ស្វែងរកពួកយើង:

Gizmochina បានបញ្ជាក់ថា Motorola “Orion” នឹងបង្ហាញវត្តមាននៅឆ្នាំ 2025

ដោយ

Koun Jab Luffy

02 កញ្ញា 2024 11:39 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនាពេលថ្មីៗនេះ បាននិយាយថា Motorola នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីមួយទៀតនៅឆ្នាំ 2025 ខាងមុខនេះ។ បើតាមការចេញផ្សាយរបស់ក្រុមការងារ Gizmochina បានបញ្ជាក់ថា នៅពេលនេះ ក្រុមហ៊ុនបានធ្វើការនៅលើស្មាតហ្វូនថ្មីមួយទៀតមានឈ្មោះថា “Orion”។ បើតាមការព្យាករណ៌របស់អ្នកតាមដានក្នុងឧស្សាហ៏កម្មនេះ បាននិយាយថា Motorola គឺបាននឹងកំពុងព្យាយាមបង្កើនចំនួនស្មាតហ្វូនអេក្រង់បត់បាននៅលើទីផ្សារ។
ស្មាតហ្វូនអេក្រង់បត់បានដែលក្រុមហ៊ុន Motorola ធ្វើការអភិវឌ្ឍនោះ គឺមានឈ្មោះថា “Orion” ហើយអាចនឹងមានការសប្រកាសចេញនៅលើទីផ្សារនាឆ្នាំ 2025 ខាងមុខនេះហើយ។ ស្មាតហ្វូនថ្មីនេះ គឺមានឈ្មោះ Orion: XT2551-3។ គួរបញ្ជាក់ផងដែរថា កន្លងមក មានការបង្ហាញខ្លួនរបស់ស្មាត Razr 50 Ultra ជាមួយនិងលេខម៉ូដែល XT2451 ដូច្នេះជាមួយវត្តមានស្មាតហ្វូនដែលមានឈ្មោះខាងលើនេះ ត្រូវបានគេជឿជាក់ថា គឺជាស្មាតហ្វូនជំនាន់ថ្មីមានឈ្មោះថា Razr 60 Ultra។
Article image
សូមជំរាបថា មកដល់ពេលនេះ សម្រាប់ឈ្មោះផ្លូវការនៅលើទីផ្សាររបស់ស្មាតហ្វូនថ្មីនេះនៅមិនទាន់មានការបញ្ជាក់ច្បាស់នោះទេ ប៉ុន្តែមានការបញ្ជាក់ថា ស្មាតហ្វូនដែលមានភ្ជាប់ដោយលេខម៉ូដែលថ្មី “XT25” គឺនឹងមានការប្រកាសចេញចេញនៅលើទីផ្សារនាឆ្នាំ 2025 ខាងមុខនេះហើយ។
គួរបញ្ជាក់ថា Razr 50 Ultra ដែលបានបង្ហាញខ្លួននាពេលកន្លងមក គឺមានការប្រើប្រាស់នូវអេក្រង់បត់បានទំហំ 6.9-អ៊ីង LTPO AMOLED display ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8s gen 3 និងមានកាមេរ៉ាគោលទំហំ 50MP និងកាមេរ៉ាមុខទំហំ 32MP ហើយនិងមានថ្មទំហំ 4000mAh។ ផ្អែកលើលក្ខណៈសម្បត្តិខាងលើនេះ មានការជឿជាក់ថា សម្រាប់ការបង្ហាញវត្តមានជំនាន់ថ្មី គឺនឹងមានការពង្រឹងទៅលើសមត្ថភាពខ្ពស់ជាងមុន នឹងមានការឌីស្សាញកាន់តែប្រសើរជាងមុន រួមជាមួយនិងការបំពាក់នូវបច្ចេកវិទ្យាកាន់តែទំនើបជាងមុនផងដែរ។
Gizmochina បានបញ្ជាក់ថា Motorola “Orion” នឹងបង្ហាញវត្តមាននៅឆ្នាំ 2025