ស្វែងរកពួកយើង:

Gurman: iPad Mini ជំនាន់ថ្មី អាចនឹងបង្ហាញវត្តមាននៅព្រឹត្តិការណ៌ Apple មួយទៀតនាខែតុលា

ដោយ

Koun Jab Luffy

07 កញ្ញា 2024 09:57 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងរបាយការណ៌ថ្មីមួយរបស់លោក Mark Guman ដែលជាអ្នកវិភាគព័ត៌មានប្រចាំនៅ Bloomberg ដែលជាសារព័ត៌មានដ៏ល្បីរបស់ពិភពលោក នៅថ្ងៃនេះ គឺបានធ្វើបញ្ជាក់បន្ថែមពីចំណុចសំខាន់មួយចំនួនថែមទៀតទាក់ទងជាមួយនិង iPhone 16 Series ដែលក្រុមហ៊ុន Apple មានគម្រោងនឹងធ្វើការប្រកាចេញនៅថ្ងៃច៌ន្ទសប្តាហ៌ក្រោយនេះ។
នៅសេចក្តីរាយការណ៌ដដែលនោះ អ្នកវិភាគរូបនេះក៏បានទម្លាយថា iPad Mini ជំនាន់ថ្មី អាចនឹងបង្ហាញវត្តមាននៅព្រឹត្តិការណ៌ Apple Event មួយទៀត ដែលនឹងរៀបចំឡើងនាខែតុលាខាងមុខ។  លោក Gurman បានធ្វើការព្យាករណ៌ថា ក្រុមហ៊ុននេះ នឹងមានការបញ្ចេញនូវ iPad mini ម៉ូដែលថ្មីរបស់ខ្លួននៅក្នុងខែតុលាខាងមុខនេះ ជាមួយនិងកុំព្យូទ័រ Macs ម៉ូដែលដំបូងគេ ដែលដំណើរការនៅលើបន្ទះឈីប M4 series ដែលមានដូចជា ឡេបថប MacBook Pro ម៉ូដែល 14-អ៊ីងនិង 16-អ៊ីង, Mac mini ហើយនិង iMac ជាដើម។
សូមជំរាបថា បន្ទះឈីប M4 គឺធ្លាប់បានបង្ហាញវត្តមានជាលើកដំបូងនៅលើ iPad Pro កាលពីដើមឆ្នាំនេះរួចមកហើយ។ គួរបញ្ជាក់ថាមកដល់ពេលនេះ បាននិយាយថា Apple នៅមិនទាន់មានការបញ្ជាក់ថា ខ្លួននឹងរៀបចំនូវព្រឹត្តិការណ៌នៅខែតុលាខាងមុខនេះនៅឡើយទេ។ កាលពីឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន Apple បានរៀបចំនូវព្រឹត្តិការណ៌នៅថ្ងៃទី 30 ខែតុលា ហើយនៅពេលនោះ គឺមានការបង្ហាញចេញនូវ MacBook Pro និង iMac models ជាមួយនិងបន្ទះឈីប M3 series។
Article image
ទាក់ទងនឹងព័ត៌មានថេប្លេតថ្មីនេះ កាលពីមុននេះ អ្នកវិភាគ Ming-Chi Kuo ក៏ធ្លាប់បាននិយាយដែរថា iPad mini ថ្មីនេះ ទំនងជានឹងមានការផ្តើមសង្វាក់ផលិតកម្មនៅក្នុងត្រីមាសទី 2 ឆ្នាំ 2024 នេះ។ ហេតុនេះហើយផ្អែកលើព័ត៌មានខាងលើនេះ មានការព្យាករណ៌ថា iPad mini ថ្មីនេះ អាចនឹងមានប្រកាសចេញនៅចុងឆ្នាំហើយ។