
ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសចេញរថយន្តប្រភេទ PHEV SUV ស៊េរីថ្មីម៉ូដែល Galaxy Starship 7 ដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Plug-in-hybrid ជំនាន់ថ្មី NordThor 2.0 System និងផលិតដោយដោយប្រើនូវប្រងព័ន្ធដំណើរការ GEA Platform របស់ Geely ផ្ទាល់។ សម្រាប់ការបើកលក់ Pre-Sale នឹងចាប់ផ្តើមនៅថ្ងៃទី 08 ហើយការចេញលក់ផ្លូវការណ៍នឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ។
Geely Galaxy Starship 7 ជារថយន្ត Plug-in-hybrid SUV ដែលមានបណ្តោយប្រវែង 4,740mm/ ទទឹង 1,905mm/ កម្ពស់ 1,685mm និងមានគម្លាតចន្លោះកង់មុខក្រោយ 2,755mm។ Starship 7 មានទំងន់ 1,724kg និង1,790kg តាមជម្រើសម៉ូដែលរបស់វា។ រថយន្តស៊េរីថ្មីនេះមានជម្រើសចំនួន 7 ពណ៌ដូចជា ពណ៌បៃតង ប្រផេះ ស ខ្មៅ ទឹកប្រាក់ និងខៀវ។

Galaxy Starship 7 បំពាក់នូវម៉ាស៊ីន Hybrid ស៊េរី BHE15-BFN ទំហំ 1.5L ដែលមានសមត្ថភាពអាចផលិតកំលាំងបាន 82kW ឬស្មើរនឹង 110 សេះ។ រថយន្តនេះមានកញ្ចប់ថ្មជាប្រភេទ lithium iron phosphate batteries ដែលផ្គត់ផ្គងដោយក្រុមហ៊ុន SVOLT ឬ Xinwanda ដែលមានទំហំ 28.94kWh និង19.09kWh។

សម្រាប់កញ្ចប់ថ្មរបស់ Galaxy Starship 7 សាកភ្លើងមួយពេញម្តងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយផ្លូវ 101km និង 150km ហើយចាក់សាំងមួយពេញធុង និងសាកថ្មពេញម្តងអាចបើកបរបានចំងាយផ្លូវដល់ 1,430km។ Galaxy Starship 7 ដំណើរការជាមួយប្រព័ន្ធ 11-in-1 electric drive ជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនី P1+P3 electric motors ដែលផ្តល់នូវអនុភាពឲ្យ Galaxy Starship 7 អាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេល 7.5 វិនាទី។

នៅផ្នែកខាងក្នុងរបស់ Galaxy Starship 7 មានការរចនាបែបប្រណិតជាមួយដៃចង្កូតត្រូវបានរចនាឡើងបែប double-spoke flat-bottom steering wheel ដោយមានភ្ជាប់នូវប៊ូតុងថាច់នៅលើដៃចង្កូតទាំងសងខាង។ នៅក្រោយដៃចង្កូតមានអេក្រង់បង្ហាញព័ត៌មាន និងអេក្រង់កម្សាន្តទំហំ 14.6-inch នៅកណ្តាល រួមនឹងកន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែចំនួនពីរកំលាំង 50W wireless mobile phone charging ស្ថិតនៅផ្នែកខាងក្រោមអេក្រង់។ ប្រព័ន្ធដំណើរការនៅលើរថយន្តស៊េរីថ្មីនេះ គឺដំណើរការជាមួយ Galaxy Flyme Auto smart cockpit system។

បន្ថែមពីនេះនៅលើ Geely Galaxy Starship 7 មានមុខងារបាញ់បង្ហាញនៅលើកញ្ចក់ដំបូលមុខ Wide Head-up-display(W-HUD) ដែលអាចបង្ហាញបានក្នុងទំហំ 13.8-inch, គាំទ្រមុខងារ AI Voice Assistant, ប្រព័ន្ធម៉ាស៊ីនត្រជាក់ horizontal air-conditioning vents, ប្រព័ន្ធបំពងសំឡេងចំនួន 16 គ្រាប់ជាប្រភេទ Flyme Sound speakers, ភ្លើងបំភ្លឺតាមកាប៊ីន ambient lights, និងកៅអីក្តៅ-ត្រជាក់ និងម៉ាស្សាថែមទៀតផង (seat ventilation/heating/massage)។ ចំពោះតម្លៃរបស់ Geely Galaxy Starship 7 ក្រុមហ៊ុនមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕
