
ក្រុមហ៊ុន Great Wall Motor បានធ្វើការប្រកាសចេញលក់រថយន្ត off-road SUV ថ្មីម៉ូដែល Tank 300 Hi4-T ក្នុងទីផ្សារប្រទេស ចិនជាមួយតម្លៃខ្ទង់ $35,350។ Tank 300 Hi4-T ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនបំពាក់កញ្ចប់អាគុយថ្មីដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ជាមួយនិងការបង្កើនសមត្ថភាពប្រព័ន្ធដំណើរការកាន់តែខ្លាំងជាងម៉ូដែលមុន។ ចំនុចដែលមានការ Upgrade ចម្បងនៅលើ Tank 300 Hi4-T ថ្មីនេះ គឺជាប្រភេទអគ្គិសនី tree-electric system ដែលផ្តល់នូវអនុភាពនៃប្រព័ន្ធដំណើរការកាន់តែមានប្រសិទ្ធិភាពខ្ពស់។
សម្រាម់ម៉ូដែល Tank 300 Hi4-T PHEV បានបំពាក់មកជាមួយម៉ាស៊ីនសាំងប្រភេទ turbocharged ទំហំ 2.0-litre និងម៉ូទ័រអគ្គិសនីមួយ។ ហើយម៉ាស៊ីនរបស់វាអាចបង្កើតកម្លាំងបាន 252 សេះ និងកម្លាំងរមួល 380Nm។ រីឯកម្លាំងម៉ូទ័រអគ្គិសនីវិញត្រូវបានបង្កើនពីកម្លាំង 120kW ឡើងទៅ 130kW និងកម្លាំងរមួលពី 400Nm ឡើងទៅ 495Nm។ បើសរុបកម្លាំងម៉ាស៊ីនបញ្ចូលជាមួយកម្លាំងម៉ូទ័រអគ្គិសនី គឺមានកម្លាំងដល់ 310kW។ Tank 300 Hi4-T ស៊េរីថ្មីនេះ ដំណើរការដោយប្រព័ន្ធប៉ុងពីរ ឬ four-wheel-drive ដែលភ្ជាប់ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ 9 វគ្គ។

Tank 300 Hi4-T PHEV ថ្មីនេះ បំពាក់កញ្ចប់ថ្មថ្មីមានទំហំ 36.7kWh ប្រភេទថ្ម lithium-iron ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ដែលការសាកភ្លើងមួយពេញម្តងអាចបើកបរដោយប្រើថាមពលថ្មសុទ្ធបានចម្ងាយ 105km។ ហើយសម្រាប់ការសាកភ្លើងចូលវិញក៏មានល្បឿនលឿនរហ័សជាងមុន ជាមួយប្រព័ន្ធ DC Fast Charging ដោយសារពី 30% ទៅ 80% ចាយពេលប្រមាណ 0.27 ម៉ោងតែប៉ុណ្ណោះ និងសាកជាមួយប្រព័ន្ធ AC Charging គឺប្រើពេលខ្ទង់ 6.5 ម៉ោង។

រថយន្ត off-road ស៊េរីថ្មីនេះ មានបណ្តោយប្រវែង 4750mm/ ទទឹង 1,930mm/ កំពស់ 1,903mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,750mm។ នៅផ្នែកកាប៊ីន មានបំពាក់មកជាមួយអេក្រង់កម្សាន្តដែលមានទំហំធំដល់ 14.6-inch Floating central touchscreen, អេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូតទំហំ 12.3-inch full-LCD instrument Panel, កន្លែងសាកភ្លើងស្មាតហ្វូនឥតប្រើខ្សែកម្លាំង 50W ចំនួនពីរ រួមនឹងមានប៉ូតុងប្រភេទ Physical សម្រាប់បញ្ជាមុខងារបើកបរ Driving Mode, ប្រព័ន្ធចាក់ប៉ុង (differential locks) និងប្រព័ន្ធមុខងារ Tank Turn ដែលហៅថា “Turn Assist” ជាដើម។

Tank 300 Hi4-T ក៏មានប្រព័ន្ធមុខងារជំនួយការបើកបរកម្រិត L2-level driver assistance, ប្រព័ន្ធភ្លើងខាងមុខប្រភេទ Auto LED Headlight, ដំបូលបើក power sunroof, ផ្តិតទឹកដំណើរការស្វ័យប្រវត្តិ, កៅអីខាងមុខដំណើរការដោយប្រព័ន្ធអេឡិចត្រូនិច មានមុខងារកំដៅ, ប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់កៅអីក្រោយ និងប្រព័ន្ធកាមេរ៉ា 360 ដឺក្រេក៏មានដំឡើងមកជាមួយផងដែរ។ យោងតាមរបាយការណ៍លក់ម៉ូដែល Tank 300 Hi4-T ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ 2025 គឺមានចំនួនសរុប 24,254 គ្រឿង។ បច្ចុប្បន្ន Tank 300 Hi4-T របស់ GWM គឺមានប្រភេទប្រើម៉ាស៊ីនសាំង ម៉ាស៊ីនម៉ាស៊ូត និង Plug-in-hybrid៕
