ស្វែងរកពួកយើង:

GWM Tank 300 2025 បើកទទួលកក់ហើយ! មានទាំងជម្រើសម៉ាស៊ីនសាំង, ម៉ាស៊ូត និងម៉ូដែល PHEV

ដោយ

Koun Jab Luffy

03 មីនា 2025 09:54 ព្រឹក

អាន 2 នាទី

Article image
កាលពីថ្ងៃទី 1 ខែមីនា កន្លងទៅនេះ ក្រុមហ៊ុន Great Wall Motor (GWM) បានប្រកាសទទួលនូវការបញ្ជាទិញមុនទៅលើរថយន្តស៊េរីថ្មីរបស់ខ្លួនម៉ូដែល Tank 300 ឆ្នាំ 2025 ដោយតម្រូវអោយអតិថិជនកក់ប្រាក់ត្រឹមតែ 3,000 យ៉ន់ ដែលប្រហែលជា 412 ដុល្លារប៉ុណ្ណោះ។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ គឺមានការអាប់ដែតខ្លាំងមែនទែន ដោយមានទាំងម៉ាស៊ីនសាំង, ម៉ាស៊ូត និងម៉ូដែល Hi4-T PHEV ថែមទៀតផង។ ដូច្នេះអតិថិជនអាចធ្វើការជ្រើសរើសបានតាមតម្រូវការ។
សូមជំរាបថា រថយន្ត Tank 300 ដែលក្រុមហ៊ុនកំពុងតែធ្វើការដាក់លក់នៅលើទីផ្សារថ្មីៗនេះ គឺមានច្រើនជម្រើសដូចគ្នា នៅក្នុងនោះ មានដូចជា ម៉ាស៊ីនសាំង 2.0T និងមួយទៀតជម្រើសម៉ាស៊ីនសាំង 2.0T ជាមួយនិងប្រព័ន្ធ 48V mild hybrid system ហើយនិងមានជម្រសមាស៊ីន 3.0T V6 រួមនិង 48V mild hybrid system ព្រមទាំងម៉ូដែល Hi4-T PHEV មានតម្លៃចាប់ពី 199,800 យ៉ន់ ប្រហាក់ប្រហែល 27,400 ដុល្លារ។
Article image
ចំពោះម៉ូដែលថ្មីឆ្នាំ 2025 នេះ រថយន្ត Tank 300 គឺនៅតែបន្តធ្វើការឌីស្សាញផ្នែកខាងក្រៅដូចម៉ូដែលមុនៗអញ្ចឹងដែរ ដោយគ្រាន់តែបន្ថែមនូជម្រើសពណ៌ថ្មី ពណ៌លឿង មួយទៀតប៉ុណ្ណោះ។ រថយន្តនេះមានទំហំ 4750/1930/1903mm ហើយនឹងមានគម្លាតកង់មុខក្រោយប្រវែង 2750mm។ សម្រាប់ម៉ូដែលប្រើប្រាស់ម៉ាស៊ីនសាំង 2.0T (E20CB) គឺមានកម្លាំង 167kW (224 សេះ) និងមានកម្លាំងរមួល 387Nm។
Article image
រីឯម៉ូដែលម៉ាស៊ីនម៉ាស៊ូត 2.4T (E24D) មានកម្លាំង 137kW (184 សេះ) និងមានកម្លាំងរមួយ 480Nm។ ចំពោះម៉ូដែល Hi4-T PHEV វិញមានការប្រើប្រាស់ម៉ាស៊ីន 2.0T ហើយនិងបើកបរជាមួយអគ្គិសនីសុទ្ធបាន 105 km។ បន្ថែមពីនេះនៅលើរថយន្តនេះ ក៏នូវមានការដាក់អោយប្រើប្រាស់នូវប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិដំបូងរបស់ប្រទេសចិន ម៉ូដែល 9AT ដែលមានការអភិវឌ្ឍដោយខ្លួនឯងផងដែរ។ ប្រព័ន្ធនេះមានការបន្ថែមមុខងារបើកបើរដល់ទៅ 10។
Article image
និយាយពីការឌីស្សាញកាប៊ីនខាងក្នុងវិញ រថយន្តនេះ គឺមានឌីស្សាញដៃចង្កូតមានរាងជាអក្សរ D-Shaped និងមានអេក្រង់ទំហំ 12.3-អ៊ីងសម្រាប់មើលព័ត៌មាន និងអេក្រង់ទីពីរនៅចំកណ្តាលមានទំហំ 14.6-អីង សម្រាប់បញ្ជាទៅលើមុខងារប្រើប្រាស់ផ្សេងៗ។ អេក្រង់នេះដំណើរការនៅលើឈីប Qualcomm Snapdragon 8155 និងមានការតម្លើងនូវប្រព័ន្ធសាក 50W mobile phone wireless fast charging pads ចំនួនពីរ។ នៅលើរថយន្តនេះមានប្រព័ន្ធ audio system ដែលបង្កើនឧបាល័រ ដល់ទៅ 12។
GWM Tank 300 2025 បើកទទួលកក់ហើយ! មានទាំងជម្រើសម៉ាស៊ីនសាំង, ម៉ាស៊ូត និងម៉ូដែល PHEV