
នៅថ្ងៃនេះក្រុមហ៊ុនផលិតរថយន្ត Geely បានប្រកាសថា ខ្លួនបានលក់រថយន្តអគ្គិសនីម៉ូដែល Galaxy E5 SUV បានចំនួន 60,000 គ្រឿងត្រឹមរយះពេល 119 ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសចេញកាលពីទី 03 ខែសីហា។ Geely បញ្ជាក់ថា ការនាំចេញ Galaxy E5 គឺមានលំនឹងល្អចាប់តាំងពីការចេញលក់ដោយការនាំចេញដំបូងក្នុងរយះពេល 20 ថ្ងៃមានចំនួន 10,000 គ្រឿង, រយះពេល 45 ថ្ងៃមានចំនួន 20,000 គ្រឿង, 67 ថ្ងៃមានចំនួន 30,000 គ្រឿង និង 100 ថ្ងៃមានចំនួន 50,000 គ្រឿង។
សូមបញ្ជាក់ថា Galaxy E5 គឺជារថយន្ត EV SUV ស៊េរីថ្មីដែលមានតម្លៃចាប់ពីខ្ទង់ $15,120 នៅទីផ្សារប្រទេសចិនជាមួយជម្រើស 8 ពណ៌។ រថយន្តស៊េរីថ្មីនេះ បំពាក់ដោយកញ្ចប់ថ្មប្រភេទ Aegis short-blade lithium iron phosphate battery ផលិតដោយ Geely ផ្ទាល់ដែលមានជម្រើសទំហំ 49.52kWh និង 60.22kWh។ សម្រាប់កញ្ចប់ថ្មនីមួយៗរបស់ Galaxy E5 ការសាកភ្លើងពេញម្តងអាចបើកបានចំងាយផ្លូវ 440km និង 530km។ Galaxy E5 ដំណើរការ electric motor កំលាំង 160kW ដែលអាចជាន់សន្ទុះល្បឿនពី 0-100km/h ប្រើពេល 6.9 វិនាទី។

រថយន្ត Medium-sized SUV មួយនេះត្រូវបានផលិតឡើងតាមប្រព័ន្ធស្តង់ដារ GEA architecture របស់ Geely ដែលមានប្រវែងបណ្តោយ 4,615mm/ ទទឹង 1,901mm/ កម្ពស់ 1,670mm និងគម្លាតចន្លោះកង់មុខក្រោយ 2,750mm ជាមួយនឹងការបំពាក់នូវថ្មជាប់តួរ ឬភាសាបច្ចេកទេសហៅថា Cell-to-body battery integration (CBT)។ Geely Galaxy E5 SUV បានបំពាក់នូវប្រព័ន្ធដំណើរការក្នុងម៉ាស៊ីនដ៏ទំនើបនីយមតែម្តងក្នុងនោះមានដូចជា អេក្រង់បង្ហាញព័ត៌មាន Instrument Panel, អេក្រង់កម្សាន្ត Central Control Screen ទំហំធំដំណើរការដោយប្រតិបត្តិការ FlymeOS និងមុខងារបាញ់បង្ហាញនៅលើកញ្ចក់ដំបូលខាងមុខ Head-up-display ជាដើម។

រថយន្តស៊េរីថ្មីនេះបំពាក់នូវប្រព័ន្ធ Speaker បំពងសំឡេងចំនួន 16 គ្រាប់ជាប្រភេទ Flyme Audio Sound System ដែលក្នុងនោះមានបំពាក់នៅលើក្បាលកៅអីផងដែរ។ Geely Galaxy E5 ត្រូវបានក្រុមហ៊ុនប្រកាសចេញសម្រាប់ទីផ្សារសកលដោយប្តូរឈ្មោះទៅជា Galaxy EX5 ដោយបានបង្ហាញវត្តមាននៅក្នុងប្រទេសថៃក្នុងព្រឹត្តិការណ៍ Thia Motor Expo កាលពីខែវិច្ឆិកា។ រថយន្តមួយនេះក៏នឹងមានលក់នៅទីផ្សារប្រទេសន័រវេស អូស្ត្រាលី និងឥណ្ឌូនេស៊ី ឆាប់ៗខាងមុខនេះផងដែរ៕
ប្រភពពី:carnewschina
