ស្វែងរកពួកយើង:

Geely Boyue L រថយន្តស៊េរីថ្មីប្រភេទ Compact SUV បានចេញលក់លើទីផ្សារក្នុងតម្លៃខ្ទង់ $16,000

ដោយ

Koun Jab Luffy

21 ឧសភា 2024 05:12 ល្ងាច

អាន 3 នាទី

Article image
ថ្មីៗនេះក្រុមហ៊ុន Geely បានធ្វើការប្រកាសចេញលក់រថយន្តស៊េរីថ្មីប្រភេទ Compact SUV ម៉ូដែល Boyue L នៅទីផ្សារប្រទេសចិន។ រថយន្ត Compact SUV ស៊េរីថ្មីត្រូវបានក្រុមហ៊ុនធ្វើការ Upgrade ទៅលើផ្នែករៀបចំតុបតែងខាងក្នុង និងគ្រឿងបំពាក់កាន់តែប្រសើរជាងស៊េរីមុន។ Geely Boyue L មានជម្រើសពីរម៉ាស៊ីន គឺ 1.5T ឬ 2.0T និងមានតម្លៃចាប់ពីខ្ទង់ $16,000 ដល់ $20,700។
Geely Boyue L ត្រូវបានរចនាផលិតឡើងដោយឈរនៅលើស្ថាបត្យកម្ម CMA architecture ដែលធ្វើឲ្យរថយន្ត Compact SUV នេះមានប្រវែងបណ្តោយខ្លួន 4,670mm X ទទឹង 1,900mm X កម្ពស់ 1,705mm និងចន្លោះរវាងកង់មុខ និងកង់ក្រោយ 2,777mm។ Boyue L មានជម្រើសយ៉ាន់កងទំហំ 18-inch និង20-inch ជាមួយការប្រើប្រាស់សម្បកកងខ្នាត 235/55 R18, 235/50 R19, និង 245/45 R20។ ដោយសម្រាប់ការឌីស្សាញផ្នែកខាងក្រោយរបស់ Boyue L គឺរក្សានៅដដែលដូចនឹងស៊េរីចេញមុនដដែល ដោយមានបំពាក់ផ្នែកប៉ាណាមុខធំ និងអំពូលចង្កៀង LED រាងស្លីមមួយខ្សែ។ នៅផ្នែកខាងក្រោយរចនាជាមួយចង្កៀន LED ភ្លឺច្បាស់រាងអក្សរ T ទាំសងខាងភ្ជាប់គ្នា។ រថយន្តនេះប្រើកញ្ចក់មើលក្រោយសងខាង និងដៃបើកទ្វារធម្មតាដូចរថយន្តប្រើសាំងស៊េរីមុនៗដែរ។
Article image
នៅផ្នែកខាងក្នុងរថយន្ត Geely Boyue L មានជម្រើសពីរពណ៌ គឺពណ៌ខៀវហៅថា  “Bibo Bay Blue” និងពណ៌សក្បោសហៅថា “Moonlight Silver Sand White”។ សម្រាប់ដៃចង្កូតវិញត្រូវបានរចនាជារាងអក្សរ D ដែលមានកាំចង្កូតចំនួនបួនហៅថា “four-spoke D-shaped steering wheel” ដោយនៅខាងក្រោយដៃចង្កូតមានបំពាក់នូវអេក្រង់សម្រាប់បង្ហាញព័ត៌មានទំហំ 10.25-inch Full-LCD Instrument Panel និងអេក្រង់កម្សាន្តបញ្ឈរនៅកណ្តាលទំហំ 13.2-inch ដែលដំណើរការជាមួយ Galaxy OS 2.0 car និងគាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155។ ហើយសម្រាប់ការបញ្ជាទៅលើមុខងារទូទៅដូចជាម៉ាស៊ីនត្រជាក់ជាងដើម គឺធ្វើបាននៅលើអេក្រង់ផ្ទាល់តែម្តង។
Article image
សម្រាប់ Geely Boyue L ដែលជា Entry-Level Model មានបំពាក់នូវប្រព័ន្ធពោងសុវត្ថិភាពបន្ថែមនៅចំហៀងផ្នែកខាងមុខ side airbags, ប្រព័ន្ធសែនស័រជំនួយការចូលចត់នៅផ្នែកខាងក្រោយ rear parking radar, អំពូលចង្កៀងមុខដំណើរការស្វ័យប្រវត្តិ automatic headlights, ចង្កូតស្បែក leather steering wheel, កៅអីស្បែកប្រភេទ imitation leather seats, និងប្រព័ន្ធបំពងសំឡេង 6 គ្រាប់ ( 6-speaker audio) ជាដើម។
Article image
ដោយឡែកនៅលើម៉ូដែល High-End Model វិញ មានបំពាក់នូវប្រព័ន្ធបំពងសំឡេង 11 គ្រាប់, មានភ្លើងបំភ្លឺតាមនៅកាប៊ីនមុខដែលអាចប្តូរពណ៌បាន 72 ពណ៌ (ambient lighting), កៅអីខាងមុខមានមុខកម្ពៅ និងម៉ាស្សា seat heating/ventilation, កន្លែងសាកថ្មទូរសព័្ទឥតខ្សែ (mobile phone wireless charging), មុខងារបង្ហាញនៅលើកញ្ចក់ដំបូលខាងមុខ AR-HUD ទំហំ 25.6-inch, និងប្រព័ន្ធជំនួយការបើកបរដ៏មានសុវត្ថិភាព (advanced driving assistance functions) ដែលមានដូចជាមុខងារកំនត់ល្បឿនតាមរថយន្តខាងមុខ full-speed adaptive cruise, មុខងារជាន់ហ្វ្រាំងបន្ទាន់នៅពេលមានឧបសគ្គautonomous parking assist, និងមុខងារចូលចំណោតស្វ័យប្រវត្តិ remote parking assist ជាដើម។
Article image
Geely Boyue L ទាំងពីរម៉ាស៊ីន (1.5T ឬ 2.0T) ប្រើប្រាស់ប្រអប់លេខ DCT ស្វ័យប្រវត្តិ 7 វគ្គ។ សម្រាប់ម៉ូដែលប្រើម៉ាស៊ីន 1.5T អាចជាន់អូសរថយន្ត SUV នេះឲ្យទៅមុខបានជាមួយកំលាំង 133kW ឬ 178 សេះ និងកំលាំងរមូល 290Nm ខណៈម៉ូដែលប្រើម៉ាស៊ីន 2.0T មានកំលាំងខ្លាំងដល់ 160kW ឬ 215 សេះ និងកំលាំងរមូល 325Nm។ ចំពោះកម្រិតស៊ីស៊ាំងវិញ 100km/h ស៊ីអស់ 6.3 លីត្រ សម្រាប់ម៉ូដែលប្រើម៉ាស៊ីន 1.5T និង 6.7 លីត្រសម្រាប់ម៉ូដែលប្រើម៉ាស៊ីន 2.0T៕
Geely Boyue L រថយន្តស៊េរីថ្មីប្រភេទ Compact SUV បានចេញលក់លើទីផ្សារក្នុងតម្លៃខ្ទង់ $16,000