ស្វែងរកពួកយើង:

GWM Tank 330 រថយន្ត Off-Road ស៊េរីថ្មីបានប្រកាសចេញលក់នៅទីផ្សារប្រទេសចិនក្នុងតម្លៃខ្ទង់ $46,400

ដោយ

Koun Jab Luffy

19 មីនា 2024 10:00 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗម៉ាកយីហោរថយន្ត Tank របស់ក្រុមហ៊ុន Great Wall Motor ហៅកាត់ថា GWM បានធ្វើការប្រកាសចេញលក់រថយន្តប្រភេទ off-road ស៊េរីថ្មីម៉ូដែល Tank 330 នៅទីផ្សារប្រទេសចិនដោយមានតម្លៃខ្ទង់ 33 ម៉ឺនយាន់ ឬប្រហែល $46,400។ សម្រាប់ម៉ូដែលនេះត្រូវបានគេដឹងថាជា Tank 330 Frontier Limited Edition។ ហើយអ្វីដែលសំខាន់នោះ គឺ Tank 330 ត្រូវបានក្រុមហ៊ុនដាក់ឲ្យធ្វើការបញ្ជាទិញតាមរយះបណ្តាញអនឡាញ ហើយកញ្ចប់នៃការដាក់ឲ្យបញ្ជាទិញដំបូងក្នុងចំនួនមានកំនត់ត្រឹមតែ 1,000 គ្រឿងប៉ុណ្ណោះ។
GWM Tank 330 ត្រូវបានធ្វើការអភិវឌ្ឍន៍ឡើងក្នុងគម្រោង crowdfunding project។ ដោយការរចនាទាំងមូលរបស់ Tank 330 គឺមានលក្ខណៈជ្រុងបែបរថយន្ត off-road តែម្តង ជាមួយការបំពាក់នូវសម្បកកង់ទំហំធំមានក្រឡាកង់ជ្រៅៗ គម្រប់របស់ម៉ាស៊ីនមានរចនាបែបហើបឡើង ចង្កៀងមុខរាងមូល សម្បកកង់សាគួនៅខាងក្រោយ និងរន្ទាលដំបូលសម្រាប់ភ្ជាប់ធ្នើរដាក់ឥវ៉ាន់ជាដើម។ Tank 330 គាំទ្រប្រព័ន្ធមុខងារបើកបរលើផ្លូវពិបាកៗហៅថា Off-road Mode ដូចជាផ្លូវជ្រុះជ្រង់ជ្រលងដងអូរ ឬភ្នំ, ផ្លូវរអិល ឬផ្លូវព្រិលធ្លាក់ Snow Mode និងការបើកបរលើដងវិថីធម្មតា Standard Driving Mode ផងដែរ។
Article image
រថយន្ត off-road មួយនេះមានប្រវែង 4,772mm x ទទឹង 1,970mm x កម្ពស់ 1,960 ឬ 1,971mm, ជាមួយគម្លាតកង់មកទៅកង់ក្រោយ 2,750 mm។ ចំនែកសម្បកកង់វិញ គឺប្រើខ្នាត 265/70 R18 និងកម្ពស់ពីដីទៅបាតរថយន្តប្រមាណ 242mm។ Tank 330 គាំទ្រកម្រិតបើកបរ Level 2 Driving Assistant ដែលមានមុខងារដូចជា រក្សាគន្លងផ្លូវ  lane centering និង lane keeping assist។ សម្រាប់មុខងារសុវត្ថិភាពមានដូចជា សែនស័រព្រមានពីការប៉ះទង្គិចផ្នែកខាងមុខ និងខាងក្រោយ “front and rear collision warning”, សែនស័រចាប់ហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ “automatic emergency braking”, មុខងារ lane merging assist ប៉ុន្តែមិនមានមុខងារចូលចតរថយន្តស្វ័យប្រវត្តិ ឬ autonomous parking នោះទេ។
Article image
ផ្នែកខាងក្នុងត្រូវបានរចនាឡើងជាមួយកាប៊ីនពណ៌ខ្មៅ រំលេចជាមួយកៅអីពណ៌ Cherry ហើយការរៀបចំ គឺផ្នែកខាងមុខស្រដៀងនឹងកាប៊ីនយន្តហោះដូច្នោះដែរ។ នៅផ្នែកកណ្តាលនៃកាប៊ីនរថយន្តមានបំពាក់នូវអេក្រង់កម្រាន្តធំប្រភេទថាច់ស្រ្គីន និងមានអេក្រង់សម្រាប់បង្ហាញព័ត៌មានសំខាន់ៗរបស់រថយន្តប្រភេទ Digital ទំហំ 12.3-inch Full-LCD។ ចំនែករន្ធម៉ាស៊ីនត្រជាក់ត្រូវបានរចនាឡើងជាមួយការស្រោបដោយលោហៈរចនាបែប Classic និងនៅខាងក្រោមបន្តិចមាន 50W Wireless Charging Pad សម្រាប់សាកស្មាតហ្វូន។
លើសពីនេះទៅទៀតវាក៏មានមុខងារពិសេសៗទំនើបៗជាច្រើនទៀតដូចជា intelligent voice recognition and control, OTA updates, និង mobile APP remote control។ សម្រាប់កៅអីខាងមុខមានមុខងារក្រៅត្រជាក់ ហើយសម្រាប់កៅអីអ្នកបើកបរមានមុខងារម៉ាស្សា។ សម្រប់ម៉ាស៊ីនវិញ Tank 330 បានបំពាក់នូវម៉ាស៊ីនប្រភេទ 3.0T turbocharged V6 engine ដែលមានលេខកូដ E30Z ដែលអាចផលិតកំលាំងបាន 265kW និងកំលាំងរមូល 500Nm។ ម៉ាស៊ីនរបស់ Tank 330 មានប្រសិទ្ធិភាពរក្សាកំដៅខ្ពស់ប្រមាណ 38.5% ហើយនៅពេលភ្ជាប់ដំណើរការជាមួយម៉ូទ័រអគ្គិសនីដែលមានកំលាំង 48V កម្រិតស៊ីប្រេងរបស់ម៉ាស៊ីន គឺ 11.9 លីត្រ ក្នុង 100 គីឡូម៉ែត្រ នេះបើតាមការបញ្ជាក់ពីស្ថាប័ន WLTC។
Article image
ជាចុងក្រោយ Tank 330 បានគាំទ្រនូវប្រព័ន្ធបើកបរកង់ទាំង 4 ឬ Four-Wheel-Drive system ហើយប្រព័ន្ធនេះ អាចកំណត់សម្រាប់ការបើកបរដូចជា two-wheel drive, intelligent four-wheel drive, high-speed four-wheel drive, និង low-speed four-wheel drive តម្រូវទៅតាមស្ថានភាពផ្លូវថែមទៀតផង៕
GWM Tank 330 រថយន្ត Off-Road ស៊េរីថ្មីបានប្រកាសចេញលក់នៅទីផ្សារប្រទេសចិនក្នុងតម្លៃខ្ទង់ $46,400