ស្វែងរកពួកយើង:

Google Pixel 9a នឹងបង្ហាញខ្លួនលឿនជាងការរំពឹងទុក

ដោយ

Koun Jab Luffy

07 តុលា 2024 08:51 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Google ត្រូវបានគេដឹងជាយូរមកហើយថា តែងតែមានការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Pixel របស់ខ្លួននៅដើមរដូវស្លឹកឈើជ្រុះនេះ។ ស្មាតហ្វូនម៉ូដែលជាច្រើនដូចជា Pixel 6, Pixel 7 និង  Pixel 8 ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួននៅក្នុងខែតុលាជារៀងរាល់ឆ្នាំ។ យ៉ាងណាមិញ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Google ក៏បានធ្វើការផ្លាស់ប្តូរតាមរយៈការប្រកាសចេញញនូវស្មាតហ្វូន Pixel 9 នៅក្នុងខែសីហាដែលលឿនជាងអ្វីដែលបានរំពឹងទុក។
ហើយបន្ថែមពីស្មាតហ្វូន Pixel នេះ ក្រុមហ៊ុន Google ក៏បានត្រៀមបញ្ចេញនូវស្មាតហ្វូន version តម្លៃសមរម្យមួយទៀតដែលគេហៅថាត្រកូល “a” series ។ ជាធម្មតា ស្មាតហ្វូនលំដាប់ថវិកានេះ បង្ហាញខ្លួននៅក្នុងខែឧសភា ហើយម៉ូដែលនេះក៏ត្រូវបានគេបញ្ជាក់ថា ក៏មានការផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យដូចទៅនឹងម៉ូដែល Pixel អញ្ចឹងដែរ។ សម្រាប់ពេលនេះ ក្រុមហ៊ុន Google ក៏នឹងផ្លាស់ប្តូរទៅលើកាលបរិច្ឆេទសម្រាប់ការប្រកាសចេញស្មាតហ្វូន Pixel 9a នេះផងដែរ។ យោងតាមរបាយការណ៍ថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនតម្លៃនេះ អាចនឹងធ្វើការ pre-order បានលឿនជាងអ្វីដែលបានគ្រោងទុក។
នៅក្នុងរបាយការណ៍មួយចេញពី Android Headlines បានអោយដឹងថា ក្រុមហ៊ុន Google មានគម្រោងក្នុងការចាប់ផ្តើម pre-order ទៅលើស្មាតហ្វូន Pixel 9a នៅពាក់កណ្តាលខែមីនាឆ្នាំ 2025 នេះ។ អតិថិជនជាច្រើនអាចនឹងទទួលបាននូវស្មាតហ្វូននេះ ឬរកទិញស្មាតហ្វូននេះ នៅហាងមុនដាច់ខែ ដែលលឿនជាងកាលបរិច្ឆេទនៃការប្រកាសរបស់ក្រុមហ៊ុន Google សម្រាប់ស្មាតហ្វូនត្រកូល “a” series នេះ។
Article image
សម្រាប់ Android 16 ដែលជា version ជំនាន់ថ្មីរបស់ក្រុមហ៊ុន Google អាចនឹងបង្ហាញខ្លួនលឿនជាងការគ្រោងទុកផងដែរ។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅចុងត្រីមាសទី 2 ឆ្នាំ 2025 ខាងមុខនេះហើយ៕
Google Pixel 9a នឹងបង្ហាញខ្លួនលឿនជាងការរំពឹងទុក