ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Google អាចនឹងឌីស្សាញបន្ទះឈីប Tensor ដោយខ្លួនឯងដើម្បីប្រើប្រាស់នៅលើ Pixel 9

ដោយ

Koun Jab Luffy

09 ឧសភា 2023 05:02 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងប៉ុន្មានឆ្នាំនេះ ស្មាតហ្វូន Pixel ជាច្រើនរបស់ក្រុមហ៊ុន Google គឺមានការពេញនិយមយ៉ាងខ្លាំង នេះគឺដោយសារតែកាមេរ៉ាដ៏ខ្លាំងក្លា និងសេវាកម្ម Software ចេញពីក្រុមហ៊ុន Google។ យ៉ាងណាមិញ លក្ខណៈពិសេសមួយទៀតដែលធ្វើអោយស្មាតហ្វូន Pixel ខុសប្លែកពីស្មាតហ្វូន Android ជាច្រើនទៀតនោះគឺទៅលើបន្ទះឈីប Tensor របស់ខ្លួន។ យោងតាមរបាយការណ៍ជាច្រើនថ្មីៗនេះដែលចេញពី Sammobile បានអោយដឹងថា ក្រុមហ៊ុន Google គឺពឹងផ្អែកនៅលើក្រុមហ៊ុន Samsung ក្នុងការឌីស្សាញ និងផលិតទៅលើបន្ទះឈីប Tensor សម្រាប់ផលិតផលជាច្រើនរបស់ខ្លួន។
មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Google អាចនឹងផលិតនូវបន្ទះឈីប Tensor G3, G4 និង G5 chips ដោយខ្លួនឯង។ បន្ទះឈីប Tensor G3 នេះគឺមានការសហការរួមគ្នាជាមួយនឹង System LSI របស់ក្រុមហ៊ុន Samsung ហើយប្រើប្រាស់ដោយដំនើរការ 4nm របស់ក្រុមហ៊ុន Samsung ។ បន្ទះឈីបនេះ គឺមានការឌីស្សាញទម្រង់  “1+4+4” nine-core ដែលមាន 1 គ្រាប់ដែលជា Cortex-X3 core មានល្បឿន 3.30GHz និង 4 គ្រាប់់ដែលជា Cortex-A715 ល្បឿន 2.60GHz ហើយនិង 4 គ្រាប់ទៀត ល្បឿន 2.20GHz-2.30GHz ជាប្រភេទ Cortex-A510។
Article image
សម្រាប់បន្ទះឈីប Tensor G4 នេះ ក្រុមហ៊ុន Google នេះក៏ប្រើប្រាស់នូវដំណើរការ 4nm របស់ក្រុមហ៊ុន TSMC។ យ៉ាងណាមិញ តម្លៃរបស់បន្ទះឈីបនេះ អាចនឹងខ្ពស់ខ្លាំងពេកសម្រាប់ស្មាតហ្វូន Pixel។ នៅលើបន្ទះឈីប Tensor G5 នេះ ក្រុមហ៊ុន Google អាចនឹងប្រើប្រាស់នូវដំណើរការ 3nm របស់ក្រុមហ៊ុន TSMC៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Google អាចនឹងឌីស្សាញបន្ទះឈីប Tensor ដោយខ្លួនឯងដើម្បីប្រើប្រាស់នៅលើ Pixel 9