ស្វែងរកពួកយើង:

Gaming Monitor ស៊េរីថ្មីរបស់ Lenovo អេក្រង់កោងទំហំ 31.5-អ៊ីង កម្រិត 2K ល្បឿន 180Hz នឹងមានតម្លៃ $263

ដោយ

Koun Jab Luffy

13 សីហា 2024 01:36 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Lenovo បានពង្រីកទីផ្សារម៉ូនីទ័រប្រភេទ Gaming អេក្រង់កោងរបស់ខ្លួនជាមួយការប្រកាសចេញលក់ Gaming Monitor ស៊េរីថ្មីដែលបំពាក់អេក្រង់កោងទំហំ 31.5-inch ម៉ូដែល “R32qc-30” បន្ទាប់ពីការចេញលក់ម៉ូដែលបំពាក់អេក្រង់ទំហំ 27-inch កាលពីពេលថ្មីៗនេះ។ Gaming Monitor អេក្រង់កោងថ្មីមួយនេះបានចេញលក់ផ្លូវការណ៍នៅបណ្តាញលក់ទំនិញអនឡាញ JD.com ជាមួយតម្លៃខ្ទង់ប្រហែល $263។
Lenovo R32qc-30 បំពាក់នូវបច្ចេកវិទ្យាអេក្រង់កោងទំហំ 31.5-inch គាំទ្រកម្រិតបង្ហាញ 2560×1440px (2K) ជាមួយល្បឿន 180Hz refresh rate និងកម្រិតល្បឿនឆ្លើយតប 0.5ms (MPRT) response time។ អេក្រង់របស់ Gamin Monitor ស៊េរីថ្មីនេះ មានកម្រិតនៃភាពកោង 1500R Curvature និងជាប្រភេទអេក្រង់ VA panel។
ហើយបច្ចេកវិទ្យាអេក្រង់របស់ Gaming Monitor របស់ Lenovo នេះ គាំទ្រនូវបច្ចេកវិទ្យាចាក់ទឹកពណ៌កម្រិតស្តង់ដារ 99% sRGB color gamut ដែលផ្តល់នូវគុណភាពពណ៌ច្បាស់ដិតល្អត្រឹមត្រូវ 100% ល្អបំផុតសម្រាប់ការមើលវីដេអូហ្គេម ការកែរូបភាព និងវីដេអូជាដើម។ បន្ថែមពីនេះវាក៏គាំទ្របច្ចេកវិទ្យា AMD FreeSync technology ថែមទៀតផង។
Lenovo R32qc-30 ក៏មានដំឡើងមកជាមួយកម្មវិធី Lenovo Artery software ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការកំនត់ទៅលើមុខងារផ្សងៗដោយផ្ទាល់នូវលើម៉ូនីទ័រផងដែរ។សម្រាប់រន្ធដំណភ្ជាប់នៅលើ Gaming Monitor ស៊េរីថ្មីមួយនេះ មានដូចជា HDMI ចំនួនពីរ, DisplayPort, និងរន្ធដោតកាសខ្នាត 3.5mm Audio Jack។
Article image
ជាមួយគ្នានេះ Gaming Monitor ក៏មានជើងទម្ររឹងមាំដែលអាចធ្វើការកំនត់បានជាមួយកម្រិតមុំ -5 ដឺក្រេ ទៅ 22 ដឺក្រេតាមរបៀបនៃការប្រើប្រាស់របស់យើង។ ជាមួយគ្នានេះ Lenovo R32qc-30 ក៏មានប្រព័ន្ធសុវត្ថិភាព Kensington Lock ហើយនិងអាចធ្វើការភ្ជាប់នឹងជញ្ចាំងជាមួយជើង VESA wall mounting ខ្នាត 100x100mm ថែមទៀតផង៕
Gaming Monitor ស៊េរីថ្មីរបស់ Lenovo អេក្រង់កោងទំហំ 31.5-អ៊ីង កម្រិត 2K ល្បឿន 180Hz នឹងមានតម្លៃ $263