ស្វែងរកពួកយើង:

Geely Galaxy Starshine 7 PHEV ឡានអគ្គិសនី+សាំង ប្រកាសកក់ទុកមុនហើយ មានតម្លៃតែជាង 1 ម៉ឺនទេ

ដោយ

ជុំ ប៉េងលីន

17 មេសា 2026 03:13 រសៀល

អាន 2 នាទី


កាលពីពេលថ្មីៗនេះ Geely បានប្រកាសអោយមានការកក់ទុកមុនទៅលើឡានអគ្គិសនី Galaxy Starshine 7 PHEV Sedan ស៊េរីថ្មីរបស់ខ្លួនហើយ ដោយឡានថ្មីនេះ មានចំនួន 4 ជម្រើសផ្សេងគ្នា នឹងមានតម្លៃចាប់ពី 15,600 ដុល្លារទៅ 19,700 ដុល្លារ។ ជាមួយនិងវត្តមាន Mid-Size Electrified Sedan ម៉ូដែលថ្មីនេះ ក្រុមហ៊ុន Geely បានសម្រេចប្រើប្រាស់នូវម៉ូទ័រចាប់ពីចំនួន 2 គ្រាប់ (AWD) និងមានការគាំទ្រដោយប្រព័ន្ធប្រតិបត្តិការថ្មី រួមនិងសមត្ថភាពបើកបរបានឆ្ងាយជាងមុន។

Article image
នៅក្នុងនោះក៏មានការម៉ូដែលប្រើប្រាស់ម៉ូទ័រមុខចំនួន 3 ហើយនឹងម៉ូដែលចុងក្រោយ គឺជាងប្រភេទ e-AWD មាតម្លៃចាប់ពី 14,500 ដុល្លារទៅ 21,800 ដុល្លារ។ និយាយពីរូបរាង Starshine 7 ស៊េរីថ្មីនេះវិញ គឺមានប្រវែង 4958mm ទទឹង 1915mm និងកំពស់ 1505mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 2,852 mm ដែលវែងជាង និងធំជាងម៉ូដែល Starshine 6។ ទាក់ទងនឹងផ្នែកខាងក្រៅវិញ គឺមានការរចនាយកលំនាំតាមស្ទីលមុនៗរបស់ Geely Galaxy ដែលមានប៉ាណាឆ្នូតបញ្ឈរ មានភ្លើបំភ្លឺជុំវិញ ខណៈខាងក្រោយមានស្តុបធំវែងកាត់ទទឹងតែម្តង។

ក្រឡេកមកមើលកាប៊ីនខាងក្នុងវិញ គឺមានអេក្រង់ឌីជីថលមានទំហំ 10.25 អ៊ីង និងមានអេក្រង់កម្សាន្តទំហំ 15.6 អ៊ីង ហើយនិងដំណើរការនៅលើប្រព័ន្ធ Flyme Auto 2 system។ បន្ថែមពីនេះ នៅលើឡាននេះ ក៏មានការប្រព័ន្ធសម្លេង 16 គ្រាប់ ហើយនិង Ambient lighting រួមនិងការបញ្ជាដោយសម្លេង Multi-zone voice ផងដែរ។ សម្រាប់ម៉ូដែលខ្ពស់ជាងគេ គឺមាបន្ថែមកៅអីមានប្រព័ន្ធកំដៅ ហើយនិងមុខងារថ្មីៗជាច្រើន។

Article image
សម្រាប់ជំនួយការផ្សេងៗនៅលើ Starshine 7 គឺមានការប្រើប្រាស់នូវប្រព័ន្ធជំនួយការបើកបរ H3 Assisted-Driving System របស់ Geely គាំទ្រដោយសិនស័រ 26 គ្រាប់ រួមនិងកាមេរ៉ា ហើយនិង Millimetre-wave radars ក៏ដូចជាសិនស័រ Ultrasonic ផងដែរ។ ប្រព័ន្ធថ្មីនេះ ក៏នឹងមានការភ្ជាប់នូវមុខងារHighway Navigation Assist (NOA) ហើយនិងមុខងារ Automated Parking ទៀតផង។

Article image
ចំពោះម៉ូដែលថ្មីនេះ ក៏មានការប្រើប្រាស់នូវប្រព័ន្ធ Leishen AI hybrid 2.0 system របស់ Geely ដោយម៉ូដែល AWD ប្រើប្រាស់នូវម៉ូទ័រភ្លោះ គឺមានកម្លាំង 312 kW និងមានកម្លាំងរមួល 526 Nm។ ទៅលើការបង្កើតល្បឿន 0–100 km/h គឺប្រើប្រាស់ពេលត្រឹមតែ 5.4 វិនាទីប៉ុណ្ណោះ។ ឡានថ្មីនេះ អាចនឹងប្រើប្រាស់ថាមពលអាគុយទំហំ 28.3–28.5 kW ដែលសាកពេញម្តងអាចបើកបរជាមួយអគ្គិសនិសុទ្ធបាន 170km។
Geely Galaxy Starshine 7 PHEV ឡានអគ្គិសនី+សាំង ប្រកាសកក់ទុកមុនហើយ មានតម្លៃតែជាង 1 ម៉ឺនទេ