
ថ្មីៗនេះ ក្រុមហ៊ុន Geely បានធ្វើការប្រកាសចេញនូវរថយន្តស៊េរីថ្មីម៉ូដែល Galaxy Starship 7 របស់ខ្លួនជាផ្លូវការណ៍នៅទីផ្សារប្រទេសចិនហើយ ដែលនេះគឺជារថយន្តប្រភេទ Plug-in-hybrid SUV ស៊េរីថ្មីនេះ មានជម្រើសចំនួន 5 ម៉ូដែល ផ្សេងគ្នាជាមួយតម្លៃចាប់ពីខ្ទង់ $13,700 ដល់ $18,300។ រថយន្ត PHEV ស៊េរីថ្មីនេះត្រូវបានផលិតឡើងដោយប្រព័ន្ធស្តង់ដារ GEA Global AI new energy architecture របស់ Geely។
បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា រថយន្ត Geely Galaxy Starship 7 នេះមានប្រវែងបណ្តោយ 4,740mm/ ទទឹង 1,905mm/ កម្ពស់ 1,685mm និងគម្លាតវាងកង់មុខទៅកង់ក្រោយ 2,755mm ជាមួយទំងន់ប្រមាណ 1,610kg ទៅ 1,724kg ទៅតាមជម្រើស Option នីមួយៗ។ Galaxy Starship 7 មានជម្រើសពណ៌ដូចជា ពណ៌បៃតង ទឹកប្រាក់ ខ្មៅ ស ខៀវ និងប្រផេះ។ នៅផ្នែកខាងក្នុងមានការរៀបចំតុបតែងប្រណិតជាមួយហៃឡាយពីរពណ៌ ដែលមានស្រោបដោយសារធាតុទន់ soft material និងស្បែកទន់ល្មើយ។
នៅខាងក្នុង រថយន្ត Geely Galaxy Starship 7 នេះ មានការបំពាក់នូវអេក្រង់កម្សាន្តទំហំ 14.6-អ៊ីង, អេក្រង់បង្ហាញព័ត៌មានទំហំ 10.2-អ៊ីង រួមនឹងមុខងារបង្ហាញលើកញ្ចក់ដំបូលមុខ W-HUD ទំហំ 13.8-អ៊ីង ផងដែរ។ សម្រាប់ដៃចង្កូតវិញត្រូវបានរចនាឡើងបែប D-Shaped Flat-bottom ដែលមានភ្ជាប់ជាមួយប៊ូតុងបញ្ជាក់មុខងារសំខាន់ៗមួយចំនួនផងដែរ។ សម្រាប់ប្រព័ន្ធដំណើរការទូទៅខាងក្នុងរបស់ Galaxy Starship 7 គឺពឹងផ្អែកទៅលើ Flyme Auto smart cockpit system។ ជាពិសេសកៅអីរបស់ Galaxy Starship 7 មានមុខងារម៉ាស្សាចំនួន 14 ចំនុច មុខងារក្តៅ ត្រជាfក់ឆ្លាតវៃ មានប្រព័ន្ធបំពងសំឡេង Flyme Sound System 16 គ្រាប់ និងកន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែ។ បន្ថែមពីនេះវាក៏មានមុខងារ sentry mode, APP remote control, keyless entry, និងប្រព័ន្ធ V2L & V2V discharge functions ថែមទៀតផង។

រថយន្ត Geely Galaxy Starship 7 EM-i ដំណើរការដោយប្រព័ន្ធ Hybrid ជំនាន់ចុងក្រោយរបស់ Geely ហៅថា NordThor EM-I super hybrid System ភ្ជាប់ដំណើរការនៅលើម៉ាស៊ីន 1.5L ជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ និងដំណើរការដោយប្រអប់លេខ E-DHT។ប្រព័ន្ធនេះ ក៏មានភ្ជាប់មកជាមួយនូវមុខងារ silicon carbide electric drive និង AI intelligent energy management system ដើម្បីគ្រប់ក្នុងការបើកបរប្រកបដោយប្រសិទ្ធិភាពខ្ពស់ទៅតាមស្ថានភាពផ្លូវជាក់ស្តែង។ ម៉ាស៊ីន 1.5L បំពាក់នូវនៅលើ Galaxy Starship 7 អាចផលិតកំលាំងបាន 110 សេះ និងកំលាំងរមូល 136Nm ចំនែកម៉ូទ័រអគ្គិសនីវិញអាចផលិតបានកំលាំង 215 សេះ និងកំលាំងរមូល 262Nm។
រថយន្តស៊េរីថ្មីនេះប្រើប្រាស់កញ្ចប់អាគុយប្រភេទ Lithium iron phosphate battery pack ដែលមានពីរទំហំ គឺ 8,05kWh និង 19.09kWh ដែលសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 55km និង120km ដោយប្រើថាមពលថ្មសុទ្ធ។ ហើយបើប្រើគូបជាមួយម៉ាស៊ីនដែលចាក់សាំងមួយពេញអាចបើកបានដល់ 1,420km។ សម្រាប់កម្រិតស៊ីសាំងវិញ គឺ 3.75L/100km។ Galaxy Starship7 អាចជាន់ល្បឿនពី 0-100km/h ចាយពេលប្រមាណ 7.5វិនាទី និងអាចជាន់ល្បឿនលឿនបំផុត (Top-speed) បានដល់ 180km/h។ ចំនែកការសាកភ្លើងចូលវិញ គឺលឿនរហ័សដោយសារពី 20% ទៅ 80% ប្រើពេលប្រមាណ 20 នាទីប៉ុណ្ណោះ៕

តម្លៃរបស់ Geely Galaxy Starship 7 តាមជម្រើសម៉ូដែលនីមួយៗ៖
-Galaxy Starship 7 Sailing Edition (55km)មានតម្លៃខ្ទង់ $13,700
-Galaxy Starship 7 Exploration Edition (55km)មានតម្លៃខ្ទង់ $15,100
-Galaxy Starship 7 Sailing+ Edition (120km)មានតម្លៃខ្ទង់ $15,500
-Galaxy Starship 7 Exploration+ Edition (120km)មានតម្លៃខ្ទង់ $16,900
-Galaxy Starship 7 Pilot Edition (120km)មានតម្លៃខ្ទង់ $18,300។
