ស្វែងរកពួកយើង:

Geely Galaxy V900 MPV ចេញលក់ផ្លូវការណ៍ជាមួយតម្លៃចាប់ពីខ្ទង់ជាង 3 ម៉ឺនដុល្លារឡើងទៅ

ដោយ

Koun Jab Luffy

22 មករា 2026 08:47 ព្រឹក

អាន 3 នាទី

Article image
កាលពីថ្ងៃទី 20 ខែមករា ម្សិលមិញនេះ ក្រុមហ៊ុន Geely បានធ្វើការប្រកាសចេញលក់ផ្លូវការណ៍រថយន្ត minivan ប្រភេទ mid-to-large sized MPV ស៊េរីថ្មីរបស់ខ្លួន គឺ Galaxy V900 EREV នៅទីផ្សារប្រទេសចិន។ ឡាន Multi-Purpose Vehicle ស៊េរីថ្មីនេះ មានជម្រើសចំនួន 3 ស៊េរីផ្សេងគ្នា ជាមួយតម្លៃចាប់ពីខ្ទង់ $44,300 ទៅ $52,800 យ៉ាងណាមិញនៅថ្ងៃប្រកាសចេញលក់នៅ Geely ក៏បានធ្វើការបញ្ចុះតម្លៃមកនៅត្រឹម $38,500 ទៅ $47,100 ជាមួយចំនួនមានកំនត់។
Geely Galaxy V900 MPV បានបំពាក់មកជាមួយម៉ាស៊ីនសាំង 1.5T សម្រាប់មុខងារ range-extender ជាមួយម៉ូទ័រអគ្គិសនីពីរ និងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 260km និងបានដល់ 1,220km នៅពេញសាកភ្លើង និងចាក់សាំងម៉ាស៊ីនពេញម្តង តាមស្តង់ដារ CLTC។ Galaxy V900 MPV មានតួរខ្លួនប្រវែង 5,360mm/ ទទឹង 1,998mm/ កម្ពស់ 1,920mm (1,940mm) និងគម្លាតកង់មុខទៅកង់ក្រោយ 3,200mm។
Article image
នៅផ្នែកខាងក្នុងរបស់ V900 មានផ្ទៃធំទូលាយប្រមាណ 91.8% ធៀបនឹងទំហំតួរខ្លួនរបស់វា។ ហើយខាងក្នុងកាប៊ីនក៏មានបំពាក់នូវអេក្រង់កម្សាន្តនៅកណ្តាលទំហំ 15.4-inch, អេក្រង់បង្ហាញព័ត៌មានស្ថិតនៅខាងក្រោយចង្កូតទំហំ 10.25-inch រួមជាមួយប្រព័ន្ធបង្ហាញ AR-HUD ទំហំ 19.8-inch។
Galaxy V900 MPV បំពាក់នូវកៅអីប្រភេទដែលមានមុខងារ cloud-sensing SPA seats ជាមួយមុខងារខ្យល់ក្តៅត្រជាក់, ម៉ាស្សា ក៏ដូចជាអាចធ្វើការកំណត់ការចង់ចាំសម្រាប់អ្នកប្រើប្រាស់ memory set ផងដែរ។ បន្ថែមពីនេះ ក៏មានទូរទស្សន៍ភ្ជាប់នៅនឹងពិដានដំបូលសម្រាប់អ្នកដំណើរការកៅអីជួរទីពីរមានទំហំ 17.3-inch ហើយនិងអេក្រង់ទំហំ 5.98-inch សម្រាប់បញ្ជាមុខងារផ្សេងៗស្ថិតនៅលើក្បាលកំណល់ដៃ (armrest)។ ហើយជាពិសេសក៏មានទូរទឹកកករចំណុះ 9.1L ជាមួយមុខងារកំណត់សីតុណ្ហភាពពី -6 ទៅ 50 អស្សាសេ រួមនឹងមានប្រព័ន្ធបំពងសំឡេង Flyme Sound System Speaker ចំនួន 27 គ្រាប់មានកម្លាំង 2,300W។
Article image
ពាក់ព័ន្ធអនុភាពកម្លាំងវិញ Geely Galaxy V900 MPV អាចផលិតកម្លាំងបាន 340kW (456hp) និងកម្លាំងរមួល 523N.m។ ឡាន MPV EREV ស៊េរីថ្មីនេះ មានមកជាមួយជម្រើសកញ្ចប់ថ្មទំហំ 43.3kWh ឬ 50kWh ដែលអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយផ្លូវ 220km ឬ 260km ទៅតាមទំហំថ្មនៅពេលសាកភ្លើងពេញម្តង។
ផ្នែកប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ V900 គាំទ្រដំណើរការដោយប្រព័ន្ធ “Qianli (Afari) Haohan” H5 assisted driving system ដែលភ្ជាប់ដំណើរការជាមួយសែនស័រ high-precision LiDAR, millimeter-wave radar 3 គ្រាប់, HD Camera 11 គ្រាប់ និង Ultrasonic radar 12 គ្រាប់ សរុបមានចំនួន 27 គ្រាប់។ ដោយប្រព័ន្ធនេះ ត្រូវបានរួមបញ្ចូលនូវមុខងារ NOA (Navigation on Autopilot) ទាំងការបើកបរលើផ្លូវល្បឿនលឿន និងផ្លូវទីក្រុង ឬប្រជុំជនផងដែរ។
Article image
Geely Galaxy V900 គឺជាដៃគូប្រជែងទីផ្សារប្រភេទរថយន្ត Premium MPV ដែលមាននៅលើទីផ្សារបច្ចុប្បន្នដូចជា BYD Denza D9, Xpeng X9, Voyah Dream, WEY Gaoshan, និង Buick Electra Encas …ជាដើម៕
Geely Galaxy V900 MPV ចេញលក់ផ្លូវការណ៍ជាមួយតម្លៃចាប់ពីខ្ទង់ជាង 3 ម៉ឺនដុល្លារឡើងទៅ