
រថយន្តបែប off-road SUV ម៉ូដែល Tank 400 របស់ក្រុមហ៊ុន Great Wall Motor (GWM) បច្ចុប្បន្ន គឺមានតែលក់តែជម្រើសម៉ូដែល Plug-in-hybrid តែប៉ុណ្ណោះ ដែលមានឈ្មោះថា GWM Tank 400 Hi4-T។ ដោយប្រព័ន្ធ Hybrid របស់ Tank គឺជាប្រភេទ mild-hybrid ដែលប្រើប្រព័ន្ធផលិតថាមពលកំលាំង 48V System។
ដោយឡែកនៅពេលនេះ បើតាមការចុះបញ្ចីរបស់ស្ថាប័ន MIIT របស់ប្រទេសចិន បានបញ្ជាក់ថា Tank 400 ដែលបំពាក់ម៉ាស៊ីនម៉ាស៊ូតនឹងត្រូវប្រកាសចេញក្នុងពេលឆាប់ៗនេះ។ យោងទៅលើការចុះបញ្ចីថ្មីនេះ គឺបានបញ្ជាក់ច្បាស់ថា Tank 400 Diesel Engine នឹងត្រូវចេញលក់នៅទីផ្សារប្រទេសចិន។
បើតាមប្រភពបានបង្ហាញថា Tank 400 ដែលប្រើម៉ាស៊ីនម៉ាស៊ូត គឺនឹងរក្សាទំហំវិមាត្រដូចគ្នានឹងម៉ូដែល Plug-in-hybrid ឬ Tank 400 Hi4-T គ្រាន់តែអាចមានកម្ពស់ខ្ពស់ជាងម៉ូដែល Plug-in-hybrid ប្រមាណ 5mm។ រថយន្ត off-road SUV ម៉ូដែលថ្មីនេះ មានប្រវែងបណ្តោយ 4,985mm/ ទទឹង 1,960mm/ កម្ពស់ 1,905 mm និងគម្លាតកង់មុខក្រោយប្រវែអ 2,850mm។
GWM Tank 400 Diesel Engine ត្រូវបានផលិតឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹង Body-on-frame structure ដែលធ្វើឲ្យរថយន្ត off-road SUV នេះមានទំងន់ប្រមាណ 2,455kg ស្រាលជាងម៉ូដែល PHEV ដែលមានទំងន់ 2,770kg។ Tank 400 ថ្មីនេះ ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតស៊េរី E24D ទំហំ 2.4-liter turbocharged diesel engine ដែលអាចផលិតកំលាំងបាន 137kW។
Tank 400 Diesel Engine អាចធ្វើការសណ្តោងទំងន់បាន 750kg ដោយមិនប្រើហ្វាំងជំនួយ និងអាចអូសសណ្តោងរ៉ឺម៉ក់ជាមួយទំពក់រឹងមានទំងន់ដល់ 2,500kg ដោយប្រើប្រាស់ប្រព័ន្ធហ្រ្វាំងជំនួយ។ ផ្នែកដំបូលមានការរចនាជាដំបូលបើក sunroof, panoramic roof, មានប្រព័ន្ធ electric connector និង Dashcam ផងដែរ។
សម្រាប់តម្លៃរបស់ Tank 400 ដែលប្រើម៉ាស៊ីនម៉ាស៊ូតថ្មីនេះ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេ ប៉ុន្តែ អាចមានតម្លៃធូរថ្លៃជាងម៉ូដែល PHEV ដែលបច្ចុប្បន្នមានតម្លៃចាប់ពីខ្ទង់ $39,850 ទៅ $40,400 នៅក្នុងប្រទេសចិន។

GWM បានប្រកាសចេញរថយន្តម៉ាក Tank 400 ជំនាន់ដំបូងនៅក្នុងឆ្នាំ 2021 ហើយបច្ចុប្បន្ន Great Wall បានពង្រីកទីផ្សាររថយន្តម៉ាក Tank ទៅកាន់ទីផ្សារសំខាន់ៗមួយចំនួនៅលើពិភពលោកក្នុងនោះមានដូចជា ទីផ្សារប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និងប្រទេសអូស្ត្រាលីជាដើម៕
