នៅថ្ងៃនេះក្រុមហ៊ុន Geely បានប្រកាសបើកទទួលការកក់ទុកមុន ឬ Pre-Sale រថយន្ត Hybrid ស៊េរីថ្មីម៉ូដែល Geely Preface i-HEV នៅទីផ្សារប្រទេសចិនជាមួយជម្រើសបីម៉ូដែល គឺ Lingyun Edition មានតម្លៃខ្ទង់ $15,600, ម៉ូដែល Xinghan Edition មានតម្លៃខ្ទង់ $16,500 និងម៉ូដែល Wangshu Edition មានតម្លៃខ្ទង់ $17,300។

Geely Preface i-HEV មានតួរខ្លួនប្រវែង 4,825mm/ ទទឹង 1,869mm/ កំពស់ 1,469mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm។ រថយន្តស៊េរីថ្មីនេះ ផាត់ពណ៌ខាងក្រៅជាពណ៌ខៀវចាស់ហៅថា Eric Blue និងខាងក្នុងមានពណ៌ស ហៅថា Tianshan Run White។ ក្នុងកាប៊ីនរបស់ Geely Preface i-HEV មានបំពាក់មកជាមួយភ្លើងបំភ្លឺតាមកាប៊ីន Ambient lighting 256 ពណ៌, កៅអីស្បែក upholstery leather, មានអេក្រង់បង្ហាញព័ត៌មានទំហំ 10.2-អ៊ីង digital instrument cluster ជាមួយអេក្រង់កម្សាន្តទំហំ 14.6-អ៊ីង ដែលគាំទ្រដំណើរការដោយ Flyme Auto Intelligent cockpit system គាំទ្រដំណើរការទាំងស្រុងដោយបន្ទះឈីប Qualcomm Snapdragon 8155។ សម្រាប់ការតភ្ជាប់វិញ Preface i-HEV មានមុខងារ HiCar, Carlink, និង Flyme Link ជាដើម។

ទៅលើលក្ខណៈពិសេសនៃផាសុកភាពអំឡុងពេលធ្វើដំណើរជាមួយ Geely Preface i-HEV វិញរួមមាន ប្រព័ន្ធបញ្ចេញក្លិនក្រអូប ប្រព័ន្ធបំពងសម្លេងចំនួន 16 គ្រាប់ជាមួយ Speaker ជាប់ក្បាលកៅអី, កៅអីខាងមុខមានខ្យល់ចេញចូល និងមានមុខងារកំដៅ រួមនិងកន្លែងសាកថ្មស្មាតហ្វូនឥតខ្សែកម្លាំង 50W។ Geely Preface i-HEV ផលិតឡើងដោយប្រើប្រាស់នូវស្ថាបត្យកម្មរថយន្តអគ្គិសនី GEEA 3.0 intelligent electronic architecture គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា AI Cloud Power 2.0 model ដែលអាចធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រើប្រាស់ក្នុងរថយន្តបានតាមរយះមុខងារ FOTA។ 

ចំពោះប្រព័ន្ធមុខងារជំនួយសុវត្ថិភាពអ្នកបើកបរវិញជ Preface i-HEV មានដំឡើងមកជាមួយប្រព័ន្ធ Qianli Haohan (G-ASD) H3 driver assistance system ជាមួយកម្រិតនៃភាពឆ្លាតវៃ 128 TOPS ដែលអនុញ្ញាតិឲ្យរថយន្តអាចដំណើរការ មុខងារដូចជា highway pilot assist, hazard avoidance, និង intelligent parking functions ជាដើម។ Geely Preface i-HEV ដំណើរការដោយប្រព័ន្ធម៉ាស៊ីនប្រភេទ 1.5L ផ្គួរផ្គងជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីប្រភេទ  11-in-1 hybrid-specific electric motor ដែលអាចផលិតកម្លាំងសរុបបានដល់ 308 សេះ ជាន់ស្ទុះពីកុងទ័រ 0 ទៅ 30km/h ប្រើពេលខ្ទង់ 1.84 វិនាទី លឿងជាងឡាន Hybrid ទូទៅប្រមាណ 18%។

Geely Preface i-HEV ប្រើប្រាស់ប្រព័ន្ធប្រអប់លេខអេឡិចត្រូនិច DHT ស្វ័យប្រវត្តិ 3 វគ្គ ដែលអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានក្នុងល្បឿនដល់ 66km/h។ ចំពោះសម្លេងស៊ីន ឬ Engine start-up NVH គឺលឺជាង 1dB ប៉ុណ្ណោះធៀបនឹងការប្រើមុខងារ pure electric mode។ ហើយបើតាមការបញ្ជាក់ពីស្ថាប័ន WLTC កម្រិតស៊ីសាំងរបស់ Preface i-HEV គឺត្រឹម 3.98L ប៉ុណ្ណោះក្នុងចម្ងាយផ្លូវ 100km៕