
Geely បានធ្វើការប្រកាសចេញលក់រថយន្ត Plug-in-hybrid ស៊េរីថ្មីម៉ូដែល Galaxy L6 EM-i ដែលជាប្រភេទរថយន្ត sedan នៅទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ $11,330។ រថយន្ត Plug-in-hybrid sedan ស៊េរីថ្មីនេះមានប្រវែងបណ្តោយ 4,782mm និងដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Leishen 2.0 plug-in hybrid powertrain នៅលើម៉ាស៊ីន 1.5-liter ICE ដែលមានកំលាំង 82kW ឬ 110 សេះ ហើយនិងដំណើរការដោយម៉ូទ័រអគ្គិសនីមួយកំលាំង 160kW ឬ 215 សេះ។ Galaxy L6 EM-i នឹងក្លាយជារថយន្ត Plug-in-hybrid ដែលជាដៃគូប្រជែងជាមួយនឹងម៉ូដែល BYD Qin L DM-i sedan។
Geely Galaxy L6 EM-i បានចាប់ផ្តើមទទួលការបញ្ជាទិញមុននៅថ្ងៃទី 17 ខែមករា ដោយមានតម្លៃចាប់ពីខ្ទង់ $12,285 ដល់ $15,980។ ហើយកាលពីថ្ងៃទី 12 កុម្ភៈ ម្សិលមិញនេះ Geely បានធ្វើការចេញលក់ Galaxy L6 EM-i ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ $11,330 ហើយក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃមកនៅត្រឹម $10,920។

Geely Galaxy L6 EM-i ជាម៉ូដែលថ្មីដែលត្រូវបានធ្វើការអាប់ឌែតពីម៉ូដែលម៉ូដែល Galaxy L6 ដែលចេញលក់កាលពីខែកញ្ញា ឆ្នាំ 2023។ Galaxy L6 EM-i ជារថយន្ត Plug-in-hybrid sedan ដែលមានប្រវែងបណ្តោយ 4782mm/ ទទឹង 1,875mm/ កំពស់ 1,489mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,752mm។ រថយន្តនេះមានបណ្តោយវែងជាងម៉ូដែល Toyota Corolla sedan ប្រមាណ 122mm ប៉ុន្តែ Galaxy L6 EM-i មានបណ្តោយខ្លីជាង BYD Qin L DM-i ប្រមាណ 78mm។
នៅផ្នែកខាងក្នុងមានបំពាក់នូវអេក្រង់កម្សាន្តនៅកណ្តាលទំហំ 14.6-inch, ចង្កឹះលេខគឺស្ថិតនីខាងក្រោយដៃចង្កូតដែលមានការរចនាជា two-spoke D-shaped steering wheel។ នៅផ្នែកកណ្តាលមានកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែចំនួនពីរ កន្លែងដាក់កែវទឹក និងកង់រង្វង់ដែលជា rotary gear shifter។ Galaxy L6 EM-i ដំណើរការដោយប្រព័ន្ធ Leishen 2.0 ឬ NordThor 2.0 powertrain របស់ Geely នៅលើម៉ាស៊ីន 1.5-liter naturally aspirated engine កំលាំង 82kW ឬ 110 សេះ ដំណើរការដោយប្រអប់លេខ E-DHT gearbox និងប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 160kW ឬ 214 សេះ។

Geely Galaxy L6 EM-i បំពាក់នូវកញ្ចប់ថ្មទំហំពីរជាប្រភេទ LFP battery ដែលផលិតដោយក្រុមហ៊ុន SVOLT ដែលមានទំហំ 8.5kWh សាកភ្លើងមួយពេញអាចបើកបានចម្ងាយផ្លូវ 60km និងទំហំ 19.1kWh សាកភ្លើងមួយពេញអាចបើកបានចម្ងាយផ្លូវ 140km។
រថយន្តនេះមានធុងសាំងដែលអាចផ្ទុកចំណុះបាន 60 លីត្រ ដែលសាកភ្លើងមួយពេញ និងចាក់សាំងមួយពេញអាចបើកបរបានចម្ងាយផ្លូវដល់ 1,300km។ Galaxy L6 EM-i គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Charging ដែលសាកភ្លើងពី 30% ទៅ 80% ប្រើពេលប្រមាណ 20 នាទី។ Galaxy L6 EM-i មានជម្រើសចំនួន 5 ម៉ូដែលផ្សេងគ្នាសម្រាប់ជម្រើសម៉ូដែលកញ្ចប់ថ្ម 8.5kWh ដែលមានតម្លៃចាប់ពីខ្ទង់ $10,920 ដល់ $12,285។

រីជម្រើសម៉ូដែលមានកញ្ចប់ថ្ម 19.1kWh មានជម្រើសបីម៉ូដែលផ្សេងគ្នា និងមានតម្លៃចាប់ពីខ្ទង់ $12,695 ដល់ $14,610។ លក្ខណៈពិសេសផ្សេងទៀតរបស់ Galaxy L6 EM-i មានដូចជាមុខងារ keyless entry, mobile app remote control, six speakers, OTA updates, map navigation, AI voice assistant, និង 4G network + in-car Wi-Fi ជាដើម៕
