ស្វែងរកពួកយើង:

Google Pixel 10 នឹងប្រើប្រាស់បន្ទះឈីប Tensor G5 ដែលដំណើរការដោយស្ថាបត្យកម្ម TSMC 3nm

ដោយ

Koun Jab Luffy

04 កក្កដា 2024 07:43 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនធ្លាប់បាននិយាយថា ក្រុមហ៊ុន Google នឹងធ្វើការផ្លាស់ប្តូរសង្វាក់ផលិតកម្មឈីប Tensor របស់ខ្លួន ទៅប្រើប្រាស់ស្ថាបត្យកម្មរបស់ក្រុមហ៊ុន TSMC វិញ ហើយបន្ទះឈីប Tensor G5 ដែល អភិវឌ្ឍដោយក្រុមហ៊ុ TSMC នេះ ក៏នឹងប្រើប្រាស់នៅស្មាតហ្វូន Pixel 10 Series ថែមទៀតផង។
កន្លងមកបើ ក្រឡេកទៅមើលស្មាតហ្វូន Pixel ដែលមានលក់នៅលើទីផ្សារ គឺនៅមិនទាន់អាចមានប្រសិទ្ធិភាពខ្ពស់ សម្រាប់ អ្នកប្រើប្រាស់នោះទេ។ មួយវិញទៀតស្មាតហ្វូនរបស់ google ក៏ជួបបញ្ហាឡើងកំដៅផងដែរ។ ដោយសារ តែមូលហេតុនេះហើយទើបបានជាក្រុមហ៊ុន google ងាកមកប្រើប្រាស់ស្ថាបត្យកម្មរបស់ក្រុមហ៊ុន TSMC ជំនួស វិញ។ សូមជំរាបថា កន្លងមក បន្ទះឈីបរបស់ក្រុមហ៊ុន google គឺត្រូវបានផលិតដោយក្រុមហ៊ុន Samsung Foundry។
Article image
យោងតាមរបាយការណ៌ថ្មីដែលមានប្រភពចេញពីតៃវ៉ាន់នៅពេលនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Google បានចាប់ ដៃជាមួយនិងក្រុមហ៊ុន TSMC ហើយថែមទាំងចាប់ផ្តើមដំណើរការទៅលើការស្រាវជ្រាវ និងអភិវឌ្ឍទៅលើបន្ទះ ឈីប Tensor G5 នេះបណ្តើរៗហើយ។ បន្ទះឈីប Tensor G5 នឹងដំណើរការនៅលើស្ថាបត្យកម្ម TSMC 3nm process។ ជាមួយគ្នានេះ ក្រុមហ៊ុន Google ក៏បានបញ្ជាក់ថា បន្ទះឈីបនេះ គឺមានការស្រាវជ្រាវ និងអភិវឌ្ឍ ដោយខ្លួនឯងផ្ទាល់ថែមទៀតផង។
Article image
គួរបញ្ជាក់ថា បន្ទះឈីប Tensor ដែលប្រើប្រាស់នៅលើស្មាតហ្វូន Pixel ទាំងអស់ គឺមានផលិតដោយក្រុមហ៊ុន Samsung។ ដូច្នេះជាមួយនិងបន្ទះឈីប Google Tensor G5 នឹងក្លាយជាបន្ទះឈីបដំបូងបំផុតដែលឌីស្សាញ ដោយ ក្រុមហ៊ុនដែលគេជឿជាក់ថា នឹងមានការពង្រឹងខ្លាំងទៅលើសមត្ថភាពនៃការប្រើប្រាស់បានកាន់តែរលូន ហើយមានកម្លាំងខ្លាំងជាងមុន។
Google Pixel 10 នឹងប្រើប្រាស់បន្ទះឈីប Tensor G5 ដែលដំណើរការដោយស្ថាបត្យកម្ម TSMC 3nm