ស្វែងរកពួកយើង:

Google India បញ្ជាក់ច្បាស់ថា Google Pixel 9 Pro Fold និង Pixel 9 Pro នឹងបង្ហាញខ្លួនថ្ងៃទី 14 ខែសីហា

ដោយ

Koun Jab Luffy

19 កក្កដា 2024 05:42 ល្ងាច

អាន 2 នាទី

Article image
Google Inc ថ្មីៗនេះ បានបញ្ជាក់ផ្លូវការណ៍ថា ខ្លួននឹងប្រារព្ធព្រឹត្តិការណ៍សកល ឬ Global Lunch Event នៅថ្ងៃទី 13 ខែសីហា ដើម្បីប្រកាសចេញផ្លូវការណ៍ Google Pixel 9 Series និងនាឡិកាដៃ Pixel watch 3។ ដែលជាធម្មតា Google តែងតែប្រារព្ធព្រឹត្តិការណ៍សម្ភោធស្មាតហ្វូន Pixel Phone នៅដើមខែតុលាជារៀងរាល់ឆ្នាំ ប៉ុន្តែ ឆ្នាំនេះ Google បានធ្វើមុនប្រិតិទិនក្រុមហ៊ុនជិតពីរខែ។ ជាមួយគ្នានេះក្រុមហ៊ុន Google India បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Google Pixel 9 Pro Series និង Pixel 9 Pro Fold នឹងត្រូវបានបង្ហាញនៅម៉ោង 10:30 យប់ម (IST) នៅថ្ងៃទី 14 ខែសីហានៅប្រទេសឥណ្ឌា។
បើតាមរូបភាពបែកធ្លាយបង្ហាញថា Google Pixel 9 Pro មានការឌីស្សាញកញ្ចប់លែនកាមេរ៉ាបែប horizontal camera visor ផ្ទេកទទឹងតួរជាមួយគែមជុំវិញបែបមូល។ ដោយនៅក្នុងនោះមានកាមេរ៉ាលែនចំនួន 3 គ្រាប់ ជាមួយភ្លើង LED Flash  និងសែនស័រវ៉ាស់សីតុណ្ហភាពផងដែរ។ ខណៈពេលដែលដែលនៅលើផ្ទាំង Poster ក្រុមហ៊ុនបានបង្ហាញតែម៉ូដែល Pixel 9 Pro ប៉ុន្តែ ក្រុមហ៊ុនក៏នឹងមានការបង្ហាញនៅម៉ូដែល Pixel 9 និង Pixel 9 Pro XL ផងដែរ។ ចំនែក Google Pixel 9 Pro Fold នឹងក្លាយជាកំពូលស្មាតហ្វូនអេក្រង់បទជំនាន់ទីពីររបស់ក្រុមហ៊ុន ក៏ត្រូវបានបង្ហាញនៅថ្ងៃទី 14 ខែសីហា ផងដែរ។
ទៅលើរូបភាពរបស់ Google Pixel 9 Pro Fold បង្ហាញថា ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ គឺស្ថិតនៅជិតគែមខាងឆ្វេងមានការឌីស្សាញរាងជាការ៉េ ជាមួយការបង្កប់នូវសែនស័រកាមេរ៉ា 3 គ្រាប់ និងអំពូល LED Flash មួយគ្រាប់ ជាមួយរន្ធស្រូបសំឡេងមួយ។
Article image
Pixel 9 Pro Fold ត្រូវបានគេដឹងថា នឹងមានបំពាក់នូវសែនស័រកាមេរ៉ានៅលើអេក្រង់ខាងក្នុងមួយគ្រាប់ដែលអាចស្ថិតនៅត្រង់កែងខាងលើផ្នែកខាងឆ្វេងនៃអេក្រង់ ដោយកាលពីជំនាន់ Pixel Fold គឺមិនមាននោះទេ។ ទន្ទឹងនឹងនេះ Google ក៏ធ្លាប់បានបញ្ជាក់ថា ខ្លួននឹងមានការរួមច្របាច់បញ្ចូលនៅបច្ចេកវិទ្យា Gemini AI នៅក្នុងស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនថែមទៀតផង។ យ៉ាងណាមិញសម្រាប់គុណសម្បត្តិផ្សេងៗទៀត និងតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មីនៃគ្រួសារ Pixel Phone យើងនឹងបានដឹងច្បាស់នៅថ្ងៃទី 14 ខែសីហាខាងមុខនេះ៕
Google India បញ្ជាក់ច្បាស់ថា Google Pixel 9 Pro Fold និង Pixel 9 Pro នឹងបង្ហាញខ្លួនថ្ងៃទី 14 ខែសីហា