ស្វែងរកពួកយើង:

Geekbench បង្ហាញថា Motorola Razr 50 នឹងបំពាក់បន្ទះឈីប MediaTek Dimensity 7300X ជាមួយរ៉េមទំហំ 8GB

ដោយ

Koun Jab Luffy

30 ឧសភា 2024 02:38 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតស្មាតហ្វូន Motorola នឹងធ្វើការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Razr 50 Series ក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ រួមមាន Motorola Razr 50 និង Razr 50 Ultra។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ នឹងក្លាយជាអ្នកស្នងដំណែងពីម៉ូដែល Razr 40 Series ដែលចេញកាលពីឆ្នាំមុន។
កាលពីពេលថ្មីៗនេះ Motorola Razr 50 ត្រូវបានគេប្រទះឃើញនៅលើគេហទំព័ររបស់ស្ថាប័ន TENNA និង 3C របស់ប្រទេសចិន ហើយនៅពេលនេះ ក៏ត្រូវបានគេប្រទះឃើញបង្ហាញវត្តមាននៅលើបញ្ចីរបស់ស្ថាប័ន Geekbench ផងដែរ។ បើតាមការចុះបញ្ជីនៅលើគេហទំព័រនៃកម្មវិធី Geekbench បានបង្ហាញថា Motorola Razr 50 បានប្រើប្រាស់ Motherboard ដែលមានលេខកូដថា “aito” ជាមួយការប្រើប្រាស់បន្ទះឈីបដែលមានអង្គគណនា 8-core ដោយក្នុងនោះមាន 4-core ល្បឿន 2.0GHz និង 4-core ផ្សេងទៀងមានល្បឿន 2.50GHz ព្រមទាំងភ្ជាប់ដោយអង្គក្រាហ្វិចស៊េរី Mali-G615 MC2។
Article image
សម្រាប់បន្ទះឈីបដែលនឹងបំពាក់នៅលើ Motorola Razr 50 ត្រូវបានគេដឹងថា អាចជាបន្ទះឈីបស៊េរីថ្មី MediaTek Dimensity 7300X ដែលនឹងបង្ហាញវត្តមាននៅពេលឆាប់ៗខាងមុខនេះ។ បញ្ចីរបស់ Geekbench ក៏បានបង្ហាញទៀតថា Motorola Razr 50 នឹងមានរ៉េមទំហំ 8GB។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ ដំណើរការដោយប្រតិបត្តិការ Android 14 ចេញពីប្រអប់ស្រាប់តែម្តង។ ក្នុងតារាងបញ្ចីរបស់ Geekbench បានបង្ហាញថាបន្ទះឈីប Razr 50 ទទួលបានពិន្ទុ 1,033 នៅលើ single-core និង 2,751 នៅលើ Multi-core CPU។
Article image
ដោយឡែកបើតាមការបង្ហាញនៅលើបញ្ចីនៃស្ថាប័ន 3C បានឲ្យដឹងថា Motorola Razr 50 នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 33W wired fast charging។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះក៏នឹងមានថ្មទំហំ 4,200mAh, បំពាក់បច្ចេកវិទ្យាអេក្រង់បត់ pOLED Display 120Hz ទំហំ 6.9-inch និងអេក្រង់ខាងក្រៅទំហំ 3.6-inch OLED Display។ Raze 50 ក៏នឹងមានកាមេរ៉ាក្រោយពីរគ្រាប់ទំហំ 50MP+13MP ហើយនិងមានជម្រើសពីរពណ៌ គឺប្រផេះ Gray និង Khaki៕