ស្វែងរកពួកយើង:

Geely នឹងប្រកាសចេញនូវឡានស៊េរីថ្មីចំនួន 5 ម៉ូដែល នៅក្នុងត្រីមាសទី 2 ឆ្នាំ 2025 នេះ

ដោយ

Koun Jab Luffy

31 កក្កដា 2025 10:10 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Geely Auto ត្រូវបានគេរាយការណ៌ថា នឹងមានប្រកាសចេញនូវឡានស៊េរី 5 ម៉ូដែល ក្នុងត្រីមាសទី 2 ឆ្នាំ 2025 នេះ បើតាមការបញ្ជាក់ចេញពីលោក Gan Jiayue ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Geely មានប្រសាសន៌នៅថ្ងៃនេះ ក្នុងកម្មវិធី 2025 mid-year business conference។ បើតាមព័ត៌មានខាងលើនេះ និយាយថា ឡានស៊េរី 5 ម៉ូដែលនេះ មានដូចជា Zeekr 9X SUV (sport utility vehicle), Lynk & Co's Lynk 10 EM-P sedan, Geely Galaxy A7 sedan និង Geely Galaxy M9 SUV។ សម្រាប់ម៉ូដែលចុងក្រោយមិនទាន់មានការបញ្ជាក់ទេ ប៉ុន្តែមានការរំពឹងថា នេះគឺជាឡាន 8X SUV របស់ Zeekr។
គួរបញ្ជាក់ថា កាលពីថ្ងៃទី 1 ខែកក្កដានេះ ក្រុមហ៊ុន Geely Auto បានប្រកាសថា ការលក់រថយន្តរបស់ខ្លួនពេញមួយឆ្នាំ គឺទទួលបានកំណើន 11% ដែលកើនពី 2.71 លានគ្រឿងទៅ 3 លានគ្រឿង។ ប្រភពខាងលើបន្តថា សម្រាប់ការលក់ត្រីមាសទី 1 នេះ ក្រុមហ៊ុន Geely Auto លក់ឡានរបស់ខ្លួនបានចំនួន 1,409,180 គ្រឿង មានការកើនឡើង 47% ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផ្អែកតាមតួរលេខាងលើនេះ ក្រុមហ៊ុន គឺមានគោលដៅលក់អោយបាន 1,590,820 លានគ្រឿងសម្រាប់ត្រីមាសទី 2 ខាងមុខ ដោយជារៀងរាល់ខែអាចនឹងមានចំនួន 265,137 លានគ្រឿង។
Article image
របាយការណ៌ខាងលើនេះបន្តថា សម្រាប់ម៉ាកយីហោ Geely តែមួយ គឺលក់ឡានអគ្គិសនីរបស់ខ្លួនបាន 1,164,303 គ្រឿងនៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ ដែលមានកំណើន 30%។ សូមជំរាបថា គ្រាន់តែម៉ូដែល Geely Galaxy គឺលក់បាន 548,408 គ្រឿងសម្រាប់ត្រីមាសដំបូងនៃឆ្នាំនេះ។ ក្រឡេកមក Zeekr វិញ គឺលក់បាន 90,740 គ្រឿងនៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ ដែលមានការកើនឡើង 3%។
Article image
រីឯម៉ាកយីហោ Lynk & Co ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Geely ដែរនោះ គឺលក់បាន 154,137 គ្រឿងនៅត្រីមាសដំបូងនៃឆ្នាំនេះដែលមានការកើនឡើង 22% ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សូមជំរាបថា នៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ Geely លក់ឡានអគ្គិសនីសុទ្ធបានចំនួន 510,803 គ្រឿង ដែលកើនឡើង 173% ខណៈដែលការលក់ម៉ូដែល PHEV គឺមានចំនួន 214,348 គ្រឿង កើនឡើង 61%។
Geely នឹងប្រកាសចេញនូវឡានស៊េរីថ្មីចំនួន 5 ម៉ូដែល នៅក្នុងត្រីមាសទី 2 ឆ្នាំ 2025 នេះ