ស្វែងរកពួកយើង:

Google Pixel 8 និង Pixel 8 Pro បានបង្ហាញខ្លួនជាមួយនឹងជម្រើសពណ៌ Mint ដ៏ស្រស់ស្អាតបំផុត!

ដោយ

Koun Jab Luffy

26 មករា 2024 10:45 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Google ទើបតែប្រកាសចេញនូវពណ៌ Mint ថ្មីសម្រាប់ស្មាតហ្វូន Pixel 8 series របស់ខ្លួននៅលើទីផ្សារថែមទៀតហើយ។ ពណ៌ថ្មីនេះ គឺនឹងចូលរួមជាមួយនឹងពណ៌ Obsidian, Hazel និង Rose របស់ស្មាតហ្វូន Pixel 8 និងពណ៌  Obsidian, Bay និង Porcelain របស់ស្មាតហ្វូន Pixel 8 Pro ដែលមានលក់រួចមកហើយ។ ការបង្ហាញនូវពណ៌ Mint ថ្មីនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺជាផ្នែកមួយនៃយុទ្ធនាការ ‘Fresh year, fresh drop’។
បើធ្វើការប្រៀបធៀបនោះ សម្រាប់ពណ៌ Mint នេះ គឺមានភាពដុតជាងការប្រើប្រាស់នូវពណ៌ Lemongrass របស់ស្មាតហ្វូន  Pixel 7 ដែលប្រកាសចេញកន្លងមក។ បើមើលទៅលើការឌីស្សាញវិញ នៅលើស្មាតហ្វូននេះ មានការប្រើប្រាស់នូវតួខ្លួនកញ្ចក់ ជាមួយនឹងលក្ខណៈសម្បត្តិជាច្រើន ដែលគួរអោយចាប់អារម្មណ៍ថែមទៀតផង។
Article image
នៅក្នុងពេលបច្ចុប្បន្ននេះ សម្រាប់ពណ៌ Mint របស់ស្មាតហ្វូន Pixel 8 នេះ គឹមានតែនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះនៅលើ Flipkart មុនការប្រកាសជាផ្លូវការនៅលើទីផ្សារសកល។ ក្រុមហ៊ុន នៅមិនទាន់មានការបញ្ជាក់ថា ពណ៌ Mint នឹងមាននៅលើស្មាតហ្វូន Pixel 8 Pro នៅក្នុងប្រទេសឥណ្ឌានៅឡើយទេ។
Article image
បើនិយាយអំពីលក្ខណៈសម្បត្តិវិញនោះ ស្មាតហ្វូន Pixel 8 Pro គឺមានអេក្រង់ទំហំ 6.7-អ៊ីង LTPO OLED display បន្ទះឈីបGoogle Tensor G3 រ៉េម 12GB និងអង្គចងចាំទំហំ 128GB។ ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 48MP ultra-wide-angle lens និងទីបីមានទំហំ 48MP telephoto lens គាំទ្រជាមួយនឹង 5x optical zoom។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5050mAh ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 30W fast charging និងប្រព័ន្ធសុវត្ថិភាពក្រោមអេក្រង់ និង face unlock ថែមទៀតផង។
Article image
សម្រាប់ស្មាតហ្វូន Pixel 8 វិញ គឺមានអេក្រង់ទំហំ 6.2-អ៊ីងប្រភេទកញ្ចក់ OLED display, រ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB ឬ 256GB ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ  50MP និងគ្រាប់ទីពីរមានទំហំ 12MP ultra-wide-angle lens។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4575mAh និងមុខងារសុវត្ថិភាពជាច្រើនទៀតដូចទៅនឹងម៉ូដែល Pro ផងដែរ។ ស្មាតហ្វូនទាំងពីរនេះមាន IP68 សម្រាប់ការពារធូលី និងទឹក ហើយវាក៏មានពណ៌ថ្មីនោះ គឺ Mint នេះថែមទៀតផង៕
Google Pixel 8 និង Pixel 8 Pro បានបង្ហាញខ្លួនជាមួយនឹងជម្រើសពណ៌ Mint ដ៏ស្រស់ស្អាតបំផុត!