ស្វែងរកពួកយើង:

Geely ចេញឡាន Hybrid SUV ថ្មី អាចបើកបរបាន 1,500km មានតម្លៃជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ

Koun Jab Luffy

18 កញ្ញា 2025 07:46 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ Geely Auto បានប្រកាសចេញនូវ Galaxy M9 ដែលជាប្រភេទឡាន SUV ខ្នាតធំដំណើរការដោយប្រព័ន្ធ Hybrid នៅលើ ទីផ្សាប្រទេសចិន ដែលនេះគឺឡានប្រភេទ 6 កៅអី មានតម្លៃចាប់ពី 173,800 យ៉ន់ស្មើរ $24,470 ប៉ុណ្ណោះ។ ជាមួយនិងវត្តមាននៅពេលនេះ Geely Galaxy M9 មាន 6 ជម្រើស ដោយក្នុងនោះមាន 2 ជម្រើសប្រើប្រាស់ជំនួយការបើកបរ Basic Driver Assistance និងមានតម្លៃ 183,800 យ៉ន់ និង 198,800 យ៉ន់។
សម្រាប់ 4 ជម្រើសផ្សេងទៀត គឺមានការបំពាក់នូវជំនួយការបើកបរឆ្លាតវៃ Geely G-Pilot H5 Smart Driving System មានតម្លៃ 192,800 យ៉ន់, 207,800 យ៉ន់, 226,800 យ៉ន់ និង 248,800 យ៉ន់។ សម្រាប់តម្លៃខាងលើនេះ ត្រូវបានគេនិយាយថា គឺទាបជាង Li L9 (EREV) ដល់ទៅពាក់កណ្តាល។ ឡានថ្មីនេះ គឺមានការប្រើប្រាស់នូវប្រព័ន្ធ Electric Architecture Evo (GEA Evo) របស់ Geely។ M9 មានប្រវែង 5,205mm ទទឺង 1,999mm កំពស់ 1,800mm និងគម្លាតកង់មុខក្រោយប្រវែង3,030mm។ ប្រៀបធៀបជាមួយនិង Li L9 ជម្រើស 6 កៅអីដូចគ្នា គឺមានប្រវែង 5,218mm ទទឹង 1,998mm និងកំពស់ 1,800mm ខណៈដែលគម្លាតកង់មុខក្រោយត្រឹមតែ 3,015mm។
Article image
M9 ដំណើរការដោយប្រព័ន្ធ Agent OS ដែលក្រុមហ៊ុន Geely Galaxy បញ្ជាក់ថា នេះគឺប្រព័ន្ធជំនួយការបើកបរថ្មី និងដំបូងគេ ដែលមានការភ្ជាប់ដោយ AI-agent-driven automotive cockpit។ និយាយពីកម្លាំងវិញនៅលើឡាននេះ គឺមានអាគុយទំហំ 18.4 kWh និង 41.46 kWh សាកពេញម្តងអាចបើកបរជាមួយអគ្គិសនីសុទ្ធបា 100km និង 230km តាមស្តង់ដារ CLTC និងWLTC ranges បានចម្ងាយ 85km ឬ 185km។ សម្រាប់ការចាក់សាំងពេញ និងសាកពេញម្តងអាចបើកបានដល់ទៅ 1,500km។ ក្រុមហ៊ុនបានបញ្ជាក់ថា ឡាននេះស៊ីប្រេងតិចជាង Sedan ទៀតផង។
Article image
Galaxy M9 SUV មានម៉ូដែលវិលកង់ 2 និងម៉ូដែលវិលកង់ 4 និងមានកម្លាំង 640 kW (859 សេះ) កម្រិត 1,165 Nm ដែលអាចបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើប្រាស់ពេលត្រឹមតែ 4.5 វិនាទីប៉ុណ្ណោះ។
Article image