ក្រុមហ៊ុន Great Wall Motor ឬ GWM បានធ្វើការប្រកាសចេញឡាន Plug-in-hybrid off-road SUV ស៊េរីថ្មីម៉ូដែល Tank 700 Hi4-Z ជាផ្លូវការណ៍។ Tank 700 Hi4-Z ថ្មីមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR និងដំណើរការដោយប្រព័ន្ធ Hi4-Z Plug-in-hybrid system ដែលជួយឲ្យការបើកបរឡានស៊េរីថ្មីនេះបានចម្ងាយ 190km ដោយប្រើថាមពលអគ្គិសនីសុទ្ធ នេះបើតាមស្តង់ដារវ៉ាស់វែងពី CLTC។
ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ GWM Tank 700 Hi4-Z ថ្មីនេះ គឺប្រហាក់ប្រហែលគ្នានឹងម៉ូដែល Tank 700 Hi4-T បច្ចុប្បន្នដែរ មើលទៅមានភាពប្រណីត ធន់រឹងមាំ និងអំណាចសាកសមជាឡាន off-road ពិតៗ។ ឡាន PHEV Off-road ស៊េរីថ្មីនេះ មានតួរខ្លួនប្រវែង 5,105mm/ ទទឹង 2,061mm/ កំពស់ 1,985mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm។ នៅលើដំបូលមានបំពាក់កាងសម្រាប់ភ្ជាប់ទ្រនើរដាក់អីវ៉ាន់, កន្ទុយ Spoiler មានភ្ជាប់សែនស័រកាមេរ៉ា, មានសែនស័រ LIDAR នៅលើដំបូលខាងមុខ, ដំបូលបើក Sunroof និងនៅលើទ្វារក្រោយមានភ្ជាប់ជាមួយកង់សាគួមួយ ដូចឡាន off-road ផ្សេងទៀតដែរ។ Tank 700 Hi4-Z មានជម្រើសប្រើយ៉ាន់កង់ទំហំ 20-inch និង 21-inch។
GWM Tank 700 Hi4-Z អាចអូសសណ្តោងទំងន់បាន 750kg (unbraked towing) និងដល់ 2,500kg (braked towing)។ ពាក់ព័ន្ធនឹងអនុភាពកម្លាំងវិញ Tank 700 Hi4-Z បានភ្ជាប់មកជាមួយម៉ាស៊ីន 2.0T plug-in hybrid system ដែលអាចផលិតកម្លាំងសរុបបាន 185kW (248hp) និងមានកញ្ចប់ថ្មប្រភេទ ternary lithium battery ដែលមានទំហំ 59.05kWh ដែលសាកភ្លើងពេញម្តងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 190km តាមស្តង់ដារ CLTC។ ចំពោះកម្រិតស៊ីសាំងវិញ គឺប្រមាណ 8.45L/100km។
ទោះជាយ៉ាងណាសម្រាប់តម្លៃ ថ្ងៃចេញលក់ផ្លូវការណ៍ និងលក្ខណៈសម្បត្តិនៃការតុបតែផ្នែកកាប៊ីនខាងក្នុង ក៏ដូចជាបច្ចេកវិទ្យាសំខាន់ៗផ្សេងៗទៀតរបស់ Tank 700 Hi4-Z ក្រុមហ៊ុន GWM មិនទាន់បង្ហាញលម្អិតនៅឡើយទេក្នុងពេលនេះ៕
ទោះជាយ៉ាងណាសម្រាប់តម្លៃ ថ្ងៃចេញលក់ផ្លូវការណ៍ និងលក្ខណៈសម្បត្តិនៃការតុបតែផ្នែកកាប៊ីនខាងក្នុង ក៏ដូចជាបច្ចេកវិទ្យាសំខាន់ៗផ្សេងៗទៀតរបស់ Tank 700 Hi4-Z ក្រុមហ៊ុន GWM មិនទាន់បង្ហាញលម្អិតនៅឡើយទេក្នុងពេលនេះ៕





