ស្វែងរកពួកយើង:

GWM Haval H5 2025 ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រជែងនៅលើទីផ្សារឡាន SUV

ដោយ

Koun Jab Luffy

10 មីនា 2025 09:47 ព្រឹក

អាន 3 នាទី

Article image
Haval H5 2025 គឺជាឡាន SUV ស៊េរីថ្មីរបស់ Great Wall Motor (GWM) ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសជាផ្លូវការណ៍ជាមួយនិងម៉ូដែលពិសេស “Dark Night Edge, Blackened Awakening” ដែលមានការឌីស្សាញរូបរាងជាមួយនិងជម្រើសពណ៌ខ្មៅក្រឹបតែម្តង។ ឡាននេះ អាចនឹងមានតម្លៃចន្លោះចាប់ពី 150,000 យ៉ន់ទៅ 180,000 យ៉ន់ ដែលប្រហែលជាជាង 20,700 ដុល្លារទៅ 24,900 ដុល្លារនៅលើទីផ្សារប្រទេសចិន។
បើទោះបីជាមិនទាន់មានការបញ្ជាក់ពីពេលវេលានៃប្រកាសចេញជាក់លាក់ក៏ដោយ រថយន្តជំនាន់ថ្មី ដែលនឹងដាក់លក់នាពេលខាងមុខនេះ គឺមានទម្លាយព័ត៌មានអស់ស្ទើរតែទាំងស្រុងហើយ។ សម្រាប់ Haval H5 ដែលដាក់លក់រួចមកហើយនោះ គឺមានតម្លៃចាប់ពី 122,800 យ៉ន់ទៅ 157,800 យ៉ន់ ប្រហែល 17,000 ដុល្លារទៅ 21,800 ដុល្លារ។ រថយន្តជំនាន់មុននេះមានទំហំ 5190/1905/1835mm និងមានប្រវែងគម្លាតកង់មុខក្រោយ 3140mm។ ចំពោះម៉ូដែលថ្មី 2025 Haval H5 គឺមានកំពស់ជាងម៉ូដែលមុន 29mm ខណៈដែលទំហំផ្សេងទៀត គឺរក្សានៅដដែល។
Article image
ប្រភពព័ត៌មានថ្មីនេះបន្តថា 2025 Haval H5 នឹងមានការប្រកាសចេញនៅលើទីផ្សារជាមួយជម្រើស 5 ម៉ូដែលប៉ុណ្ណោះ ប្រៀបធៀបជាមួយនិងឆ្នាំមុន មានចំនួន 6 ម៉ូដែល។ គ្រប់ម៉ូដែលទាំងអស់ដែលដាក់លក់ គឺសុទ្ធតែប្រភេទ FWD នេះបើតាមការបញ្ជាក់ពីសារព័ត៌មានចិន East Money។ ជាមួយគ្នានេះ ឡាន 2025 Haval H5 ត្រូវបានគេរាយការណ៌ថា នឹងមានការឌីស្សាញផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ដូចគ្នាទៅនឹងម៉ូដែល ទើបតែចេញលក់មុននេះអញ្ចឹង។
Article image
2025 Haval H5 នឹងនៅតែបបន្តបង្ហាញវត្តមានជាមួយនិងម៉ាស៊ីនសាំង និងម៉ាស៊ីនម៉ាស៊ូតចំណុះ 2.0T ដដែល។ សូមជំរាបថា សម្រាប់ម៉ូដែលមុន គឺមានការប្រើប្រាស់ថាមពល 160kW (215 សេះ) និងមានកម្លាំងរមួល 380Nm។ ចំពោះម៉ូដែលថ្មីនេះ គឺមានការប្រើប្រាស់នូវថាមពល 120 kW (161 សេះ) និងកម្លាំងរមួលឡើងដល់ទៅ 400Nm។ នៅក្នុងរយៈពេល 6 ខែចុងក្រោយនេះ ឡាន Haval H5 លក់បានតែ 3,302 គ្រឿងប៉ុណ្ណោះ។
GWM Haval H5 2025 ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រជែងនៅលើទីផ្សារឡាន SUV