ស្វែងរកពួកយើង:

Game Mode នៅលើ iOS 18 នឹងធ្វើអោយ iPhone លេងហ្គមកាន់តែលឿនជាងមុន និងមានការឆ្លើយតបកាន់តែរហ័សជាងមុន

ដោយ

Koun Jab Luffy

14 មិថុនា 2024 08:33 ព្រឹក

អាន 2 នាទី

Article image
ជាមួយនឹងវត្តមានរបស់ប្រព័ន្ធប្រតិបត្តិការថ្មី iOS 18 ក្រុមហ៊ុន Apple ថ្មីៗនេះ ត្រូវបានគេរាយការណ៌ថា គឺមានការបន្ថែមនូវ  មុខងារថ្មី Game Mode នៅលើទូរស័ព្ទ iPhone។ ប្រភពខាងលើនេះបន្តថា សម្រាប់មុខងារ Game Mode គឺមានសមត្ថភាពេដូចគ្នាជាមួយនិងមុខងារនេះដែកមាននៅលើ macOS Sonoma ដែលបានបង្ហាញវត្តមានកាលពីឆ្នាំមុននេះអញ្ចឹង។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន Apple បានអោយដឹងថា សមត្ថភាពនៃការប្រើប្រាស់មុខងារថ្មីនេះ គឺមានការពង្រឹងកាន់តែប្រសើរជាងមុន។
ប្រភពខាងលើនេះ បន្តថា ដំណើរការនៅលើ Game Mode នេះ គឺនឹងជួយបង្កើនល្បឿនទៅលើបទពិសោធន៍នៃការលេងហ្គេមនៅលើ iPhone អោយបានកាន់តែប្រសើរ ជាមួយនិងការលេងក្នុងកម្រិតមួយខ្ពស់បំផុត តាមរយៈការចូលទៅកាន់ Processor នៃស្មាតហ្វូន iPhone របស់អ្នក។ មុខងារថ្មីនេះ ថែមទាំងអាចធ្វើការកាត់បន្ថយទៅលើការងារ background កាន់តែប្រសើរថែមទៀតផង។
Article image
ទាក់ទងនឹងរឿងនេះ ក្រុមហ៊ុន Apple បាននិយាយថា Game Mode គឺមានការពង្រឹងទៅលើកម្រិត responsive នៃការតភ្ជាប់ជាមួយនឹង AirPods និង Game Controllers តាមរយៈការកាត់បន្ថយទៅលើ input latency និងaudio latency។ សម្រាប់ការមុខងារនេះ គឺមិនចាំបាច់មានការតម្លើងទៅលើ Game Mode នោះទេ។ មុខងារនេះ នឹងបើកដោយស្វ័យប្រវត្តិនៅពេលដែលអ្នកដំណើរការនូវហ្គេម ឬ App ដែលពាក់ព័ន្ធទៅនឹងហ្គេម។ មុខងារនេះ ត្រូវបានឌីស្សាញសម្រាប់ហ្គេម AAA ដូចជា  Assassin's Creed Mirage និង  Resident Evil Village អញ្ចឹង៕