ស្វែងរកពួកយើង:

GWM ត្រៀមប្រកាសចេញឡានដែលប្រើប្រាស់នូវម៉ាស៊ីនម៉ាស៊ូត Diesel Hybrid គាំទ្របច្ចេកវិទ្យាថ្មី នៅឆ្នាំ 2027

ដោយ

ជុំ ប៉េងលីន

07 ឧសភា 2026 10:19 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor ឬ GWM នឹងដើមតាមលំនាំក្រុមហ៊ុន Chery និង Mercedes-Benz ក្នុងការដាក់ឲ្យដំណើរការនៅប្រព័ន្ធបច្ចេកវិទ្យាម៉ាស៊ីនរថយន្ត Hybrid ដែលប្រើម៉ាស៊ូត ឬ Diesel hybrid technology ក្នុងប្រទេសអូស្ត្រាលីនាចុងឆ្នាំ 2027។ បច្ចេកវិទ្យាម៉ាស៊ីន Hybrid ដែលប្រើប្រេងម៉ាស៊ូតជំនូសសាំងរបស់ GWM នឹងដាក់ឲ្យដំណើរការទាំងនៅលើឡានប្រភេទ Hybrid និង Plug-in-hybrid។

សម្រាប់រថយន្តដំបូងរបស់ GWM ដែលប្រើបច្ចេកវិទ្យាថ្មី Diesel hybrid technology ហើយម៉ាស៊ីនប្រភេទនេះ ត្រូវបានក្រុមហ៊ុន Toyota និង BYD មិនសូវចាប់អារម្មក្នុងការអភិវឌ្ឍន៍ផលិត ត្រូវបានគេរំពឹងថា នឹងប្រកាសចេញផ្លូវការណ៍នៅឆមាសដំបូងក្នុងឆ្នាំ 2027 នៅក្នុងប្រទេសចិន។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីនៅឯពិព័រណ៍រថយន្តប្រចាំឆ្នាំ 2026 Beijing International Auto Show ថ្មីៗនេះ លោកស្រី Nicole Wu ប្រធានផ្នែកបច្ចេកវិទ្យារបស់ GWM បាននិយាយថា “បច្ចេកវិទ្យាម៉ាស៊ីនឡាន Hybrid ប្រើប្រេងម៉ាស៊ូត (Diesel Hybrid Technology) នឹងមានសារៈសំខាន់ ជាពិសេសសម្រាប់ទីផ្សារដូចជាអូស្ត្រាលីជាដើម”។

Article image
ចំនែកលោក Adam Thomson ប្រធានវិស្វករ និងជានាយកបច្ចេកទេសរបស់ GWM បានបន្ថែមថា “ប្រព័ន្ធគ្រប់គ្រងការបំភាយឧស្ម័នទំនើបៗ រួមផ្សំជាមួយនឹងការលាយបញ្ចូលគ្នាជាមួយ hybridisation ផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់”។ ម៉ាស៊ីនម៉ាស៊ូតដែលមានស្រាប់របស់ GWM រួមទាំងម៉ាស៊ីន 2.0-litre, 2.4-litre និងម៉ាស៊ីនជំនាន់ថ្មី 3.0-litre turbocharged four-cylinders ដែលនឹងចេញលក់នាពេលខាងមុខ ត្រូវបានគេរំពឹងថានឹងមានភាពស៊ីមេទ្រីគ្នាជាមួយប្រព័ន្ធ hybrid របស់ក្រុមហ៊ុន ទោះបីជាម៉ាស៊ីនចុងក្រោយនឹងចេញលក់ដំបូងនៅពាក់កណ្តាលឆ្នាំ 2026 ដោយគ្មានការបំលែងអគ្គិសនីក៏ដោយ។

កំណែប្រព័ន្ធ plug-in-hybrid នឹងរួមបញ្ចូលប្រព័ន្ធគ្នានូវប្រព័ន្ធ Hi4-T ជាមួយប្រព័ន្ធបើកបរ Mechanical four-wheel drive ដែលដំណើរការប្រហាក់ប្រហែលគ្នាទៅនឹងប្រព័ន្ធនៅលើម៉ូដែល GWM Cannon Alpha, Tank 300 និង Tank 500 ប្រើម៉ាស៊ីនសាំងប្រភេទ petrol plug-in hybridsបច្ចុប្បន្ន។

សម្រាប់ឡាន Plug-in-hybrid ស៊េរីថ្មីនៃម៉ូដែល Tank 500 ដែលបានចែកចាយព័ត៌មានដោយក្រុមហ៊ុន GWM ផ្ទាល់បានបង្ហាញថា ប្រើប្រាស់ម៉ាស៊ីន 2.4-litre turbocharged four-cylinder diesel engine ជាមួយកញ្ចប់ថ្ម3.71kWh high-voltage battery និងភ្ជាប់ដំណើរការដោយប្រអប់លេខ DHT ស្វ័យប្រវត្តិ 3-វគ្គ។ ហើយម៉ាស៊ីនថ្មីរបស់ Tank 500 PHEV អាចផលិតកម្លាំងសរុបបាន 145kW និងកម្លាំងរមូល 500Nm ធៀបនឹងម៉ាស៊ីនមុនដែលអាចផលិតបានកម្លាំង 135kW និងកម្លាំងរមួល 480Nm ប៉ុន្តែ ទាបជាងបើធៀបនឹងម៉ាស៊ីន 3.0-litre four-cylinder turbo-diesel ដែលអាចផលិតកម្លាំងបាន 170kW និងកម្លាំងរមួល 620Nm។

Article image
ហើយសម្រាប់សន្ទុះល្បឿនរបស់ម៉ាស៊ីនថ្មី Diesel-hybrid គឺមានអនុភាពលឿនជាងប្រមាណ 40% ធៀបនឹងម៉ាស៊ីនមិនប្រើប្រព័ន្ធ Hybrid។ ហើយម៉ាស៊ីនថ្មីនេះ ក៏សន្សំសំចៃការប្រើប្រាស់ប្រេងឥន្ទនៈបានពី 15% ទៅ 30% ធៀបនឹងម៉ាស៊ីនបច្ចុប្បន្នថែមទៀតផង៕
GWM ត្រៀមប្រកាសចេញឡានដែលប្រើប្រាស់នូវម៉ាស៊ីនម៉ាស៊ូត Diesel Hybrid គាំទ្របច្ចេកវិទ្យាថ្មី នៅឆ្នាំ 2027