ស្វែងរកពួកយើង:

Geely Galaxy Starship 8 PHEV ជិះបានចម្ងាយដល់ 1,600 គីឡូម៉ែត្រ ចេញលក់ក្នុងតម្លៃខ្ទង់ជាង 1 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

10 ឧសភា 2025 09:13 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុន Geely បានប្រកាសចេញលក់រថយន្ត Plug-in-hybrid ស៊េរីថ្មីរបស់ខ្លួនម៉ាក Galaxy Starship 8 ជាផ្លូវការណ៍ ជាមួយជម្រើស 7 ម៉ូដែលផ្សេងគ្នា មានតម្លៃចាប់ពីខ្ទង់ $17,400 ដល់ $22,900។ រថយន្ត PHEV Sedan នេះ មានជម្រើសម៉ូដែលអាចជិះបានចម្ងាយ 1,500km និង 1,600km។
Galaxy Starship 8 មានការឌីស្សាញរូបរាងខាងក្រៅបែប Fastback ជាមួយប្រវែងតួរខ្លួន 5,018mm/ ទទឹង 1,918mm/ កម្ពស់ 1,480mm ជាមួយគម្លាតចន្លោះកង់មុខ និងកង់ក្រោយ 2,928mm ព្រមទាំងមានការរចនាដំបូលបែប Aerodynamic ក្នុងកម្រិត 0.25Cd។ Galaxy Starship 8 PHEV មានជម្រើសទំហំចាប់ 1908 kg, 1860 kg, ឬ 1760 kg ទៅតាមជម្រើសម៉ូដែលផ្សេងគ្នារបស់វា។
Article image
Galaxy Starship 8 PHEV ដំណើរការដោយប្រព័ន្ធ Thor EM-P ឬ Thor EM-i plug-in hybrid system របស់ Geely ផ្ទាល់។ រថយន្តនេះ មានដំបូលបើក Panoramic sunroof ទំហំ 1.36 m2។ វាក៏ភ្ជាប់នូវប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរ  G-Pilot advanced driving assistance system ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធ roof radar 126-line, សែនស័រ millimeter-wave radar ចំនួន 5 គ្រាប់, Ultrasonic radar ចំនួន 12 គ្រាប់ និងសែនស័រកាមេរ៉ាចំនួន 10 គ្រាប់។
Article image
ប្រព័ន្ធនេះ មានសមត្ថភាពខ្ពស់ក្នុងការជំនួយដល់អ្នកបើកបរដូចជាការចូលចំណោតស្វ័យប្រវត្តិដែលអាចធ្វើបានដល់ជាង 300 ស្ថានភាពផ្សេងគ្នានៃចំណោត, ប្រព័ន្ធ evasive maneuver assist (EMA) ដែលមានសមត្ថភាពខ្ពស់ក្នុងគ្រប់គ្រងរថយន្តបានល្អក្នុងល្បឿន 120km/h និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ automatic emergency braking ដែលអាចបញឈ្ឈប់រថយន្តបានក្នុងល្បឿន 90km/h ជាដើម។
Article image
ផ្នែកកាប៊ីនរបស់ Galaxy Starship 8 PHEV មានការឌីស្សាញរាង T-Shaped មានបំពាក់នូវអេក្រង់ទំហំ 10.2-inch LCD Instrument Panel, អេក្រង់កម្សាន្តទំហំ 15.4-inch ភ្ជាប់ដំណើរការដោយប្រតិបត្តិការ Flyme Auto System និងគាំទ្រដំណើរការដោយបន្ទះឈីប  Dragon Eagle-1 7nm អភិវឌ្ឍន៍ផលិតដោយ Geely ផ្ទាល់ ព្រមទាំងគាំទ្រនូវបច្ចេកវិទ្យាឆ្លាតវៃ DeepSeek AI Model និងមានមុខងារ Slide លើកញ្ចក់ដំបូល AR-HUD ទំហំ 25.6-inch ផងដែរ។
Article image
ចំនុចពិសេសៗផ្សេងទៀតរបស់ Galaxy Starship 8 PHEV មានដូចជា មុខងារបញ្ជាដោយសំឡេង AI Voice Assistant, OTA Update, កន្លែងសាកថ្មស្មាតហ្វូនឥតខ្សែកំលាំង 50W, ប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន ambient lighting 256 ពណ៌, Speaker ចំនួន 23 គ្រាប់, កៅអីមានមុខងារក្តៅ ត្រជាក់ និងម៉ាស្សា រួមនឹងកន្លែងទុកដាក់របស់របរចំនួន 30 កន្លែង ហើយអាចផ្ទុកទំងន់បាន 405 លីត្រនៅគូទខាងក្រោយ។
Geely Galaxy Starship 8 PHEV ចែកចេញ Powertrain ពីរជម្រើស គឺ EM-P និង EM-i។ ម៉ូដែល EM-P Series មានម៉ូទ័រអគ្គិសនីប្រភេទ permanent magnet synchronous motor កំលាំង 215 សេះ មានកំលាំងរមូល 350Nm និងម៉ាស៊ីន 1.5T កំលាំង 161 សេះ មានកំលាំងរមូល 255Nm ភ្ជាប់ដំណើរការដោយប្រអប់លេខ DHT Evo អាចបង្កើនសន្ទុះល្បឿនពី 0-100km/h ប្រើពេលខ្ទង់ 6.46 វិនាទី ជាមួយកម្រិតស៊ីសាំង 3.6L/h។ ម៉ូដែលនេះមានកញ្ចប់អាគុយទំហំ 18.4kWh ជាប្រភេទ lithium iron phosphate battery សាកភ្លើងមួយពេញម្តងអាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបាន 130km និងដល់ 1,500km នៅពេលបើកផ្គូបជាមួយម៉ាស៊ីនចាក់សាំងពេញ។
Article image
រីឯម៉ូដែល EM-i Series ប្រើម៉ូទ័រអគ្គិសនី permanent magnet synchronous motor កំលាំង 211 សេះ មានកំលាំងរមូល 262Nm និងម៉ាស៊ីន 1.5L កំលាំង 110 សេះ មានកំលាំងរមូល 136Nm ភ្ជាប់ដំណើរការដោយប្រអប់លេខ E-DHT អាចបង្កើនសន្ទុះល្បឿនពី 0-100km/h ប្រើពេលខ្ទង់ 7.9 ទៅ 8.4 វិនាទី (តាមជម្រើសម៉ូដែល) ជាមួយកម្រិតស៊ីសាំង 3.43L/h។ ម៉ូដែលនេះមានកញ្ចប់អាគុយពីរទំហំ គឺ 8.5kWh និង 18.4kWh ប្រភេទ lithium iron phosphate battery សាកភ្លើងមួយពេញម្តងអាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបាន 60km និង 130km និងដល់ 1,600km នៅពេលបើកផ្គូបជាមួយម៉ាស៊ីនចាក់សាំងពេញ៕