
នៅក្នុងព្រឹត្តិការណ៌ I/O Developer conference ដែលជាកម្មវិធីប្រចាំឆ្នាំរបស់ Google ថ្មីៗនេះ ក្រុមហ៊ុនអាមេរិកាំងមួយនេះ បានប្រកាសចេញនូវស្មាតហ្វូន Pixel 8a ដែលជាសមាជិកថ្មីរបស់ Pixel 8 Series។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេទម្លាយចេញ នូវព័ត៌មានជាច្រើនរួមមកហើយ។ ប្រៀបធៀបជាមួយ Pixel 7a ដែលបានប្រកាសចេញកាលពីឆ្នាំមុន ស្មាតហ្វូនជំនាន់ថ្មី Google Pixel 8a គឺមានការអាប់ដែតខ្លាំងមែនទែន។
Google Pixel 8a មានការបំពាក់អេក្រង់ទំហំ 6.1-អ៊ីង OLED display បង្ហាញចេញបានជាមួយកម្រិត FHD+ resolution និងមានល្បឿន 120Hz រួមនិងកម្រិតពន្លឺ peak brightness 2,000nits។ អេក្រង់ផ្នែកខាងមុខនេះ គឺមានការការពារដោយ កញ្ចក់ Gorilla Glass 3។ ស្មាតហ្វូន Pixel 8a ត្រូវបានក្រុមហ៊ុននេះធ្វើការឌីស្សាញជាមួយនិងស្មាតហ្វូនថ្នាក់ប្រណិត Pixel 8 models ដែលមានវត្តមាននៅលើទីផ្សារមុននេះ។ ជាមួយនិងការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះ ក្រុមហ៊ុននៅតែបន្តការ ឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយដែលមានឆ្នូតទទឹងដូចមុនៗដែរ ហើយថែមទាំងមានការបំពាក់នូវបច្ចេកវិទ្យា IP67 សម្រាប់ការ ពារទឹក និងធូលូ រួមជាមួយនិងប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ទៀតផង។
ស្មាតហ្វូន Pixel 8a មានកាមេរ៉ាគោលទំហំ 64MP គាំទ្រដោយប្រព័ន្ធទប់លំនឹង OIS និងគ្រាប់ទីពីរមានទំហំ 13MP ultra-wide-angle។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 13MP។ សូមជំរាបថា កាមេរ៉ាមុខ និងកាមេរ៉ាក្រោយនៅលើស្មាតហ្វូននេះ គឺមានសមត្ថភាពអាចថតវីដេអូបានកម្រិត 4K ដូចគ្នា។ បន្ថែមពីនេះកាមេរ៉ាស្មាតហ្វូននេះ ក៏មានការតម្លើងមកជាមួយនូវ មុខងារកាមេរ៉ាជាច្រើនដូចជា magic editor, best take, ultra HDR ជាដើម។
Pixel 8a ដំណើរការនៅលើបន្ទះឈីប Tensor G3 រ៉េមទំហំ 8GB និងអង្គចងចាំទំហំ 128GB ឬ 256GB។ នៅលើស្មាតហ្វូន នេះ មានថ្មទំហំ 4,492mAh គាំទ្រនូវកម្លាំងសាក 18W។ អ្វីដែលចាប់អារម្មណ៌នោះគឺ នៅលើស្មាតហ្វូនរត់នៅលើប្រព័ន្ធ Android 14 OS និងមានការអាប់ដែតដល់ទៅ 7 ឆ្នាំ។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងនូវមុខងារ AI ដូចជា Circle to Search, Pixel call assistance និង Gemini ជាដើម។
Google Pixel 8a មានជម្រើសពណ៌ Bay, Aloe, Obsidian និង Porcelain។ ស្មាតហ្វូននេះតម្លៃចាប់ពី $499 / Rs 52,999 សម្រាប់ទំហំ 128GB ខណៈដែលទំហំ 256GB មាតម្លៃ $559 / Rs 59,999 ហើយនឹងអាចដាក់នៅថ្ងៃទី ខែឧសភានេះ។
