
Geely ទើបតែបានធ្វើការបង្ហាញចេញរូបភាពរថយន្តស៊េរីថ្មីជាប្រភេទរថយន្ត off-road ដែលឈ្មោះថា Cowboy បំពាក់នូវម៉ាស៊ីនសាំងដែលផលិតឡើងដោយឈរនៅលើមូលដ្ឋានរថយន្តម៉ូដែល Geely Icon។ Geely Cowboy ត្រូវបានប្រកាសដោយសា្ថប័ន MIIT របស់ចិន។ ប៉ុន្តែ មិនមានការបញ្ជាក់ច្បាស់លាស់នៅនោះទេថា តើ Geely Cowboy នឹងមានជម្រើសម៉ូដែល Plug-in-hybrid ដែលឬអត់ទេនៅពេលចេញលក់នាពេលខាងមុខនេះ។
រថយន្ត off-road ស៊េរីថ្មីរបស់ Geely មួយនេះមានប្រវែងបណ្តោយ 4,442mm/ ទទឹង1,860mm/ កម្ពស់ 1,770mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 2,640mm។ Cowboy មានការឌីស្សាញជាពីរពណ៌ និងមានការឌីស្សាញដំបូលបែប Floating roof ហើយនៅលើដំបូងមានដែកចង្អើរភ្ជាប់អីវ៉ាន់ និងរបស់បរផ្សេងៗដែលមានផ្ទៃ 1,3 ម៉ែត្រការ៉េ និងអាចផ្ទុកទំងន់បាន 50kg។
Geely Cowboy ភ្ជាប់ជាមួយ rack ដំបូង គឺមានបំពាក់ចង្កៀងហ្វា 4 គ្រាប់។ លើសពីនេះទៀតនៅផ្នែកខាងក្រោយមានធុងមួយដែលមានការរចនាបើកផ្នែកខាងលើដែលគាំទ្រនូវ Drainage។ Geely Cowboy ប្រើប្រាស់សំបកកង់ប្រភេទ AT off-road ជាមួយនឹងដុំគៀបហ្វ្រាំងក្រហម “red sports calipers”។ ទោះជាយ៉ាងណា Geely មិនទាន់បង្ហាញពីការរចនាផ្នែកខាងក្នុង និងសមត្ថភាពរបស់ Cowboy នៅឡើយទេ។

ប៉ុន្តែ បើតាមប្រភពបានបង្ហើបថា Geely Cowboy នឹងដំណើរការដោយប្រព័ន្ធម៉ាស៊ីន 1.5T Turbocharged engine ដែលអាចផលិតកំលាំង 133kW ឬស្មើរនឹង 178 សេះ និងកំលាំងរមូល290Nm ភ្ជាប់ដំណើរការដោយប្រអប់លេខ DCT ស្វ័យប្រវត្តិ 7 វគ្គ។ ទោះជាយ៉ាងណា Geely មិនទាន់បញ្ជាក់កាលបរិច្ឆេទប្រកាសចេញផ្លូវការណ៍ និងតម្លៃរបស់ Cowboy នៅឡើយទេក្នុងពេលនេះ៕
