ស្វែងរកពួកយើង:

GoPro ប្រកាសអបអរការលក់កាមេរ៉ារបស់ខ្លួនចំនួន 50 លានគ្រឿង ខណៈដែលបញ្ហាហិរញ្ញវត្ថុកំពុងតែប្រឈម

ដោយ

Koun Jab Luffy

29 មិថុនា 2024 08:44 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន GoPro ទើបតែអបអរសាទរទៅលើសមិទ្ធិផលថ្មីនៃការលក់កាមេរ៉ាបានដល់ទៅ 50 លានគ្រឿងនៅជុំវិញពិភពលោក គិតចាប់តាំងពីការបង្ហាញចេញនូវកាមេរ៉ា HERO របស់ខ្លួនកាលពីឆ្នាំ 2009 កន្លងមក។ តួរលេខាងលើនេះ បានបង្ហាញថា នៅក្នុងមួយឆ្នាំៗ ក្រុមហ៊ុននេះ បានលក់កាមេរ៉ាបានចំនួន 3.33 លានគ្រឿង ដែលមកដល់ពេលនេះ គឺមានរយៈពេលជាង 15 ឆ្នាំកន្លងមក។
ក្រុមហ៊ុន GoPro បានបោះទុនយ៉ាងច្រើនទៅលើទីផ្សារកាមេរ៉ា Action ដែលមានការបង្ហាញនូវម៉ូឌែលច្រើនជាង 20 ម៉ូដែលផ្សេងគ្នាហើយ និងលក់បានច្រើនជាង 1 លានគ្រឿងសម្រាប់មួយម៉ូដែលៗ។ ក្រៅពីកាមេរ៉ា Action នេះ នៅលើស្រឡាយកាមេរ៉ានេះ ក៏មានម៉ូដែលកាមេរ៉ាប្រភេទ 360-Degree ដែលផ្តោតទៅលើអ្នកបង្កើតមាតិកា (Content Creators) ផងដែរ។ យ៉ាងណាមិញ ដំណើរការនៃផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន GoPro ក៏មិនសូវមានស្ថានភាពល្អនោះទេ។ បើទោះបីជាការលក់កាមេរ៉ានេះនៅក្នុងឆ្នាំ 2023 មានចំនួនដល់ទៅ 3 លានគ្រឿង ដែលប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននេះ គឺមានចំនួនច្រើនជាង 1 ពាន់លានដុល្លារអាមេរិក (ប្រហែលជា 7.285 ពាន់លានយ័ន) ក៏ដោយ តួលេខនេះ គឺមានការធ្លាក់ចុះ 8% បើធៀបទៅនឹងឆ្នាំមុន។
Article image
បន្ថែមពីលើក្តីព្រួយបារម្ភនេះ ក្រុមហ៊ុននេះ ក៏ការខាតបង់ប្រាក់ចំនួន 53 លានដុល្លារអាមេរិក(ប្រហែលជា 386 លានយ៉ន់) កាលពីឆ្នាំ 2023 ផងដែរ ដោយឆ្នាំ 2022 ក្រុមហ៊ុននេះបានរកប្រាក់ចំនេញបានដល់ទៅចំនួន 29 លានដុល្លារអាមេរិក។ ជាមួយគ្នានេះ តួរលេខនេះ ក៏បានបង្ហាញថា តម្លៃហ៊ុនរបស់ក្រុមហ៊ុននេះ គឺមានការខាតប្រាក់ចំនួន $0.35 នៅក្នុងមួយហ៊ុន បើធៀបជាមួយឆ្នាំមុននេះ ក្រុមហ៊ុននេមានប្រាក់ចំណេញចំនួន $0.18 ក្នុងមួយហ៊ុន។ សម្រាប់សេវាកម្ម subscription របស់ GoPro វិញ ត្រូវបានគេមើលឃើញថា គឺមានការកើនឡើងចំនួន 18% បើធៀបទៅនឹងឆ្នាំមុន ដែលក្រុមហ៊ុននេះ អាចរកបានចំនួន 97 លានដុល្លារអាមេរិក (ប្រហែលជា 707 លានយ៉ន់) កាលពីឆ្នាំ 2023 ៕