ស្វែងរកពួកយើង:

Google Pixel 10 Pro និង Pixel 10 Pro XL បំពាក់ Google AI ដាក់សម្ពោធជាផ្លូវការណ៌ហើយ

ដោយ

Koun Jab Luffy

21 សីហា 2025 03:17 រសៀល

អាន 3 នាទី

Article image
ដូចការគ្រោងទុកអញ្ចឹង! កាលពីថ្ងៃទី 20 ខែសីហានេះ Google គឺបានដាក់សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Pixel 10 Pro និង Pixel 10 Pro XL នៅលើទីផ្សារហើយ ដោយស្មាតហ្វូនទាំងនេះ គឺមានការបំពាក់នូវបន្ទះឈីបស៊េរីថ្មីចុងក្រោយ Tensor G5 រួមនិងការតម្លើងនូវបច្ចេកវិទ្យា AI ក៏ដូចជាបច្ចេកវិទ្យាអេក្រង់ LTPO displays ជំនានថ្មី ហើយនិងស៊ុមជុំវិញឌីស្សាញពីលោហៈដែលមានភាពធន់ខ្លាំងបំផុត។
ស្មាតហ្វូន Pixel 10 Pro series ថ្មីនេះ គឺមានការអាប់ដែតខ្លាំងជាងជំនាន់មុន ហើយក៏ជាស្មាតហ្វូនដំបូងគេដែលមានការបំពាក់នូវបន្ទះឈីប Google Tensor G5 SoC ដែលគាំទ្រដោយបន្ទះឈីបសុវត្ថិភាព Titan M2 ទៀតផង។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេបានអោយដឹងថា បន្ទះឈីបនេះ គឺមានសមត្ថភាពខ្ពស់ជាងជំនាន់មុន 34% ទៅលើ CPU ខណៈដែលបច្ចេកវិទ្យា AI ដែលមានស្រាប់គឺលឿនជាងមុនដល់ទៅ 60%។ កាន់តែពិសេសនៅលើស្មាតហ្វូននេះក៏មានឈីបត្រជាក់ ហើយនិងមានការពង្រឹងទៅលើប្រព័ន្ធត្រជាក់ថែមទៀតផង។
Article image
Google Pixel 10 Pro គឺជាម៉ូដែល compact flagship ដែលមានអេក្រង់ត្រឹមតែ 6.3-អ៊ីង LTPO AMOLED display កម្រិត1.5K resolution ល្បឿន 120Hz refresh rate និងកម្រិតពន្លឺ 3300 nits peak brightness ព្រមទាំងមានការការពារដោយកញ្ចក់ Corning Gorilla Glass Victus 2 ដែលមានភាពរឹងមាំថែមទៀតផង។ Pixel 10 Pro មានថ្មទំហំ 4,870mAh គាំទ្រកម្លាំងសាក 29W wired fast charigng និង 15W wireless Qi2 compatible charging។
Article image
ក្រឡេកមក Pixel 10 Pro XL គឺមានអេក្រង់ទំហំធំ 6.8-អ៊ីង LTPO AMOLED បង្ហាញចេញបានកម្រិត QHD+ resolution ល្បឿនរត់ 120Hz refresh rate និងមានកម្រិតពន្លឺ 3300 nits of peak brightness ហើយក៏មានការបំពាក់នូវកញ្ចក់ការពារ Gorilla Glass Victus 2 ដូចគ្នា។ សម្រាប់ម៉ូដែលនេះ គឺមានថ្មទំហំ 5,200mAh កម្លាំងសាក 39W wired fast charging ហើយនឹងមានបច្ចេកវិទ្យាសាក 25W Qi2 wireless charging។ សម្រាប់បច្ចេកវិទ្យានេះត្រូវបាន Google ហៅថា “MagSafe” Pixelsnap ដែលជាបច្ចេកវិទ្យាសាកថ្ម magnetic charging tech។
Google ក៏មានការនាំមកនូវបច្ចេកវិទ្យា AI និងកម្មវិធីថ្មីៗជាច្រើន ដែលមានដូចជា Magic Cue ដែលគាំទ្រដោយបន្ទះឈីប Tensor G5 ថែមទៀតផង។ បន្ថែមពីនេះក៏មានកាមេរ៉ា Camera Coach ដែលជួយណែនាំពីការថតរូបផងដែរ។ Pixel 10 Pro និង Pixel 10 Pro XL ដំណើរការនៅលើ Android 16  ដូចគ្នា។
Article image
ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ Samsung GNV sensor កម្រិត 1.3-អ៊ីង និងមាន f/1.7 aperture ខណៈដែលមួយគ្រាប់ទៀតមានទំហំ 48MP ultra wide និងគ្រាប់ទីបីមានទំហំ 48MP 5x telephoto។ ចំពោះកាមេរ៉ាមុខមានទំហំ 32MP selfie មានមុខងារ autofocus។
Article image
សម្រាប់តម្លៃ Google Pixel 10 Pro ដែលមានទំហំ 16GB+128GB គឺមានតម្លៃ 999 ដុល្លារ, 16GB+256GB មានតម្លៃ 1,099 ដុល្លារ, 16GB+512GB មានតម្លៃ 1,219 ដុល្លារ និង 16GB+1TB មានតម្លៃ 1,449 ដុល្លារ។ Google Pixel 10 Pro XL វិញ សម្រាប់ទំហំ 16GB+256GB មានតម្លៃ 1,199 ដុល្លារ, 16GB+512GB មានតម្លៃ 1,319 ដុល្លារ, និង 16GB+1TB មានតម្លៃ 1,549 ដុល្លារ។
Google Pixel 10 Pro និង Pixel 10 Pro XL បំពាក់ Google AI ដាក់សម្ពោធជាផ្លូវការណ៌ហើយ