
Geely Galaxy ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Geely Auto នៅថ្ងៃនេះ បានប្រកាសចេញនូវឡានកូនកាត់អគ្គិសនីលាយសាំងម៉ូដែល Geely A7 ដែលជាគូរប្រជែង Toyota Camry នៅលើទីផ្សារប្រទេសហើយ ដោយម៉ូដែលនេះ ក៏នឹងមកប្រជែងជាងមួយនិង BYD Qin L DM-i ដែលឡានលក់ដាច់ជាងគេមួយរបស់ BYD ផងដែរ។
ជាមួយនិងវត្តមាននៅពេលនេះ Galaxy A7 មានតម្លៃចាប់ពី 89,800 យ៉ន់ដែលស្មើរនឹង $12,500 ដែលធូរថ្លៃជាងកាលដាក់់លក់មុនតម្លៃ 97,800 យ៉ន់។ សម្រាប់ការមកដល់នេះដែរ Geely Galaxy ថ្មូនេះ គឺមាន 7 ម៉ូដែល មានតម្លៃ ចាប់ពី 89,800 យ៉ន់, 95,800 យ៉ន់, 105,800 យ៉ន់, 105,800 យ៉ន់, 111,800 យ៉ន់, 100,000 យ៉ន់ និង 125,800 យ៉ន់អ

Galaxy A7 គឺជាម៉ូដែល Mid-Size Sedan មានប្រវែង 4,918mm, ទទឹង 1,905mm និងកំពស់ 1,495mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 2,845mm។ ទំហំនេះគឺធំជាង BYD Qin L DM-i ដែលមានប្រវែង 4,830mm, ទទឹង 1,900mm, កំពស់ 1,495mm និងមានគម្លាតកង់មុខក្រោយ 2,790mm ហើយនឹងមានតម្លៃ 99,800 យ៉ន់។ Galaxy A7 គឺជាឡានកូនកាត់អគ្គិសនីលាយសាំងដំបូងគេរបស់ក្រុមហ៊ុនដែលប្រើប្រាស់នូវ Geely GEA architecture មានការបំពាក់នូវម៉ាស៊ីនចំនុះ 1.5-លីត្រ។

សម្រាប់ម៉ូដែលនេះ គឺមានការសន្សំសំចៃប្រេង ដោយស៊ីប្រេងត្រឹម 2.67 លីត្រប៉ុណ្ណោះ នៅក្នុងការបើកបរ 100km តាមស្តង់ដារ CLTC។ ខណៈដែលចាក់សាំងពេញ និងសាកថ្មពេញម្តងអាចជិះបាមដល់ទៅ 2,100km។ ឡាននេះមានអាគុយពីរទំហំគឺមាន 8.5kWh ផ្គត់ផ្គង់ដោយ CALB និង 18.4kWh ផ្គត់ផ្គង់ដយ CALT អាចរត់បានជាមួយនិងថាមពលអគ្គិសនីសុទ្ធចម្ងាយ 70km និង 150km។

ឡានថ្មីនេះ មាន 2 ជម្រើសមានការគាំទ្រដោយប្រព័ន្ធជំនួយការបើកបរស្តង់ដារ ខណៈដែលម៉ូលផ្សេងទៀតមានការដាក់អោយប្រើប្រាស់នូវជំនួយការបើកបរ Geely's G-Pilot H3 intelligent driving assistance system ដែលមានការប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងនៅលើផ្លូវក្នុងទីក្រុង និងនៅលើផ្លូវ Highway។
