ស្វែងរកពួកយើង:

Geely Galaxy គ្រោងនឹងដាក់លក់ M9 hybrid SUV នៅថ្ងៃទី 23 ខែសីហានេះហើយ

ដោយ

Koun Jab Luffy

15 សីហា 2025 11:16 ថ្ងៃត្រង់

អាន 2 នាទី

Article image
តាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា Geely Galaxy នឹងផ្តើមដាក់លក់មុនទៅលើឡានអគ្គិសនីជំនាន់ថ្មីប្រភេទ Hybrid SUV 6 កៅអីរបស់ខ្លួននៅថ្ងៃទី 23 ខែសីហាខាងមុខនេះហើយ ដោយម៉ូដែលនេះមានការផ្តោតទៅលើទីផ្សារ SUV ខ្នាតធំ។ តាមការបញ្ជាក់ពី Geely Galaxy ដែលបុត្រសម្ព័ន្ធរបស់ Geely Auto បានប្រកាសនៅថ្ងៃនេះថា ព្រឹត្តិការណ៌លក់មុននេះនឹងរៀបចំនៅទីក្រុងសៀងហៃ។ ក្រុមហ៊ុនបានបន្ថែមថា ម៉ូដែលថ្មី M9 នេះ គឺមានការតម្លើងនូវ AI ថែមទៀតផង។
សូមជំរាបថា កាលពីខែមុននេះ ក្រុមហ៊ុន Geely Auto និង Chinese AI startup StepFun បានប្រកាសចេញនូវប្រព័ន្ធប្រតិបត្តិការថ្មី ដែលមានឈ្មោះថា Intelligent Cockpit Agent OS នៅក្នុងព្រឹត្តិការណ៌ 2025 World AI Conference នៅទីក្រុងសៀងហៃ ហើយក្រុមហ៊ុនក៏បានហៅកម្មវិធីនេះគឺជាប្រព័ន្ធបើកបរថ្មីបំពាក់នូវ AI ដំបូងគេសម្រាប់ប្រើប្រាស់នៅលើឡាន។ M9 នឹងក្លាយជាម៉ូដែលដំបូងគេដែលបំពាក់នូវ Agent OS ហើយក៏អាចជាម៉ូដែលដំបូងនៅក្នុងឧស្សាកម្មរថយន្ត ដែលអាចប្រើប្រាស់សម្លេងសម្រាប់បញ្ជាទៅលើមុខងារនានាផងដែរ នេះបើតាមការបញ្ជាក់ពី StepFun។
Article image
សូមជំរាបថា Geely Galaxy បានបង្ហាញវត្តមានឡានអគ្គិសនី M9 នេះនៅលើទីផ្សារសកលកាលពីថ្ងៃទី 22 ខែឧសភា ដោយចាប់ផ្តើមពីទីក្រុងមីឡានប្រទេសអ៊ីតាលី។ សម្រាប់ម៉ូដែលនេះ គឺមានការប្រើប្រាស់នូវប្រព័ន្ធ Geely Electric Architecture (GEA) របស់ Geely ដែលមានការគាំទ្រដោយប្រព័ន្ធ Leishen EM super hybrid system ជំនាន់ថ្មី។ តាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងទៀតថា ជម្រើស hybrid SUV នេះ គឺអាចរត់បានចម្ងាយ 1,500km និងស៊ីប្រេង 4.8 លីត្រ សម្រាប់ចម្ងាយផ្លួវ 100km។
Article image
M9 hybrid SUV អាចបង្កើតល្បឿនពី 0 ទៅ 100km ប្រើប្រាស់ពេលត្រឹមតែ 4.5 វីនាទីប៉ុណ្ណោះ។ M9 នឹងមានការបំពាក់នូវជំនួយការបើកបរ G-Pilot H5 driver assistance system ផងដែរ។ ម៉ូដែលនេះថ្មីនឹងមានការប្រជែងជាមួយ Aito M9, Denza N9 និង Li L9 ជាដើម។ សម្រាប់ឆ្នាំនេះ Geely Galaxy ត្រូវបានគេមើលឃើញថា មានការរីកចំរើនមែនទែន ក្នុងឆ្នាំនេះ ដោយអាចលក់បានចំនួន 643,451 គ្រឿងចាប់ពីខែមករា ដល់ខែកក្កដា កើនឡើង 253.77% ប្រៀបធៀបជាមួយនិងឆ្នាំមុន នេះបើតាមការបញ្ជាក់ពី CnEVPost។
Geely Galaxy គ្រោងនឹងដាក់លក់ M9 hybrid SUV នៅថ្ងៃទី 23 ខែសីហានេះហើយ