ស្វែងរកពួកយើង:

GWM Tank 500 PHEV ស៊េរីឆ្នាំ 2026 ត្រៀមបង្ហាញខ្លួននៅអូស្ត្រាលីជាមួយតម្លៃជាង 7 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

08 កញ្ញា 2025 10:08 ព្រឹក

អាន 2 នាទី

Article image
រថយន្ត off-road SUV ប្រណិតថ្មីប្រភេទ Plug-in-hybrid របស់ក្រុមហ៊ុន GWM ម៉ូដែលឆ្នាំ 2026 Tank 500 នឹងបង្ហាញវត្តមាននៅទីផ្សារប្រទេសអូស្ត្រាលីនាចុងឆ្នាំ 2025 នេះ។ រថយន្ត Full-size PHEV SUV ប្រណិតមួយនេះត្រូវបានគេបញ្ជាក់ថា នឹងដំណើរការដោយប្រព័ន្ធ Plug-in-hybrid system ដូចគ្នានឹងម៉ូដែល Cannon Alpha ute ក្នុងទឹកដីអូស្រ្តាលីដែរជាមួយប្រព័ន្ធបើកបរប៉ុងពីរ All-wheel-drive។
GWM Tank 500 Hi4-T Plug-in Hybrid 2026 នឹងទទួលបានលក្ខណៈពិសេសមួយចំនួនពីម៉ូដែល Cannon Alpha PHEV ដែលចេញដើមឆ្នាំ 2025។ Tank 500 PHEV នឹងដំណើរការដោយប្រព័ន្ធ Hi4-T plug-in hybrid system នៅលើម៉ាស៊ីន 2.0-litre turbocharged four-cylinder petrol engine កម្លាំង 180kW និងកម្លាំងរមួល 380Nm ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 9 វគ្គ។
បន្ថែមពីនេះ Tank 500 PHEV ឆ្នាំ 2026 ក៏នឹងមានភ្ជាប់នូវម៉ូទ័រអគ្គិសនីដែលមានកម្លាំង 120kW និងកម្លាំងរមួល 400Nm ដែលធ្វើឲ្យកម្លាំងសរុបរបស់ Tank 500 PHEV ថ្មីនេះឡើងដល់ 300kW និងកម្លាំងរមួល 780Nm។  រថយន្តថ្មីនេះ ក៏នឹងប្រើថ្មប្រភេទ nickel-maganese-cobalt (NMC) battery ទំហំ 37.1kWh ហើយការសាកថ្មពេញម្តងអាចជិះបានចម្ងាយ 120km ដោយថាមពលអគ្គិសនីសុទ្ធ និងដល់ 950km នៅពេលពេលប្រើគូបជាមួយម៉ាស៊ីន នេះបើតាមការធ្វើតេស្តដោយ NEDC lap-test។
Article image
សម្រាប់កម្រិតស៊ីសាំងវិញ គឺប្រហែល 2.1L/100km តិចជាងម៉ូដែល Hybrid ដែលស៊ី 8.5L/100km ប៉ុន្តែច្រើនជាងម៉ូដែល Cannon Alpha PHEV ដែលស៊ីត្រឹម 1.7L/100km។ 2026 GWM Tank 500 Hi4-T Plug-in Hybrid អាចជាន់ស្ទុះពីកុងទ័រ 0-100km/h ចាយពេលប្រមាណ 6.9 វិនាទី។
Article image
Tank 500 PHEV ថ្មីនេះ អាចមានសមត្ថភាពអូសសណ្តោងទំងន់បាន 3,000kg និងមានកម្ពស់ពីផ្ទៃដីមកបាតរថយន្តប្រមាណ 213mm។ បន្ថែមពីនេះ Tank 500 PHEV ក៏នឹងមានភ្ជាប់មកជាមួយប្រព័ន្ធសាកភ្លើងល្បឿនលឿន DC Fast Charging កម្លាំង 50kW តាមរយះរន្ធ CCS2 និងមុខងារ vehicle-to-load (V2L) សម្រាប់ទាញភ្លើងមកប្រើប្រាស់ជាមួយឧបករណ៍អគ្គិសនីខាងក្រៅ។ ចំពោះតម្លៃផ្លូវការណ៍ក្នុងពេលនេះក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែ មានការព្យការណ៍ ថា អាចតម្លៃចាប់ពីខ្ទង់ $73,000 ឡើង៕
GWM Tank 500 PHEV ស៊េរីឆ្នាំ 2026 ត្រៀមបង្ហាញខ្លួននៅអូស្ត្រាលីជាមួយតម្លៃជាង 7 ម៉ឺនដុល្លារ