ស្វែងរកពួកយើង:

Great Wall Motor ចេញលក់រថយន្តស៊េរីថ្មីម៉ូដែល Haval H6 នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ

Koun Jab Luffy

20 មិថុនា 2024 04:02 ល្ងាច

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor បានធ្វើការប្រកាសចេញលក់រថយន្តស៊េរីថ្មីម៉ូដែល Haval H6 ដែលជាជំនាន់ទី 4 នៅក្នុងទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ $16,200 ដល់ $19,800។ 4th Gen Haval H6 មានជម្រើសចំនួន 5 Options សម្រាប់អតិថិជនធ្វើការជ្រើសរើស។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏គ្រោងនឹងធ្វើការចេញលក់ម៉ូដែល Plug-in-Hybrid Hi4 ផងដែរនៅពេលបន្ទាប់។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន GWM បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ 2011 មកស្លាកយីហោរថយន្ត Haval H6 លក់បានចំនួនជាង 4 លានគ្រឿង។ រថយន្ត Haval H6 ជំនាន់ថ្មីនេះមានការឌីស្សាញឡើងជាមួយរូបរាងប្រណិតពេញនិយមជាមួយជម្រើសពណ៌ទឹកមាស Star Gold, ពណ៌ប្រផេះ Interstellar Gray, ពណ៌ស Star White និងពណ៌ខ្មៅ Vortex Black។ រថយន្ត Compact-SUV ស៊េរីថ្មីនេះបំពាក់យ៉ាន់កង់ទំហំ 19-inch។ Haval H6 មានបណ្តោយ 4,703mm វែងជាជំនាន់មុនប្រមាណ 50mm។ រថយន្តនេះមានទទឹង 1,886mm, កម្ពស់ 1,730mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,738mm។
Haval H6 ជំនាន់ថ្មីនេះ មានជម្រើសប្រើម៉ាស៊ីនចំនួនពីរផ្សេងគ្នា ក្នុងនោះមានម៉ាស៊ីនប្រភេទ 1.5T និង 2.0T។ ដោយម៉ូដែលប្រើម៉ាស៊ីន 1.5T Engine មានកំលាំង 135kW ឬស្មើរ 181 សេះ និងកំលាំងរមូល 275Nm ដំណើរការដោយប្រអប់លេខ DCT មាន 7 វគ្គ និងមានជម្រើសប្រើប្រាស់ប្រព័ន្ធប៉ុងមួយឬ two-wheel-drive system។ ចំនែកម៉ូដែលប្រើម៉ាស៊ីន 2.0T គឺអាចផលិតកំលាំងបាន 175kW ឬស្មើរ 235 សេះ និងកំលាំងរមូល 385Nm ប្រើប្រាស់ប្រអប់លេខប្រភេទ DCT មាន 9 វគ្គ ហើយម៉ូដែល 2.0T នេះ គឺមានជម្រើសប្រើប៉ុងមួយ និងប៉ុងពីរ (2-WD និង 4-WD)។ សម្រាប់កម្រិតស៊ីស៊ាំងវិញ គឺ 8.1L/100km។
Article image
នៅផ្នែកខាងក្នុងរបស់ Haval H6 មានភាពធំទូលាយល្អ ហើយផ្នែកខាងក្នុងត្រូវបានរចនាតុបតែងឡើងជាមួយស្បែកទន់ រួមទាំងកៅអី។ រថយន្ត Compact-SUV ស៊េរីថ្មីនេះ មានអេក្រង់បង្ហាញព័ត៌មាននៅក្រោយដៃចង្កូតទំហំ 10.25-inch Full-Instrument panel និងអេក្រង់កម្សាន្តទំហំ 14.6-inch គាំទ្រដំណើរការដោយបន្ទះឈីបខួរក្បាល Snapdragon 8155 គាំទ្រមុខងារបញ្ជាដោយសំឡេង Voice recognition, HiCar និង ICCOA Carlink ថែមទៀតផង។
Article image
បន្ថែមពីនេះ Haval H6 នៅមានដៃចង្កូតរចនាបែបថ្មី three-spoke steering wheel, មុខងារ HUD ដែលអាចបង្ហាញបានទំហំ 9-inch, ទ្រនាប់សាកទូរស័ព្ទឥតខ្សែកំលាំង 50W Wireless Charging, កៅអីមុខមានមុខងារកំដៅ និងម៉ាស្សា ហើយក៏គាំទ្រប្រព័ន្ធជំនួយការបើកបរកម្រិត Level 2 Advanced Driving assistant ថែមទៀតផង។ ជាងនេះទៅទៀត Haval H6 ជំនាន់ទី 4 ក៏មានការបង្កើនគុណភាពប្រព័ន្ធសំឡេងបានប្រសើរជាងមុន ជាមួយការបន្ថែមនូវប្រព័ន្ធ Subwoofer ដែលបង្កើនចំនួន Speaker ដែលបំពាក់នៅលើ Haval H6 មានចំនួនដល់ទៅ 9 គ្រាប់៕