ស្វែងរកពួកយើង:

Geely Galaxy L6 ម៉ូដែលថ្មី Sport Edition បានបង្ហាញវត្តមានផ្លូវការ ជាមួយសមត្ថភាពអាចបើកបរបានចំងាយផ្លូវដល់ 1,370 គីឡូម៉ែត្រ

ដោយ

Koun Jab Luffy

16 ឧសភា 2024 04:35 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Geely បានធ្វើការប្រកាសចេញរថយន្តម៉ូដែលថ្មីមួយទៀតដែលជា Sport Edition នៃម៉ូដែល Galaxy L6 ដែលជារថយន្តប្រភេទ Compact Plug-in-Hybrid Sedan។ សម្រាប់ការរចនារូបរាងរបស់ Galaxy L6 Sport Edition គឺកាន់តែមានភាពកាចជាងម៉ូដែល L6 ស្តង់ដារ ដោយមានការបន្ថែមកន្ទុយ Spoiler ដ៏ទាក់ទាញ។
Geely Galaxy L6 Sport Edition មានបំពាក់នូវប្រព័ន្ធ Thor electric hybrid 8848 system ចុងក្រោយរបស់ Geely រួមជាមួយប្រព័ន្ធម៉ាស៊ីន 1.5T Hybrid Engine ដែលដំណើរការជាមួយប្រព័ន្ធ 3-speed variable frequency electric drive DHT Pro ដោយធ្វើឲ្យរថយន្តមួយនេះអាចជាន់ស្ទុះពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 6.3 វិនាទី និងអាចជាន់ល្បឿនលឿនបំផុត Top Speed ដល់ 247km/h។
Article image
Galaxy L6 Sport Edition បំពាក់នូវកញ្ចប់អាគុយដែលមានលទ្ធភាពអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធបានដល់ 125km ហើយបើសរុបសមត្ថភាពបញ្ចូលជាមួយម៉ាស៊ីន Hybrid គឺអាចបើកបានដល់់ចំងាយផ្លូវ 1,370km។ សម្រាប់កម្រិតស៊ីសាំងវិញ គឺត្រឹម 4.55 លីត្រប៉ុណ្ណោះក្នុង 100km។
រថយន្តស៊េរីថ្មីនេះមានមុខងារកំនត់បើកបរដូចជា EV mode សម្រាប់ការបើកបរនៅទីក្រុង ឬទីប្រជុំជន,  Extended Mode សម្រាប់ការបើកបរផ្លូវឆ្ងាយ និង Intelligent Mode សម្រាប់ការប្រើប្រាស់ឆ្លងរវាងប្រព័ន្ធ Hybrid និង EV Mode ឬ Performance Mode សម្រាប់ការបើកលឿនលឿន ឬការវ៉ាជែងជាដើម។
Article image
ជាងនេះទៅទៀត Galaxy L6 Sport Edition ក៏មានមុខងារកំនត់បើកឆ្លាតវៃចំនួន 20 ផ្សេងទៀត (20intelligent driving modes) ដើម្បីកំនត់ការបើកបរទៅតាមស្ថានភាពផ្លូវថែមទៀតផង។ ទោះជាយ៉ាងណា Geely Galaxy L6 Sport Edition ក្រុមហ៊ុនមិនទាន់ប្រកាសពីតម្លៃ និងថ្ងៃដែលត្រូវចេញលក់នៅឡើយទេក្នុងពេល៕
Geely Galaxy L6 ម៉ូដែលថ្មី Sport Edition បានបង្ហាញវត្តមានផ្លូវការ ជាមួយសមត្ថភាពអាចបើកបរបានចំងាយផ្លូវដល់ 1,370 គីឡូម៉ែត្រ