការផលិតចំនួនតិចសិន ហើយប្រសិនបើមានបញ្ហាណាមួយកើតឡើងនោះ ពួកគេអាចដោះស្រាយបញ្ហាបានលឿន និងជៀសវាងនូវការខាតបង់ជាច្រើនទៀត។
ទី 2 ក្រុមហ៊ុន Samsung មិនចង់អោយការលក់ទៅលើស្មាតហ្វូនបត់បាន 3 តង់នេះប៉ះពាល់ទៅលើការលក់ស្មាតហ្វូន Galaxy Z Fold 7 នោះទេ។ នៅក្នុងការបង្ហាញខ្លួនក្នុងខែកក្កដានេះ ស្មាតហ្វូនបត់បានចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ គឺលក់ដាច់ខ្លាំងមែនទែនដែលបំបែកទៅលើកំណត់ត្រានៃការលក់ពីមុនៗផងដែរ។ ស្មាតហ្វូន Galaxy Z TriFold របស់ក្រុមហ៊ុនSamsung ថ្មីនេះ អាចនឹងមានតម្លៃសមរម្យនៅក្នុងការប្រើប្រាស់ ហើយក៏អាចនឹងប៉ះពាល់ទៅលើការលក់របស់ស្មាតហ្វូន Galaxy Z Fold 7 ដែលនេះ គឺជាហេតុផលមួយទៀតដែលក្រុមហ៊ុននេះមិនចង់បាននោះទេ។

ស្មាតហ្វូន Galaxy Z TriFold នឹងមានការឌីស្សាញបត់ចូលក្នុងធន់ក្នុងការប្រើប្រាស់។ អេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះមានទំហំ 9.96-អ៊ីង ខណៈពេលដែលអេក្រង់ខាងក្រៅរបស់វាមានទំហំ 6.49-អ៊ីង។ ស្មាតហ្វូន Galaxy Z TriFold នេះ ក៏នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា wireless charging, reverse wireless charging និងការទូទាត់ប្រាក់តាម NFC ផងដែរ។ ស្មាតហ្វូននេះ សក្តិសមបំផុតសម្រាប់ការងារ multitasking ៕
