ស្វែងរកពួកយើង:

GOOGLE នឹងបង្ហាញនូវស្មាតវ៉ច និងស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ នៅថ្ងៃទី 19 ខែតុលាខាងមុខនេះ

ដោយ

Koun Jab Luffy

11 តុលា 2021 12:44 ថ្ងៃត្រង់

អាន 2 នាទី

Article image
មកដល់ពេលនេះ គឺលែងមានអ្វីជាអាថ៌កំបាំងទៀតហើយសម្រាប់ការមកដល់នៃផលិតផលថ្មីរបស់ Google ដោយសារតែស្មាតហ្វូន Google Pixel 6 និង Pixel 6 Pro ត្រូវបានគេដឹថា នឹងបង្ហាញខ្លួននៅថ្ងៃទី 19 ខែតុលាខាងមុខនេះហើយ។ នៅក្នុងព្រឹត្តិការណ៍នោះ គឺនឹងមានឃើញនូវផលិតផលជាច្រើនទៀតបន្ថែមពីលើស្មាតហ្វូនទាំងនេះ ដូចជាស្មាតវ៉ច ស្មាតហ្វូនដែលអាចបត់បាន និង Smart Speaker ផងដែរ។
កន្លងមកមានពាក្យចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុននេះ អាចនឹងបង្ហាញនូវស្មាតហ្វូនដែលអាចបត់បាន និងស្មាតវ៉ចឆាប់ៗនេះ។ ប៉ុន្តែមកដកល់ពេលនេះ សម្រាប់លក្ខណៈសម្បត្តិរបស់វានៅមិនទាន់បានដឹងនៅឡើយទេ។ យើងបានដឹងថា វានឹងមានការប្រកាសបង្ហាញនូវ Android 12.1 និង  Pixel Launcher ថ្មីផងដែរ។
Article image
សម្រាប់ស្មាតវ៉ចនោះ គឺនឹងបំពាក់នូវប្រព័ន្ធប្រតិបត្តិការ WearOS ដែលជាការសហការជាមួយនឹងក្រុមហ៊ុន Samsung។ Pixel Watch អាចនឹងមានបន្ទះឈីប  5-nanometer ដែលផ្អែកនៅលើ Exynos W920 ផងដែរ។ អ្វីគ្រប់យ៉ាងនឹងទម្លាយនៅក្នុងពេលមិនដល់ 2 សប្តាហ៍ទៀតនោះទេ។
Article image
គួរបញ្ជាក់ផងដែរថា កាលពីពេលមុននេះ មានប្រភពជាច្រើន បានទម្លាយថា ស្មាតហ្វូន  Pixel 6 នឹងមានតម្លៃ 649 euros នៅក្នុងទីផ្សារអ៊ឺរ៉ុប ខណៈពេលដែលស្មាតហ្វូន Pixel 6 Pro គឺមានតម្លៃ 899 euros ។ ស្មាតហ្វូនទាំងនេះ នឹងធ្វើការ Pre-order ចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 27 ខែតុលានេះ។ ស្មាតហ្វូនទាំងនេះនឹងដាក់លក់នៅថ្ងៃទី 28 ខែតុលានេះ៕
GOOGLE នឹងបង្ហាញនូវស្មាតវ៉ច និងស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ នៅថ្ងៃទី 19 ខែតុលាខាងមុខនេះ