
Geely បានធ្វើការបញ្ចេញឡានអគ្គិសនីស៊េរីថ្មីប្រភេទ Plug-in-hybrid ម៉ូដែល Galaxy M7 ជាផ្លូវការណ៍។ Galaxy M7 PHEV គឺជា mid-size SUV PHEV ដំបូងក្នុងគ្រួសារ Galaxy M-Series។ សមាជិកថ្មីក្នុងគ្រួសារ Galaxy M-Series នេះ គឺអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 225km និងដល់ 1,730km នៅពេលប្រើគូបជាមួយនឹងម៉ាស៊ីនចាក់សាំងពេញម្តង។ Galaxy M7 PHEV ស៊េរីថ្មីនេះ អាចនឹងត្រូវប្រកាសចេញលក់ផ្លូវការណ៍ក្នុងខែមេសា ឆ្នាំ 2026 ខាងមុខនេះ។
Geely Galaxy M7 PHEV ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Plug-in-hybrid 1.5-liter កម្លាំង 82kW និងប្រើម៉ូទ័រអគ្គិសនីមួយ។ ឡាន Plug-in-hybrid ស៊េរីថ្មីនេះ ប្រើកញ្ចប់ថ្មប្រភេទ Lithium iron phosphate ទំហំ 29.8kWh សាកភ្លើងពេញម្តងអាចបើកដោយប្រើអគ្គិសនីសុទ្ធបាន 225km តាមស្តង់ដារ CLTC ហើយការសាកភ្លើង និងចាក់សាំងមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវដល់ 1,730km។ Galaxy M7 PHEV ប្រើប្រាស់នូវបច្ចេកវិទ្យាថ្ម Aegis Golden Brick battery របស់ Geely ដែលគ្រប់គ្រងសីតុណ្ហភាពថាមពលខាងក្នុងបានល្អ និងគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿនថែមទៀតផង។
បន្ថែមពីនេះសម្រាប់ម៉ាស៊ីន Plug-in-hybrid ផ្តល់នូវការបញ្ចេញថាមពលខាងក្នុង thermal efficiency EM hybrid engine ខ្ពស់ដល់ 47.26% និងមានប្រព័ន្ធគ្រប់គ្រងថាមពលឆ្លាតវៃ Star Intelligence 2.0 cloud powered energy ដែលត្រូវបានឌីស្សាញឡើងដើម្បីជួយកាត់បន្ថយការប្រើប្រាស់សាំងបាន 15% និងការបាត់បង់ថាមពលខាងក្នុងប្រមាណ 30%។ ទៅលើកម្រិតស៊ីសាំងវិញ គឺត្រឹម 3.35l/100km។ ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ Galaxy M7 PHEV គឺជា DNA ឌីស្សាញរបស់ Galaxy M9 ដែលមានចង្គៀងខាងមុខរចនាបែប “through type LED light bar”, ជាមួយពណ៌ “dual tone body” និងសែនស័រកាងខាងក្រោយ “visual sensing tailgate”។
Galaxy M7 PHEV មានបណ្តោយខ្លួន 4,770mm/ ទទឹង 1,905mm/ កំពស់ 1,685mm និងមានគម្លាតកង់មុខទៅកង់ក្រោយ 2,785mm។ នៅផ្នែកចំហៀងឃើញថាមានបំពាក់យ៉ាន់កងប្រភេទកាំរាយ ដៃទ្វារ និងកញ្ចក់មើលក្រោយធម្មតា។ ចូលមកក្នុងកាប៊ីនឃើញមានបំពាក់អេក្រង់កម្សាន្តទំហំធំដំណើរការដោយ Flyme Auto System, អេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូតប្រភេទ Full-LCD, ប្រព័ន្ធ Speaker ម៉ាក Flyme sound ចំនួន 23 គ្រាប់, ប្រព័ន្ធភ្លើងតាមកាប៊ីន AI Ambient lighting 256 ពណ៌, រួមនឹងកន្លែងសាកថ្មទូរស័ព្ទមិនប្រើខ្សែកម្លាំង 50W។ ទោះជាយ៉ាងណា Geely មិនទាន់ប្រកាសពីតម្លៃលក់ផ្លូវការណ៍សម្រាប់ឡាន Plug-in-hybrid SUV ស៊េរីថ្មីរបស់ខ្លួនមួយនេះនៅឡើយទេក្នុងពេលនេះ៕



